ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ កូរិនថូស 2:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដ្បិត​ដោយ​ហេតុ​នេះ​បាន​ជា​ខ្ញុំ​សរសេរ ដើម្បី​ល​ចិត្ត​អ្នក​រាល់​គ្នា​ឲ្យ​ដឹង​ថា តើ​អ្នក​រាល់​គ្នា​ស្តាប់​បង្គាប់​ក្នុង​គ្រប់​ការ​ទាំង​អស់ ឬ​យ៉ាង​ណា។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

តាមពិត ខ្ញុំ​បាន​សរសេរ​មក​អ្នករាល់គ្នា​ដោយសារតែការនេះ​ឯង គឺ​ដើម្បី​បាន​ដឹង​ពី​អត្តចរិតដែលត្រូវបានពិសោធ​របស់អ្នករាល់គ្នា ថា​តើ​អ្នករាល់គ្នា​ស្ដាប់បង្គាប់​ក្នុង​គ្រប់ការទាំងអស់​ឬយ៉ាងណា​។

សូមមើលជំពូក

Khmer Christian Bible

ខ្ញុំ​ក៏បាន​សរសេរ​សេចក្ដី​នេះ​ ដើម្បី​ឲ្យ​ខ្ញុំ​ដឹង​ពី​ភាព​ស្មោះត្រង់​របស់​អ្នក​រាល់គ្នា​ ​ថា​តើ​អ្នក​រាល់គ្នា​ស្ដាប់​បង្គាប់​តាម​គ្រប់​បែប​យ៉ាង​ដែរ‍​ឬ​ទេ​

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ខ្ញុំ​សរសេរ​មក ដើម្បី​ល​ចិត្ត​បងប្អូន​មើល ចង់​ដឹង​ថា តើ​បងប្អូន​ពិត​ជា​ស្ដាប់​តាម​សេចក្ដី​ទាំង​អស់​ដែល​ខ្ញុំ​បាន​បង្គាប់ ឬ​យ៉ាង​ណា។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដ្បិត​ដោយ​ហេតុ​នោះ​បាន​ជា​ខ្ញុំ​ធ្វើ​សំបុត្រ​នេះ​ដែរ គឺ​ដើម្បី​នឹង​ល​មើល​អ្នក​រាល់​គ្នា​ឲ្យ​ដឹង តើ​នឹង​ស្តាប់​បង្គាប់​ក្នុង​គ្រប់​ការ​ទាំង​អស់​ឬ​ទេ

សូមមើលជំពូក

អាល់គីតាប

ខ្ញុំ​សរសេរ​មក ដើម្បី​ល​ចិត្ដ​បង​ប្អូន​មើល ចង់​ដឹង​ថា តើ​បង​ប្អូន​ពិត​ជា​ស្ដាប់​តាម​សេចក្ដី​ទាំង​អស់​ដែល​ខ្ញុំ​បាន​បង្គាប់​ឬ​យ៉ាង​ណា។

សូមមើលជំពូក



២ កូរិនថូស 2:9
15 ការដាក់ឲ្យឆ្លើយតបគ្នា  

បន្ទាប់​មក ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «យើង​នឹង​បង្អុរ​ភ្លៀង​ជា​នំបុ័ង​ពី​លើ​មេឃ​មក​ឲ្យ​អ្នក​រាល់​គ្នា ហើយ​រាល់​ថ្ងៃ ប្រជា‌ជន​ត្រូវ​ចេញ​ទៅ​រើស​ឲ្យ​ល្មម​សម្រាប់​តែ​មួយ​ថ្ងៃ ដើម្បី​ឲ្យ​យើង​បាន​ល្បង‌ល​គេ​មើល ប្រយោជន៍​ឲ្យ​ដឹង​ថា តើ​គេ​នឹង​គោរព​តាម​ច្បាប់​របស់​យើងឬ​ទេ។


យើង​ប្រុង​ប្រៀប​ជា​ស្រេច​នឹង​ធ្វើ​ទោស​អ្នក​ឯទៀត​ដែល​មិន​ស្ដាប់​បង្គាប់ ពេល​អ្នក​រាល់​គ្នា​ស្ដាប់​បង្គាប់​ពេញ​លេញ។


ហេតុ​នេះ​បាន​ជា​ខ្ញុំ​សរសេរ​សំបុត្រ​នោះ​ផ្ញើ​មក​អ្នក​រាល់​គ្នា ដើម្បី​កាល​ណា​ខ្ញុំ​មក​ដល់ ខ្ញុំ​មិន​កើត​ទុក្ខ​ព្រួយ​ពី​អស់​អ្នក​ដែល​គួរ​តែ​ធ្វើ​ឲ្យ​ខ្ញុំ​អរ​សប្បាយ ដ្បិត​ខ្ញុំ​ទុក​ចិត្ត​នឹង​អ្នក​រាល់​គ្នា​ទាំង‌អស់​ថា អំណរ​របស់​ខ្ញុំ ក៏​ជា​អំណរ​របស់​អ្នក​រាល់​គ្នា​ដែរ។


ដ្បិត​ខ្ញុំ​បាន​សរសេរ​មក​អ្នក​រាល់​គ្នា ទាំង​ពិបាក​ចិត្ត ទាំង​ថប់​ព្រួយ ទាំង​ស្រក់​ទឹក​ភ្នែក​ជា​ច្រើន មិន​មែន​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ព្រួយ​ចិត្ត​ទេ គឺ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ស្គាល់​ពី​សេចក្តី​ស្រឡាញ់​ជា​បរិបូរ ដែល​ខ្ញុំ​មាន​ចំពោះ​អ្នក​រាល់​គ្នា​វិញ។


ដូច្នេះ ខ្ញុំ​សូម​ដាស់​តឿន​អ្នក​រាល់​គ្នា ឲ្យ​បញ្ជាក់​ប្រាប់​គាត់​ថា អ្នក​រាល់​គ្នា​ស្រឡាញ់​គាត់។


ដ្បិត​កាល​កំពុង​ជួប​ទុក្ខ​លំបាក​យ៉ាង​ខ្លាំង នោះ​អំណរ​ជា​បរិបូរ និង​សេចក្តី​កម្សត់​ទុរគត​ក្រៃ​លែង​របស់​គេ បាន​បណ្តាល​ឲ្យ​គេ​មាន​ចិត្ត​សទ្ធា​ដ៏​លើស​លុប​វិញ។


ដូច្នេះ ចូរ​បង្ហាញ​ភស្តុតាង​ពី​សេចក្តី​ស្រឡាញ់​របស់​អ្នក​រាល់​គ្នា និង​ពី​សេចក្ដី​ដែល​យើង​បាន​អួត​ពី​អ្នក​រាល់​គ្នា​ចុះ ដើម្បី​ឲ្យក្រុម​ជំនុំ​ទាំង‌អស់​បាន​ឃើញ។


នោះ​មិន​ត្រូវ​ស្តាប់​តាម​ពាក្យ​របស់​ហោរា​នោះ ឬ​អ្នក​យល់​សប្តិ​នោះ​ឡើយ ដ្បិត​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ព្រះ‌អង្គ​គ្រាន់​តែ​ល្បង​ល​អ្នក​រាល់​គ្នា​មើល ឲ្យ​ដឹង​ថា តើអ្នក​រាល់​គ្នា​ស្រឡាញ់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក អស់​ពី​ចិត្ត អស់​ពី​ព្រលឹង ឬ​យ៉ាង​ណា។


ព្រះ‌អង្គ​បាន​ចិញ្ចឹម​អ្នក​នៅ​ក្នុង​ទី​រហោ‌ស្ថាន ដោយ​នំ​ម៉ាណា​ដែល​ដូន​តា​របស់​អ្នក​មិន​ធ្លាប់​ស្គាល់ ដើម្បី​នឹង​បន្ទាប​ចិត្ត​អ្នក ហើយ​ល្បង‌ល​អ្នក ប្រយោជន៍​នឹង​ប្រោស​ឲ្យអ្នក​បាន​សេចក្ដី​ល្អ​នៅ​ចុង​បំផុត ។


ត្រូវ​នឹក​ចាំ​ពី​អស់​ទាំង​ការដែល​កើត​មាន​តាម​ផ្លូវ ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក បាន​នាំអ្នក​នៅ​ក្នុង​ទី​រហោ‌ស្ថាន អស់​រយៈ​ពេលសែសិប​ឆ្នាំ​នេះ ដើម្បី​នឹង​បន្ទាប​ចិត្ត​អ្នក ហើយ​ល្បង‌លអ្នក​ឲ្យ​ដឹង​ថា​អ្នកមាន​ចិត្ត​ដូច​ម្ដេច គឺតើ​នឹង​កាន់​តាម​បទ​បញ្ជារបស់​ព្រះ‌អង្គ ឬយ៉ាង​ណា។


ហេតុ​នេះ ឱ​ពួក​ស្ងួន‌ភ្ងា​អើយ ចូរ​បង្ហើយ​ការ​សង្គ្រោះ​របស់​អ្នក​រាល់​គ្នា ដោយ​កោត​ខ្លាច ហើយ​ញាប់​ញ័រ​ចុះ ដូច​ជា​បាន​ស្តាប់​បង្គាប់​ខ្ញុំ​រហូត​មក​ដែរ សូម្បី​តែ​កាល​ខ្ញុំ​នៅ​ជា​មួយ ឥឡូវ​នេះ ដែល​ខ្ញុំ​មិន​នៅ​ជា​មួយ នោះ​ក៏​ចូរ​ខំ​ប្រឹង​ឲ្យ​លើស​ទៅ​ទៀត​ផង


តែ​អ្នក​រាល់​គ្នា​ស្គាល់​កិរិយា​របស់​គាត់​ហើយ​ថា គាត់​បាន​បម្រើ​ជា​មួយ​ខ្ញុំ​ក្នុង​ដំណឹង​ល្អ ដូច​ជា​កូន​បម្រើ​ឪពុក។


ប្រសិន‌បើ​អ្នក​ណា​មិន​ស្តាប់​តាម​ពាក្យ​ដែល​យើង​និយាយ​ក្នុង​សំបុត្រ​នេះ​ទេ សូម​ចំណាំ​មើល​អ្នក​នោះ ហើយ​កុំ​ភប់​ប្រសព្វ​ជាមួយ ដើម្បី​ឲ្យ​អ្នក​នោះ​មាន​សេចក្ដី​ខ្មាស។


ខ្ញុំ​បាន​សរសេរ​សំបុត្រ​នេះ​ផ្ញើ​មក​អ្នក ដោយ​ជឿ​ជាក់​ថា អ្នក​នឹង​ស្តាប់​តាម​ខ្ញុំ ហើយ​ខ្ញុំ​ក៏​ដឹង​ថា អ្នក​នឹង​ធ្វើ​លើស​ជាង​ពាក្យ​ដែល​ខ្ញុំ​សុំ​នេះ​ទៅ​ទៀត។