Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ ពង្សាវ‌តារ‌ក្សត្រ 23:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 ឯ​អាស‌នា​ដែល​ពួក​ស្តេច​យូដា​បាន​ធ្វើ​នៅ​លើ​ដំបូល​បន្ទប់​ខាង​លើ​របស់​អ័ហាស និង​អាស‌នា​ដែល​ម៉ាណា‌សេ​បាន​ធ្វើ​នៅ​ក្នុង​ទី‌លាន​ទាំង​ពីរ​របស់​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា នោះ​ស្តេច​ក៏​បំបែក​បំបាក់​ចេញ​ពី​នោះ បោះ​កម្ទេច​ចោល​ទៅ​ក្នុង​ជ្រោះ​កេដ្រុន​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 ស្ដេច​រំលំ​អាសនៈ​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌បាទ​អហាស់ និង​ស្ដេច​នានា​នៃ​ស្រុក​យូដា​បាន​សង់ នៅ​តាម​ថែវ​នៃ​បន្ទប់​ខាង​លើ។ ស្ដេច​ក៏​រំលំ​អាសនៈ​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌បាទ​ម៉ាណា‌សេ​បាន​សង់ ក្នុង​ទី‌លាន​ទាំង​ពីរ​នៃ​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់។ បន្ទាប់​ពី​បំផ្លាញ​អាសនៈ​ទាំង​នោះ​ហើយ ស្ដេច​យក​កម្ទេច​ទៅ​បោះ​ចោល​នៅ​ជ្រលង​ភ្នំ​កេដ្រូន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 ឯ​អាសនា​ដែល​ពួក​ស្តេច​យូដា​បាន​ធ្វើ នៅ​លើ​ដំបូល​បន្ទប់​ខាង​លើ​របស់​អ័ហាស នឹង​អាសនា​ដែល​ម៉ាន៉ាសេ បាន​ធ្វើ​នៅ​ក្នុង​ទីលាន​ទាំង​២​របស់​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា នោះ​ស្តេច​ក៏​បំបែក​បំបាក់​យក​ចេញ​ពី​នោះ បោះ​ចោល​ផង់​កំទេច​ទៅ​ក្នុង​ជ្រោះ​កេដ្រុន​ទៅ

សូមមើលជំពូក ចម្លង

អាល់គីតាប

12 ស្តេច​រំលំ​អាសនៈ​ទាំង​ប៉ុន្មាន​ដែល​ស្តេច​អហាស់ និង​ស្តេច​នានា​នៃ​ស្រុក​យូដា​បាន​សង់ នៅ​តាម​ថែវ​នៃ​បន្ទប់​ខាង​លើ។ ស្តេច​ក៏​រំលំ​អាសនៈ​ទាំង​ប៉ុន្មាន​ដែល​ស្តេច​ម៉ាណា‌សេ​បាន​សង់ ក្នុង​ទី‌លាន​ទាំង​ពីរ​នៃ​ដំណាក់​របស់អុលឡោះ‌តាអាឡា។ បន្ទាប់​ពី​បំផ្លាញ​អាសនៈ​ទាំង​នោះ​ហើយ ស្តេច​យក​កំទេច​ទៅ​បោះ​ចោល​នៅ​ជ្រលង​ភ្នំ​កេដ្រូន។

សូមមើលជំពូក ចម្លង




២ ពង្សាវ‌តារ‌ក្សត្រ 23:12
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ទ្រង់​ដក​ម្អាកា ជា​មាតា ពី​ដំណែង​ជា​មាតា​ហ្លួង ដោយ​ព្រោះ​ព្រះ‌នាង​បាន​ធ្វើ​រូប​តំណាង​ព្រះអាសេរ៉ា ដែល​គួរ​ស្អប់​ខ្ពើម ទុក​សម្រាប់​ជា​ព្រះ ហើយ​អេសា​ក៏​កាប់​រូប​នោះ យក​ទៅ​ដុត​នៅ​ត្រង់​ជ្រោះ​កេដ្រុន


ក៏​យក​អស់​ទាំង​រូប​ព្រះ​ចេញ​ពី​វិហារ​ព្រះ‌បាល​មក​ដុត​ចោល


ទ្រង់​បាន​ស្អាង​អាស‌នា​នៅ​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា ដែល​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​នឹង​តាំង​ឈ្មោះ​របស់​យើង នៅ​ក្រុង​យេរូ‌សាឡិម​នេះ»។


ទ្រង់​ធ្វើ​អាស‌នា​សម្រាប់​អស់​ទាំង​ពួក​ពល​បរិវារ​ដែល​នៅ​លើ​មេឃ នៅ​ក្នុង​ទី‌លាន​ទាំង​ពីរ​របស់​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា


ស្ដេច​បង្គាប់​ដល់​ហ៊ីល‌គីយ៉ា ជា​សម្ដេច​សង្ឃ និង​ពួក​សង្ឃ​ជា​បន្ទាប់ ព្រម​ទាំង​ពួក​អ្នក​ឆ្មាំ​ទ្វារ ឲ្យ​យក​ប្រដាប់‌ប្រដា​ទាំង​អស់ ដែល​បាន​ធ្វើ​សម្រាប់​ព្រះ‌បាល សម្រាប់​រូប​ព្រះ និង​សម្រាប់​ពួក​ពល​នៅ​លើ​មេឃ ចេញ​ពី​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា រួច​ទ្រង់​ដុត​ចោល​ទាំង​អស់​នៅ​ខាង​ក្រៅ​ក្រុង​យេរូ‌សាឡិម ត្រង់​វាល​ក្បែរ​ជ្រោះ​កេដ្រុន ហើយ​ក៏​យក​ផេះ​ទៅ​ក្រុង​បេត-អែល។


