Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ភីលេម៉ូន 1:21 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

21 ខ្ញុំ​បាន​សរសេរ​សំបុត្រ​នេះ​ផ្ញើ​មក​អ្នក ដោយ​ជឿ​ជាក់​ថា អ្នក​នឹង​ស្តាប់​តាម​ខ្ញុំ ហើយ​ខ្ញុំ​ក៏​ដឹង​ថា អ្នក​នឹង​ធ្វើ​លើស​ជាង​ពាក្យ​ដែល​ខ្ញុំ​សុំ​នេះ​ទៅ​ទៀត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

21 ខ្ញុំ​បាន​សរសេរ​មក​អ្នក​ដោយ​ជឿជាក់​ថា​អ្នក​នឹង​ស្ដាប់តាម ទាំង​ដឹង​ដែរ​ថា អ្នក​នឹង​ធ្វើ​លើសពី​អ្វីដែល​ខ្ញុំ​សុំ​ទៅទៀត​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

21 ខ្ញុំ​បាន​សរសេរ​មក​អ្នក​ដោយ​ជឿ​ជាក់​ថា​ អ្នក​នឹង​ស្ដាប់​ខ្ញុំ​ ហើយ​ខ្ញុំ​ដឹង​ថា​ អ្នក​នឹង​ធ្វើ​លើស​ពី​អ្វី​ដែល​ខ្ញុំ​បាន​និយាយ​ទៅ​ទៀត។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

21 ខ្ញុំ​សរសេរ​មក​លោក​ប្អូន ដោយ​ជឿ​ជាក់​ថា លោក​ប្អូន​មុខ​ជា​ស្ដាប់​តាម​សំណូម​ពរ​របស់​ខ្ញុំ។ ខ្ញុំ​ក៏​ដឹង​ថា លោក​ប្អូន​នឹង​ធ្វើ​លើស​ពី​ពាក្យ​ដែល​ខ្ញុំ​សុំ​ទៅ​ទៀត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

21 ខ្ញុំ​បាន​សរសេរ​សំបុត្រ​នេះ​ផ្ញើ​មក​អ្នក ដោយ​មាន​ចិត្ត​ជឿ​ថា អ្នក​នឹង​ស្តាប់​តាម​ខ្ញុំ ហើយ​ខ្ញុំ​ក៏​ដឹង​ជាក់​ថា អ្នក​នឹង​ធ្វើ​លើស​អំពី​សេចក្ដី​ដែល​ខ្ញុំ​សូម​នេះ​ទៅ​ទៀត។

សូមមើលជំពូក ចម្លង

អាល់គីតាប

21 ខ្ញុំ​សរសេរ​មក​លោក​ប្អូន ដោយ​ជឿ​ជាក់​ថា លោក​ប្អូន​មុខ​ជា​ស្ដាប់​តាម​សំណូម​ពរ​របស់​ខ្ញុំ។ ខ្ញុំ​ក៏​ដឹង​ថា លោក​ប្អូន​នឹង​ធ្វើ​លើស​ពី​ពាក្យ ដែល​ខ្ញុំ​សុំ​ទៅ​ទៀត។

សូមមើលជំពូក ចម្លង




ភីលេម៉ូន 1:21
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​បើ​អ្នក​ជឿ​ជាក់​ថា ខ្លួន​ជា​អ្នក​នាំ​ផ្លូវ​មនុស្ស​ខ្វាក់ ជា​ពន្លឺ​ដល់​ពួក​អ្នក​នៅ​ក្នុង​សេចក្ដី​ងងឹត


ហេតុ​នេះ​បាន​ជា​ខ្ញុំ​សរសេរ​សំបុត្រ​នោះ​ផ្ញើ​មក​អ្នក​រាល់​គ្នា ដើម្បី​កាល​ណា​ខ្ញុំ​មក​ដល់ ខ្ញុំ​មិន​កើត​ទុក្ខ​ព្រួយ​ពី​អស់​អ្នក​ដែល​គួរ​តែ​ធ្វើ​ឲ្យ​ខ្ញុំ​អរ​សប្បាយ ដ្បិត​ខ្ញុំ​ទុក​ចិត្ត​នឹង​អ្នក​រាល់​គ្នា​ទាំង‌អស់​ថា អំណរ​របស់​ខ្ញុំ ក៏​ជា​អំណរ​របស់​អ្នក​រាល់​គ្នា​ដែរ។


ខ្ញុំ​ត្រេក​អរ​ណាស់ ព្រោះ​ខ្ញុំ​អាច​ទុក​ចិត្ត​អ្នក​រាល់​គ្នា​បាន ក្នុង​គ្រប់​ការ​ទាំង​អស់។


យើង​បាន​ចាត់​បង‌ប្អូន​ម្នាក់​ទៀត ឲ្យ​ទៅ​ជា​មួយ​គេ ជា​អ្នក​ដែល​យើង​បាន​ល្បង‌ល​ជា​ញឹក‌ញាប់ ហើយ​ឃើញ​ថា​មាន​ចិត្ត​ខ្នះ​ខ្នែង​ក្នុង​ការ​ជា​ច្រើន ឥឡូវ​នេះ គាត់​កាន់​តែ​មាន​ចិត្ត​ខ្នះ​ខ្នែង​ជាង​មុន​ទៅ​ទៀត ព្រោះ​គាត់​ទុក​ចិត្ត​អ្នក​រាល់​គ្នា​ជា​ខ្លាំង។


ខ្ញុំ​ទុក​ចិត្ត​អ្នក​រាល់​គ្នាក្នុង​ព្រះ‌អម្ចាស់​ថា អ្នក​រាល់​គ្នា​នឹង​គ្មាន​គំនិត​ណា​ផ្សេង​ទៀត​ឡើយ តែ​អ្នក​ដែល​បំភាន់​អ្នក​រាល់​គ្នា គេ​នឹង​ត្រូវ​ទោស​វិញ ទោះ​ជា​អ្នក​ណា​ក៏​ដោយ។


យើង​មាន​ចិត្ត​ជឿ​ជាក់​ក្នុង​ព្រះ‌អម្ចាស់អំពី​អ្នក​រាល់​គ្នា​ថា អ្នក​រាល់​គ្នា​កំពុង​តែ​ប្រព្រឹត្ត ហើយ​ក៏​នឹង​ប្រព្រឹត្ត​តាម​សេចក្ដី​ដែល​យើង​បង្គាប់​តទៅ​មុខ​ទៀត​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម