សូមបើកឲ្យយើងខ្ញុំទៅឯទន្លេយ័រដាន់ កាប់យកឈើមួយដើមម្នាក់ ធ្វើជាទីអាស្រ័យនៅទីនោះ» លោកឆ្លើយថា៖ «ចូរទៅចុះ»។
២ ថែស្សាឡូនីច 3:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក៏មិនបានទទួលទានអាហាររបស់អ្នកណាដោយមិនបានបង់ថ្លៃដែរ គឺយើងបានធ្វើការយ៉ាងនឿយហត់ ទាំងយប់ទាំងថ្ងៃ ដើម្បីកុំឲ្យអ្នករាល់គ្នាព្រួយនឹងយើង។ ព្រះគម្ពីរខ្មែរសាកល ហើយក៏មិនដែលហូបអាហាររបស់អ្នកណាដោយឥតបង់ថ្លៃដែរ ផ្ទុយទៅវិញ យើងបានធ្វើការទាំងយប់ទាំងថ្ងៃ ដោយការនឿយហត់ និងការលំបាក ដើម្បីកុំឲ្យទៅជាបន្ទុកដល់អ្នកណាម្នាក់ក្នុងអ្នករាល់គ្នាឡើយ។ Khmer Christian Bible យើងក៏មិនបានបរិភោគអាហាររបស់អ្នកណាម្នាក់ដោយទទេដែរ គឺយើងធ្វើការនឿយហត់ ហើយលំបាកទាំងយប់ទាំងថ្ងៃ ដើម្បីកុំឲ្យយើងទៅជាបន្ទុកដល់អ្នកណាម្នាក់ក្នុងចំណោមអ្នករាល់គ្នាឡើយ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងពុំបានទទួលទានម្ហូបអាហាររបស់នរណាម្នាក់ ដោយឥតបង់ប្រាក់ទេ។ យើងខំប្រឹងធ្វើការហត់នឿយ ទាំងយប់ ទាំងថ្ងៃ កុំឲ្យនរណាម្នាក់ពិបាកនឹងផ្គត់ផ្គង់យើង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក៏មិនបានទទួលទានបាយរបស់អ្នកណាទទេដែរ យើងខ្ញុំបានធ្វើការនឿយហត់ ហើយធ្ងន់ទាំងយប់ទាំងថ្ងៃ ដើម្បីកុំឲ្យអ្នករាល់គ្នាព្រួយនឹងយើងខ្ញុំឡើយ អាល់គីតាប យើងពុំបានទទួលទានម្ហូបអាហាររបស់នរណាម្នាក់ ដោយឥតបង់ប្រាក់ទេ។ យើងខំប្រឹងធ្វើការហត់នឿយ ទាំងយប់ ទាំងថ្ងៃ កុំឲ្យនរណាម្នាក់ពិបាកនឹងផ្គត់ផ្គង់យើង។ |
សូមបើកឲ្យយើងខ្ញុំទៅឯទន្លេយ័រដាន់ កាប់យកឈើមួយដើមម្នាក់ ធ្វើជាទីអាស្រ័យនៅទីនោះ» លោកឆ្លើយថា៖ «ចូរទៅចុះ»។
រីឯភោជនាហារដែលត្រូវរៀបចំក្នុងមួយថ្ងៃៗ គឺគោមួយ ចៀមសម្រាំងប្រាំមួយ ព្រមទាំងសត្វស្លាបដែរ ដែលគេរៀបចំឲ្យខ្ញុំ ហើយដប់ថ្ងៃម្ដង មានស្រាទំពាំងបាយជូរគ្រប់ប្រភេទជាបរិបូរទៀតផង ប៉ុន្តែ ទោះបើច្រើនដល់ម៉្លេះ ក៏ខ្ញុំមិនបានទាមទាររបបអាហារ ដោយអាងសិទ្ធិជាទេសាភិបាលឡើយ ព្រោះបន្ទុកនៃការសាងសង់នេះ ធ្ងន់ដល់ប្រជាជនស្រេចទៅហើយ។
នាងថែមើលអស់ទាំងផ្លូវ របស់ពួកផ្ទះនាងយ៉ាងល្អ ឥតដែលបរិភោគអាហារ ដោយសេចក្ដីកម្ជិលឡើយ
ហើយដោយព្រោះលោកមានមុខរបរដូចគ្នា លោកក៏ស្នាក់នៅ ហើយធ្វើការជាមួយគេ ដ្បិតគេជាអ្នកធ្វើតង់។
អ្នករាល់គ្នាផ្ទាល់ដឹងស្រាប់ហើយថា ខ្ញុំបានធ្វើការដោយដៃរបស់ខ្ញុំផ្ទាល់ ដើម្បីផ្គត់ផ្គង់សេចក្ដីត្រូវការរបស់ខ្ញុំ និងសេចក្ដីត្រូវការរបស់អស់អ្នកដែលនៅជាមួយខ្ញុំ។
យើងធ្វើការនឿយហត់ដោយដៃរបស់យើងផ្ទាល់។ ពេលគេជេរ យើងឲ្យពរគេ ពេលគេបៀតបៀន យើងស៊ូទ្រាំ
ខ្ញុំត្រូវធ្វើការទាំងនឿយលំបាក ត្រូវអត់ងងុយជាញឹកញាប់ ត្រូវស្រេកឃ្លាន ត្រូវអត់អាហារជាញឹកញាប់ ត្រូវរងា ហើយត្រូវអាក្រាតទៀតផង។
កាលខ្ញុំនៅជាមួយអ្នករាល់គ្នា ហើយមានការខ្វះខាត នោះខ្ញុំមិនបានដាក់បន្ទុកលើអ្នកណាម្នាក់ឡើយ ដ្បិតពួកបងប្អូនដែលមកពីស្រុកម៉ាសេដូន បានជួយផ្គត់ផ្គង់អ្វីៗដែលខ្ញុំត្រូវការ។ ដូច្នេះ ខ្ញុំបានចៀសវាងមិនដាក់បន្ទុកលើអ្នករាល់គ្នាក្នុងការអ្វីឡើយ ហើយនឹងចៀសវាងតទៅមុខទៀត។
អ្នកណាដែលធ្លាប់លួច ត្រូវឈប់លួចទៀត ផ្ទុយទៅវិញ ត្រូវឲ្យអ្នកនោះខំប្រឹងដោយចិត្តទៀងត្រង់ ទាំងធ្វើការល្អដោយដៃខ្លួនវិញ ដើម្បីឲ្យមានអ្វីចែកដល់អ្នកដែលខ្វះខាតផង។
បងប្អូនអើយ អ្នករាល់គ្នានឹកចាំពីការលំបាក និងការនឿយហត់ ដែលយើងបានធ្វើទាំងយប់ទាំងថ្ងៃ ដោយមិនចង់ឲ្យអ្នកណាម្នាក់ ក្នុងចំណោមអ្នករាល់គ្នាពិបាកនឹងយើងឡើយ ក្នុងកាលយើងផ្សាយដំណឹងល្អអំពីព្រះដល់អ្នករាល់គ្នា។
ហើយខំប្រឹងរស់នៅដោយស្រគត់ស្រគំ គិតតែកិច្ចការរបស់ខ្លួន និងធ្វើការដោយដៃខ្លួនឯង ដូចយើងបានបង្គាប់អ្នករាល់គ្នាហើយ
ដូច្នេះ យើងបង្គាប់ ហើយដាស់តឿនមនុស្សបែបនោះ ក្នុងព្រះអម្ចាស់យេស៊ូវគ្រីស្ទ ឲ្យធ្វើកិច្ចការរបស់ខ្លួនដោយស្រគត់ស្រគំ ហើយបរិភោគអាហារពីកម្លាំងញើសឈាមរបស់ខ្លួនទៅ។