ទ្រង់​ក៏​យក​រូប​ព្រះ​ចេញ​ពី​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា​ទៅ​ដល់​ជ្រោះ​កេដ្រុន ខាង​ក្រៅ​ក្រុង​យេរូ‌សាឡិម ដុត​នៅ​ទី​នោះ រួច​វាយ​កម្ទេច​ជា​ធូលី ហើយ​បាច​ទៅ​លើ​ផ្នូរ​របស់​ពួក​អ្នក​ស្រុក ។


ឯ​នាង​ម្អាកា ជា​មាតា​ព្រះបាទ​អេសា ទ្រង់​ក៏​ដក​ពី​ដំណែង​ជា​មាតា​ហ្លួង​ចេញ ដោយ​ព្រោះ​ព្រះ‌នាង​បាន​ធ្វើ​រូប​គួរ​ស្អប់​ខ្ពើម​ទុក​ជា​ព្រះ ព្រះបាទ​អេសា​ក៏​កាប់​រំលំ​រូប​នោះ កិន​កម្ទេច​ជា​ផង់ យក​ទៅ​ដុត​ចោល នៅ​ត្រង់​ជ្រោះ​កេដ្រុន


ទ្រង់​យក​អស់​ទាំង​ព្រះ​នៃ​សាសន៍​ដទៃ និង​រូប​ព្រះ​នោះ​ចេញ​ពី​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា ព្រម​ទាំង​អាស‌នា​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​បាន​ស្អាង នៅ​លើ​ភ្នំ​នៃ​ព្រះ‌វិហារ​ព្រះ‌យេហូវ៉ា និង​នៅ​ក្រុង​យេរូ‌សាឡិម​ទៅ​បោះ​ចោល​នៅ​ខាង​ក្រៅ​ទី​ក្រុង។


ទ្រង់​ធ្វើ​អាស‌នា​សម្រាប់​គោរព​ដល់​ពួក​ពល​បរិវារ​នៅ​លើ​មេឃ ត្រង់​ទី‌លាន​ទាំង​ពីរ​នៃ​ព្រះ‌វិហារ​ព្រះ‌យេហូវ៉ា


អស់​ទាំង​ផ្ទះ​នៅ​ក្រុង​យេរូ‌សាឡិម និង​ដំណាក់​នៃ​ស្តេច​ស្រុក​យូដា​ទាំង​ប៉ុន្មាន ដែល​គេ​បាន​ធ្វើ​ឲ្យ​ស្មោក‌គ្រោក​ហើយ នោះ​នឹង​បាន​ដូច​ជា​ទី​តូផែត​នេះ​ដែរ គឺ​អស់​ទាំង​ផ្ទះ​ណា​ដែល​គេ​បាន​ឡើង​ទៅ​លើ​ដំបូល ដើម្បី​ដុត​កំញាន​ថ្វាយ​ដល់​ពួក​ពល‌បរិវារ​នៅ​លើ​មេឃ ហើយ​ច្រួច​តង្វាយ​ថ្វាយ​ដល់​ព្រះ​ដទៃ​នោះ។


ឯ​ច្រក​ភ្នំ​ទាំង​មូល​នៃ​សាក‌សព និង​ផេះ ព្រម​ទាំង​ចម្ការ​ទាំង​ប៉ុន្មាន​រហូត​ដល់​ជ្រោះ​កេដ្រុន និង​ដល់​ជ្រុង​កំផែង​ទ្វារ​សេះ ដែល​បើក​ទៅ​ទិស​ខាង​កើត នោះ​នឹង​បាន​ជា​ទី​បរិសុទ្ធ​ដល់​ព្រះ‌យេហូវ៉ា​ទាំង​អស់ មិន​ត្រូវ​ដក​រំលើង ឬ​រំលំ​បំផ្លាញ​ទៀត​ឡើយ នៅ​ជា​ដរាប​តទៅ។


យើង​នឹង​លូក​ដៃ​ទៅ​ទាស់​នឹង​ស្រុក​យូដា ហើយ​ទាស់​នឹង​ពួក​អ្នក​នៅ ក្រុង​យេរូ‌សាឡិម​ទាំង​ប៉ុន្មាន​ដែរ ក៏​នឹង​កាត់​សំណល់​របស់​ព្រះ‌បាល​ចេញ​ពី​ទី​នេះ ព្រម​ទាំង​ឈ្មោះ​ពួក​សង្ឃ​ដែល​បម្រើ​រូប​ព្រះ រួម​ជា‌មួយ​ពួក​សង្ឃ


អស់​អ្នក​ដែល​ឡើង​ទៅ​លើ​ដំបូល​ផ្ទះ ដើម្បី​ថ្វាយ‌បង្គំ​ពល‌បរិវារ​នៅ​លើ​មេឃ អស់​អ្នក​ដែល​ថ្វាយ‌បង្គំ ហើយ​ស្បថ​ដល់​ព្រះ‌យេហូវ៉ា តែ​ក៏​ស្បថ​ដោយ​ព្រះ‌ម៉ូឡុក​ផង


កាល​ណាអ្នក​សង់​ផ្ទះ​ថ្មី ត្រូវ​ធ្វើ​បង្កាន់‌ដៃ​លើ​ដំបូល ក្រែង​មាន​អ្នក​ណា​ម្នាក់​ធ្លាក់​ពី​លើ​ដំបូល​នោះមក ហើយ​នាំ​ឲ្យអ្នក​មាន​ទោស​ចំពោះ​ឈាម​នៅ​លើ​ផ្ទះ​របស់​អ្នក។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម