Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 19:29 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

29 ដូច្នេះ ទីក្រុង​ក៏​មាន​ពេញ​ដោយ​ភាព​វឹក‌វរ ហើយ​គេ​លើក​គ្នា​ចាប់​អូស​លោក​កៃយុស និងលោក​អើរី‌ស្តាក ជា​អ្នក​ស្រុក​ម៉ា‌សេដូន ដែល​រួម​ដំណើរ​ជា‌មួយ​លោក​ប៉ុល សម្រុក​ចូល​ទៅ​ក្នុង​ទី​លាន​មហោ​ស្រព ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

29 ដូច្នេះ ទីក្រុង​បាន​ពេញ​ទៅដោយ​ភាពច្របូកច្របល់​។ គេ​ក៏​ចាប់​កៃយុស និង​អើរីស្តាក ជា​អ្នកម៉ាសេដូន​ដែល​រួមដំណើរ​ជាមួយ​ប៉ូល ហើយ​លើកគ្នា​សម្រុកចូល​ទៅក្នុង​ទីលានមហោស្រព​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

29 ពេល​នោះ​មាន​ការ​ច្របូក​ច្របល់​ពេញ​ក្រុង​ ហើយ​ពួកគេ​សម្រុក​ចូល​ព្រមគ្នា​ទៅ​ក្នុង​ទីលាន​មហោស្រព​ រួច​ចាប់​លោក​កៃយុស​ និង​លោក​អើរីស្តាក​ ជា​អ្នក​ស្រុក​ម៉ាសេដូន​ ដែល​ជា​គូកន​រួម​ដំណើរ​ជាមួយ​លោក​ប៉ូល។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

29 ពេល​នោះ មាន​កើត​វឹក‌វរ​ពាស‌ពេញ​ទីក្រុង គេ​លើក​គ្នា​ដើរ​តម្រង់​ទៅ​លាន​មហោ‌ស្រព ទាំង​អូស​ទាញ​លោក​កៃយុស និង​លោក​អើរី‌ស្ដាក ជា​អ្នក​ស្រុក​ម៉ាសេ‌ដូន ដែល​រួម​ដំណើរ​ជា​មួយ​លោក​ប៉ូល​ទៅ​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

29 នោះ​ក៏​កើត​មាន​វឹកវរ​ពេញ​ក្នុង​ក្រុង គេ​ស្រុះ​ចិត្ត​គ្នា​ចាប់​កន្ត្រាក់​កៃយុស នឹង​អើរី‌ស្តាក ជា​អ្នក​ស្រុក​ម៉ាសេដូន ដែល​ដើរ​ដំណើរ​ជា​មួយ​នឹង​ប៉ុល នាំ​ម្នីម្នា​ចូល​ទៅ​ក្នុង​រោង​ជំនុំ

សូមមើលជំពូក ចម្លង

អាល់គីតាប

29 ពេល​នោះ មាន​កើត​វឹក‌វរ​ពាស‌ពេញ​ទី‌ក្រុង គេ​លើក​គ្នា​ដើរ​តម្រង់​ទៅ​លាន​មហោ‌ស្រព ទាំង​អូស​ទាញ​លោក​កៃយុស និង​លោក​អើរី‌ស្ដាក​ជា​អ្នក​ស្រុក​ម៉ាសេដូន​ដែល​រួម​ដំណើរ​ជា​មួយ​លោក​ប៉ូល​ទៅ​ផង។

សូមមើលជំពូក ចម្លង




កិច្ចការ 19:29
19 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​ទៅ​ដល់​ក្រុង​សាឡា‌មីន គេក៏​ប្រកាស​ព្រះ‌បន្ទូល​របស់​ព្រះ នៅ​ក្នុង​សាលា​ប្រជុំ​នានា​របស់​សាសន៍​យូដា ទាំង​មាន​លោក​យ៉ូហាន ជា​អ្នកជំនួយ​ដែរ។


ហើយ​ចេញ​ពី​ក្រុង​នោះ មក​ដល់​ក្រុង​ភីលីព ជា​ទី​ក្រុង​លេខ​មួយ​ក្នុង​ស្រុក​ម៉ា‌សេ‌ដូន និង​ជា​ក្រុង​ចំណុះ​របស់​រ៉ូម។ យើង​បាន​ស្នាក់​នៅ​ទីនេះ​ជា​ច្រើន​ថ្ងៃ។


នៅ​យប់​នោះ លោក​ប៉ុល​មាន​និមិត្ត​មួយ គឺ​ឃើញ​បុរស​ម្នាក់​ពី​ស្រុក​ម៉ា‌សេ‌ដូន ឈរ​អង្វរ​លោក​ថា៖ «សូម​អញ្ជើញ​ឆ្លង​មក​ជួយ​យើង​ខ្ញុំ ដែល​នៅ​ស្រុក​ម៉ា‌សេ‌ដូន​នេះ​ផង!»។


មនុស្ស​ទាំង​អស់ និង​ពួក​អាជ្ញាធរ​ក្រុង​មាន​ការ​ព្រួយ​បារម្ភ ពេល​ឮ​ដូច្នេះ។


ក្រោយ​ហេតុ‌ការណ៍​ទាំង​នេះ​មក ព្រះ‌វិញ្ញាណ​បាន​ជម្រុញ​ឲ្យ​លោក​ប៉ុល​សម្រេច​ចិត្ត​ធ្វើ​ដំណើរ​ឆ្លង​កាត់​ស្រុក​ម៉ាសេ‌ដូន ស្រុក​អាខៃ ហើយ​បន្ត​ដំណើរ​ទៅ​ក្រុង​យេរូ‌សាឡិម។ លោក​មាន​ប្រសាសន៍​ថា៖ «ក្រោយ​ពីខ្ញុំ​បាន​ទៅ​ដល់​ទី​នោះ​ហើយ ខ្ញុំ​ត្រូវ​តែ​ទៅ​មើល​ក្រុង​រ៉ូម​ដែរ»។


លោក​បាន​ចាត់​អ្នក​ជំនួយ​របស់​លោក​ពីរ​នាក់ គឺ​លោក​ធីម៉ូថេ និង​លោក​អេរ៉ា‌ស្ទុស ឲ្យ​ទៅ​ស្រុក​ម៉ា‌សេដូន តែ​ឯ​លោក​វិញ លោក​ស្នាក់​នៅ​ក្នុង​ស្រុក​អាស៊ី​មួយ​រយៈ​ពេល​សិន។


នៅ​ពេល​នោះ មាន​ខ្លះ​ស្រែក​យ៉ាង​នេះ ខ្លះ​ស្រែក​យ៉ាង​នោះ ដ្បិត​អង្គ​ប្រជុំ​ទាំង​មូល​កំពុង​ច្របូក​ច្របល់ ហើយ​ពួក​គេ​ភាគ​ច្រើន​មិន​ទាំង​ដឹង​ថា​គេ​ប្រជុំ​គ្នា​រឿង​អ្វី​ផង។


អ្នក​រាល់​គ្នា​ផ្ទាល់​ដឹង​ស្រាប់​ហើយ​ថា ខ្ញុំ​បាន​ធ្វើ​ការ​ដោយ​ដៃ​របស់​ខ្ញុំ​ផ្ទាល់ ដើម្បី​ផ្គត់‌ផ្គង់​សេចក្ដី​ត្រូវ​ការ​របស់​ខ្ញុំ និង​សេចក្ដី​ត្រូវ​ការ​របស់​អស់​អ្នក​ដែល​នៅ​ជា‌មួយ​ខ្ញុំ។


អ្នក​ដែល​រួម​ដំណើរ​ជាមួយ​លោក មាន​លោក​សូប៉ា‌ត្រុស ជា​កូន​លោក​ពីរុស ពី​ក្រុង​បេរា លោក​អើរី‌ស្តាក និងលោក​សេ‌គុន‌ដុស ពី​ក្រុង​ថែស្សា‌ឡូនីច លោក​កៃយុស និងលោក​ធីម៉ូថេ ពី​ក្រុង​ឌើបេ ព្រម​ទាំង​លោក​ទីឃី‌កុស និងលោក​ទ្រភីម ពី​ស្រុក​អាស៊ី។


ពេល​នោះ ទី​ក្រុង​ទាំង​មូល​ក៏​ជ្រួល​ប្របល់ ហើយ​ប្រជាជន​រត់​មក​ជួប​ជុំ​គ្នា។ គេ​បាន​ចាប់​លោក​ប៉ុល ហើយ​អូស​លោក​ចេញ​ទៅ​ខាង​ក្រៅ​ព្រះ‌វិហារ រួច​បិទ​ទ្វារ​ភ្លាម។


ដូច្នេះ អ្នក​មិន​មែន​ជា​សាសន៍​អេស៊ីព្ទ ដែល​បាននាំ​ការ​បះបោរ​ថ្មីៗ​នេះ ហើយ​នាំ​ឃាតក​បួន​ពាន់​នាក់ចូល​ទៅ​ក្នុង​ទី​ហោរ‌ស្ថាន​នោះ​ទេ​ឬ?»


យើង​ចុះ​សំពៅ​មួយ​ពី​ក្រុង​អា‌ត្រាមីត ដែល​បម្រុង​នឹង​ចេញ​ទៅ​កំពង់​ផែ​នានាតាម​ឆ្នេរ​សមុទ្រ​ស្រុក​អាស៊ី។ យើង​ចេញ​ដំណើរ​ទៅ​ទាំង​មានលោក​អើរី‌ស្តាក ជាអ្នក​ស្រុក​ម៉ា‌សេ‌ដូន ដែល​នៅ​ក្រុង​ថែស្សា‌ឡូនីច រួម​ដំណើរ​ជា‌មួយ​ដែរ។


លោក​កៃ‌យុស​ដែល​ទទួល​ខ្ញុំ និង​ទទួល​ក្រុម​ជំនុំ​ទាំង​មូល សូម​ជម្រាប​សួរ​មក​អ្នក​រាល់​គ្នា។ លោក​អេរ៉ា‌ស្ទុស ជា​អ្នក​កាន់​ឃ្លាំង​ប្រាក់​របស់​ក្រុង និង​លោក​ក្វើ‌តុស ជា​ពួក​បង‌ប្អូន​យើង ក៏​សូម​ជម្រាប​សួរ​មក​អ្នក​រាល់​គ្នា​ដែរ។


ខ្ញុំ​អរ​ព្រះ‌គុណ​ព្រះ ដែល​ខ្ញុំ​មិន​បាន​ជ្រមុជ​ទឹក​ឲ្យ​អ្នក​ណា​ម្នាក់ ក្នុង​ចំណោម​អ្នក​រាល់​គ្នា លើក​លែង​តែ​គ្រីស‌ប៉ុល និង​កៃយុស​ប៉ុណ្ណោះ


ដ្បិត​ខ្ញុំ​គិត​ថា ព្រះ​បាន​ដាក់​យើង ដែល​ជា​ពួក​សាវក​ឲ្យ​នៅ​ក្រោយ​គេ​បង្អស់ ដូច​ជា​អ្នក​ដែល​ត្រូវ​គេ​កាត់​ទោស​ប្រហារ​ជីវិត ព្រោះ​យើង​បាន​ត្រឡប់​ជា​ទស្សនីយ​ភាព​បង្ហាញ​ឲ្យ​មនុស្ស​លោក​ឃើញ ទាំង​ពួក​ទេវតា ទាំង​មនុស្ស​លោក។


ហើយ​មិន​តែ​ប៉ុណ្ណោះ ក្រុម​ជំនុំ​បាន​រើស​អ្នក​នោះ​ឲ្យ​រួម​ដំណើរ​ជា​មួយ​យើង ក្នុង​ការ​ប្រមូល​ជំនួយ​ដែល​យើង​កំពុង​ចាត់​ចែង​នេះ ដើម្បី​សិរីល្អ​របស់​ព្រះ‌អម្ចាស់​ផ្ទាល់ និង​ដើម្បី​បង្ហាញ​ពី​ឆន្ទៈ​ល្អ​របស់​យើង។


លោក​អើរី‌ស្តាក ដែល​ជាប់​គុក​ជា​មួយ​ខ្ញុំ សូម​ជម្រាប​សួរ​មក​អ្នក​រាល់​គ្នា ហើយ​លោក​ម៉ាកុស ជា​ក្មួយ​លោក​បាណា‌បាស ក៏​សូម​ជម្រាប​សួរ​មក​អ្នក​រាល់​គ្នា​ដែរ អ្នក​រាល់​គ្នា​បាន​ទទួល​បង្គាប់ ពី​រឿង​គាត់​រួច​ទៅ​ហើយ​ថា ប្រសិន‌បើ​គាត់​មក សូម​អ្នក​រាល់​គ្នា​ទទួល​គាត់​ចុះ។


ហើយ​លោក​ម៉ាកុស លោក​អើរី‌ស្តាក លោក​ដេ‌ម៉ាស និង​លោក​លូកា ជា​អ្នក​រួម​ការ​ជា​មួយ​ខ្ញុំ ក៏​សូម​ជម្រាប​សួរ​មក​អ្នក​ដែរ។


ខ្ញុំ​ជា​ចាស់​ទុំ សូម​ជម្រាប​មក​កៃ‌យុស ជា​ប្អូន​ស្ងួន‌ភ្ងា ដែល​ខ្ញុំ​ស្រឡាញ់​តាម​សេចក្ដី​ពិត។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម