កាលពួកលោកបានតែងតាំងពួកចាស់ទុំ នៅគ្រប់ទាំងក្រុមជំនុំ ដោយអធិស្ឋានទាំងតមរួចហើយ ពួកលោកក៏ប្រគល់គេទុកនឹងព្រះអម្ចាស់ ដែលគេបានជឿ។
២ កូរិនថូស 8:19 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយមិនតែប៉ុណ្ណោះ ក្រុមជំនុំបានរើសអ្នកនោះឲ្យរួមដំណើរជាមួយយើង ក្នុងការប្រមូលជំនួយដែលយើងកំពុងចាត់ចែងនេះ ដើម្បីសិរីល្អរបស់ព្រះអម្ចាស់ផ្ទាល់ និងដើម្បីបង្ហាញពីឆន្ទៈល្អរបស់យើង។ ព្រះគម្ពីរខ្មែរសាកល មិនគ្រាន់តែប៉ុណ្ណោះទេ គាត់ត្រូវក្រុមជំនុំទាំងឡាយជ្រើសរើសឲ្យរួមដំណើរជាមួយយើងក្នុងការងារសប្បុរសធម៌នេះដែលយើងកំពុងបម្រើ ដើម្បីជាសិរីរុងរឿងរបស់ព្រះអម្ចាស់ផ្ទាល់ និងដើម្បីបង្ហាញចិត្តសង្វាតរបស់យើង។ Khmer Christian Bible មិនត្រឹមតែប៉ុណ្ណោះទេ ក្រុមជំនុំទាំងឡាយក៏បានជ្រើសរើសអ្នកនោះឲ្យរួមដំណើរជាមួយយើងនៅក្នុងការប្រមូលជំនួយដែលយើងកំពុងចាត់ចែង ដើម្បីថ្វាយសិរីរុងរឿងដល់ព្រះអម្ចាស់ផ្ទាល់ និងដើម្បីបង្ហាញពីចិត្ដសង្វាតរបស់យើងដែរ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មិនតែប៉ុណ្ណោះសោត ក្រុមជំនុំបានជ្រើសរើសគាត់ឲ្យរួមដំណើរជាមួយយើង ក្នុងមុខងារប្រមូលតង្វាយនេះ ដើម្បីលើកតម្កើងសិរីរុងរឿងរបស់ព្រះអម្ចាស់ និងដើម្បីសម្តែងឆន្ទៈល្អរបស់យើងដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មិនតែប៉ុណ្ណោះ ពួកជំនុំទាំងប៉ុន្មានក៏រើសអ្នកនោះ ឲ្យបានដើរដំណើរជាមួយនឹងយើងខ្ញុំ ក្នុងការធ្វើទាននេះដែរ ជាការដែលយើងខ្ញុំទទួលរ៉ាប់រង សំរាប់ជាសិរីល្អដល់ព្រះអម្ចាស់ ហើយដើម្បីនឹងសំដែងសេចក្ដីប្រុងប្រៀបរបស់អ្នករាល់គ្នា អាល់គីតាប មិនតែប៉ុណ្ណោះសោត ក្រុមជំអះបានជ្រើសរើសគាត់ ឲ្យរួមដំណើរជាមួយយើង ក្នុងមុខងារប្រមូលជំនូននេះ ដើម្បីលើកតម្កើងសិរីរុងរឿងរបស់អ៊ីសាជាអម្ចាស់ និងដើម្បីសំដែងឆន្ទៈល្អរបស់យើងដែរ។ |
កាលពួកលោកបានតែងតាំងពួកចាស់ទុំ នៅគ្រប់ទាំងក្រុមជំនុំ ដោយអធិស្ឋានទាំងតមរួចហើយ ពួកលោកក៏ប្រគល់គេទុកនឹងព្រះអម្ចាស់ ដែលគេបានជឿ។
ពេលនោះ ពួកសាវក និងពួកចាស់ទុំ ព្រមទាំងក្រុមជំនុំទាំងមូលបានយល់ព្រម ដោយសម្រេចជ្រើសរើសមនុស្សក្នុងចំណោមពួកគេ ដើម្បីចាត់ឲ្យទៅក្រុងអាន់ទីយ៉ូក ជាមួយលោកប៉ុល និងលោកបាណាបាស។ គេបានចាត់យូដាស ដែលហៅថា បាសាបាស និងស៊ីឡាស ជាអ្នកនាំមុខក្នុងចំណោមពួកបងប្អូន
យើងខ្ញុំបានព្រមព្រៀងគ្នាថានឹងជ្រើសរើសអ្នកខ្លះ ចាត់មកជួបអ្នករាល់គ្នា ជាមួយលោកបាណាបាស និងលោកប៉ុល ជាស្ងួនភ្ងារបស់យើង
លោកបានចាត់អ្នកជំនួយរបស់លោកពីរនាក់ គឺលោកធីម៉ូថេ និងលោកអេរ៉ាស្ទុស ឲ្យទៅស្រុកម៉ាសេដូន តែឯលោកវិញ លោកស្នាក់នៅក្នុងស្រុកអាស៊ីមួយរយៈពេលសិន។
ដូច្នេះ ទីក្រុងក៏មានពេញដោយភាពវឹកវរ ហើយគេលើកគ្នាចាប់អូសលោកកៃយុស និងលោកអើរីស្តាក ជាអ្នកស្រុកម៉ាសេដូន ដែលរួមដំណើរជាមួយលោកប៉ុល សម្រុកចូលទៅក្នុងទីលានមហោស្រព ។
មិនតែប៉ុណ្ណោះសោត យើងថែមទាំងអួតនៅក្នុងព្រះផង តាមរយៈព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់របស់យើង ដែលឥឡូវនេះ យើងបានទទួលការផ្សះផ្សាតាមរយៈព្រះអង្គហើយ។
មិនតែប៉ុណ្ណោះសោត យើងក៏អួតនៅពេលយើងរងទុក្ខលំបាកដែរ ដោយដឹងថា ទុក្ខលំបាកបង្កើតឲ្យមានការស៊ូទ្រាំ
ព្រោះអ្វីៗទាំងអស់សម្រាប់អ្នករាល់គ្នា ដើម្បីឲ្យព្រះគុណបានចម្រើនដល់មនុស្សកាន់តែច្រើនឡើងៗ ហើយមានការអរព្រះគុណកាន់តែច្រើនឡើងដែរ សម្រាប់ជាសិរីល្អរបស់ព្រះ។
ដូច្នេះ ចូរបង្ហើយការនោះចុះ ដើម្បីឲ្យអ្នករាល់គ្នាបានបំពេញតាមបំណង ដែលអ្នករាល់គ្នាប្រុងប្រៀបធ្វើមកហើយនោះដែរ។
ដ្បិតបើមានចិត្តខ្នះខ្នែងមែន នោះព្រះសព្វព្រះហឫទ័យទទួល តាមអ្វីៗដែលអ្នកនោះមាន មិនមែនតាមអ្វីៗដែលគ្មាននោះទេ។
យើងខំចៀសវាងមិនឲ្យអ្នកណាម្នាក់បន្ទោសយើង ពីជំនួយដ៏បរិបូរដែលយើងកំពុងចាត់ចែងនេះឡើយ
ដ្បិតខ្ញុំស្គាល់ចិត្តសង្វាតរបស់អ្នករាល់គ្នាហើយ ក៏បានអួតពីអ្នករាល់គ្នាប្រាប់អ្នកស្រុកម៉ាសេដូនថា អ្នកស្រុកអាខៃបានប្រុងប្រៀបជាស្រេច តាំងពីឆ្នាំមុនម៉្លេះ ហើយចិត្តខ្នះខ្នែងរបស់អ្នករាល់គ្នាបានជំរុញចិត្តមនុស្សជាច្រើន។
ព្រះអាចនឹងផ្គត់ផ្គង់ឲ្យអ្នករាល់គ្នាមានជាបរិបូរ ដោយព្រះពរគ្រប់យ៉ាង ដើម្បីឲ្យអ្នករាល់គ្នាមានទាំងអស់គ្រប់គ្រាន់ជានិច្ច ហើយឲ្យអ្នករាល់គ្នាបានចម្រើនឡើងក្នុងការល្អគ្រប់ជំពូក