Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ ថែស្សាឡូនីច 3:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 នេះ​មិន​មែន​ដោយ​ព្រោះ​យើង​គ្មាន​សិទ្ធិ​នោះ​ទេ គឺ​យើង​ចង់​ធ្វើ​គំរូ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​យក​តម្រាប់​តាម។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

9 នេះ​មិនមែន​ថា យើង​គ្មាន​សិទ្ធិ​ទេ ប៉ុន្តែ​យើង​បាន​ធ្វើដូច្នេះ ដើម្បី​ផ្ដល់​គំរូ​ដល់​អ្នករាល់គ្នា​ដោយ​ខ្លួនឯងផ្ទាល់ ដើម្បីឲ្យ​អ្នករាល់គ្នា​ត្រាប់តាម​យើង​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

9 នេះ​មិន​មែន​មាន​ន័យ​ថា​ យើង​គ្មាន​សិទ្ធិ​នោះ​ទេ​ គឺ​យើង​ធ្វើ​ជា​គំរូ​ ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​យក​តម្រាប់​តាម​យើង‍​វិញ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 ត្រង់​នេះ​មិន​មែន​មាន​ន័យ​ថា យើង​គ្មាន​សិទ្ធិ​នឹង​ឲ្យ​គេ​ផ្គត់‌ផ្គង់​នោះ​ឡើយ ប៉ុន្តែ យើង​ធ្វើ​ដូច្នេះ​ទុក​ជា​គំរូ​ឲ្យ​បងប្អូន​យក​តម្រាប់​តាម

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 មិន​មែន​ថា យើង​ខ្ញុំ​គ្មាន​អំណាច​នោះ​ទេ គឺ​យើង​ខ្ញុំ​ចង់​ធ្វើ​ជា​គំរូ ឲ្យ​អ្នក​រាល់​គ្នា​ត្រាប់​តាម​យើង​ខ្ញុំ​វិញ​ទេ​តើ

សូមមើលជំពូក ចម្លង

អាល់គីតាប

9 ត្រង់​នេះ​មិន​មែន​មាន​ន័យ​ថា យើង​គ្មាន​សិទ្ធិ​នឹង​ឲ្យ​គេ​ផ្គត់‌ផ្គង់​នោះ​ឡើយ ប៉ុន្ដែ យើង​ធ្វើ​ដូច្នេះ​ទុក​ជា​គំរូ​ឲ្យ​បង​ប្អូន​យក​តម្រាប់​តាម

សូមមើលជំពូក ចម្លង




២ ថែស្សាឡូនីច 3:9
9 ការដាក់ឲ្យឆ្លើយតបគ្នា  

កុំ​យក​ថង់​យាម ឬ​យក​អាវ​ពីរ កុំ​យក​ស្បែក​ជើង ឬ​ដំបង​ទៅ​ជា​មួយ ដ្បិត​អ្នក​ធ្វើ​ការ សម​នឹង​មាន​អាហារ​បរិ‌ភោគ។


ដ្បិត​ខ្ញុំ​បាន​ធ្វើ​ជា​គំរូ​ដល់​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ត្រាប់​តាម​គំរូ​ដែល​ខ្ញុំ​បាន​ធ្វើ​ឲ្យ​នោះ​ដែរ។


ដូច្នេះ ខ្ញុំ​ទូន្មាន​អ្នក​រាល់​គ្នា​ថា ចូរ​យក​តម្រាប់​តាម​ខ្ញុំ​ចុះ។


អ្នក​ណា​ដែល​មាន​គ្រូ​បង្រៀន​ខាង​ព្រះ‌បន្ទូល ត្រូវ​ចែក​គ្រប់​ទាំង​របស់​ល្អ​ដល់​គ្រូ​នោះ​ផង។


យើង​មិន​ស្វែង​រក​ការសរសើរ​ពី​មនុស្ស​ឡើយ ទោះ​ពី​អ្នក​រាល់​គ្នា ឬ​ពី​អ្នក​ណា​ទៀត​ក្តី


ដ្បិត​អ្នក​រាល់​គ្នា​ដឹង​ហើយ​ថា​គួរ​យក​តម្រាប់​តាម​យើង​បែប​ណា ព្រោះ​យើង​មិន​បាន​ខ្ជិល​ច្រអូស​ឡើយ កាល​យើង​នៅ​ជាមួយ​អ្នក​រាល់​គ្នា


ដ្បិត​ព្រះ‌អង្គ​បាន​ត្រាស់​ហៅ​អ្នក​រាល់​គ្នា​មក​សម្រាប់​ការ​នេះ​ឯង ព្រោះ​ព្រះ‌គ្រីស្ទ​ក៏​បាន​រង​ទុក្ខ​សម្រាប់​អ្នក​រាល់​គ្នា​ដែរ ទាំង​ទុក​តម្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដើរ​តាម​លម្អាន​របស់​ព្រះ‌អង្គ។


មិន​មែន​ដោយ​ប្រើ​អំណាច​ជិះ​ជាន់​អស់​អ្នក​ដែល​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​នោះ​ទេ គឺ​ធ្វើ​ជា​គំរូ​ដល់​ហ្វូង​ចៀម​វិញ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម