ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ សាំ‌យូ‌អែល 6:6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​តាំង​ចិត្ត​រឹង‌រូស ដូច​ជា​ពួក​សាសន៍​អេស៊ីព្ទ និង​ផារ៉ោន​ដូច្នេះ? កាល​ក្រោយ​ដែល​ព្រះ‌អង្គ​បាន​ធ្វើ​ការ​អស្ចារ្យ​ក្នុង​ពួក​គេ តើ​គេ​មិន​បាន​បើក​ឲ្យ​ពួក​អ៊ីស្រា‌អែល​ចេញ​ទៅ​បាត់​ទេ​ឬ?

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​មាន​ចិត្ត​រឹង‌រូស​ដូច​ជន‌ជាតិ​អេស៊ីប និង​ព្រះចៅ​ផារ៉ោន​ដូច្នេះ? ព្រះ‌ជាម្ចាស់​បាន​ដាក់​ទោស​ជន‌ជាតិ​អេស៊ីប​យ៉ាង​ធ្ងន់ រហូត​ដល់​ពួក​គេ​យល់​ព្រម​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល​ចាក​ចេញ​ពី​ស្រុក​នោះ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​តាំង​ចិត្ត​រឹង‌រូស ដូច​ជា​ពួក​សាសន៍​អេស៊ីព្ទ នឹង​ផារ៉ោន​ដូច្នេះ កាល​ក្រោយ​ដែល​ទ្រង់​បាន​ធ្វើ​ការ​អស្ចារ្យ​ក្នុង​ពួក​គេ នោះ​តើ​គេ​មិន​បាន​បើក​ឲ្យ​ពួក​អ៊ីស្រាអែល​ចេញ​ទៅ​បាត់​ទេ​ឬ​អី

សូមមើលជំពូក

អាល់គីតាប

ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​មាន​ចិត្ត​រឹង​រូស ដូច​ជន‌ជាតិ​អេស៊ីប និង​ស្តេច​ហ្វៀរ៉អ៊ូន​ដូច្នេះ? អុលឡោះ​បាន​ដាក់​ទោស​ជន‌ជាតិ​អេស៊ីប​យ៉ាង​ធ្ងន់ រហូត​ដល់​ពួក​គេ​យល់​ព្រម​ឲ្យ​ជន‌ជាតិ​អ៊ីស្រ‌អែល​ចាក​ចេញ​ពី​ស្រុក​នោះ។

សូមមើលជំពូក



១ សាំ‌យូ‌អែល 6:6
16 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌អង្គ​មាន​ព្រះ‌ហឫ‌ទ័យ​ប្រកប​ដោយ​ប្រាជ្ញា ក៏​មាន​ឥទ្ធិ‌ឫទ្ធិ​ក្រៃ‌លែង តើ​មាន​អ្នក​ណា​ដែល​រឹង​ទទឹង​នឹង​ព្រះ‌អង្គ ហើយ​មាន​សេចក្ដី​សុខ​ឬ​ទេ?


មិន​ត្រូវ​តាំង​ចិត្ត​រឹង‌រូស ដូច​កាល​នៅ​មេរីបា ឬ​ដូច​កាល​ថ្ងៃ​នៅ​ម៉ាសា ក្នុង​ទី​រហោ‌ស្ថាន​នោះ​ឡើយ


លោក​ម៉ូសេ និង​លោក​អើរ៉ុន​ចូល​ទៅ​គាល់​ផារ៉ោន ហើយ​ទូល​ថា៖ «ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​សាសន៍​ហេព្រើរ​មាន​ព្រះ‌បន្ទូល​ដូច្នេះ "តើ​អ្នក​នៅ​តែ​មិន​ព្រម​បន្ទាប​ខ្លួន​នៅ​មុខ​យើង​ដល់​កាល​ណា​ទៀត? ចូរ​បើក​ឲ្យ​ប្រជា‌រាស្ត្រ​របស់​យើង​ចេញ​ទៅ ដើម្បី​ឲ្យ​គេ​បាន​ថ្វាយ​បង្គំ​យើង។


យើង​នឹងធ្វើ​ឲ្យ​សាសន៍​អេស៊ីព្ទ​មាន​ចិត្ត​រឹង​ទទឹង ឲ្យ​គេ​ចូល​តាម​ក្រោយ​អ្នក​រាល់​គ្នា ដូច្នេះ យើង​នឹង​បាន​កិត្តិ‌សព្ទ​ដោយ​បំបាក់​ផារ៉ោន កង​ទ័ព​របស់​ស្ដេច​ទាំង​អស់ រទេះ​ចម្បាំង និង​ពួក​ពល​សេះ​របស់​ស្ដេច​ផង។


ពួក​អេស៊ីព្ទ​ដេញ​តាម​ពីក្រោយ ហើយ​ចូល​ទៅ​កណ្ដាល​សមុទ្រ មាន​ទាំង​សេះ​របស់​ផារ៉ោន រទេះ​ចម្បាំង និង​ពល​សេះ​របស់​ស្ដេច​ទាំង​អស់។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «កាល​ណា​អ្នក​ត្រឡប់​ទៅ​ដល់​ស្រុក​អេស៊ីព្ទ​ហើយ នោះ​កុំ​ខាន​នឹង​ធ្វើ​អស់​ទាំង​ការ​អស្ចារ្យ ដែល​យើង​បាន​ដាក់​នៅ​ដៃ​អ្នក​នៅ​ចំពោះ​ផារ៉ោន​ឡើយ តែ​យើង​នឹង​ធ្វើ​ឲ្យ​ផារ៉ោន​មាន​ចិត្ត​រឹង​ទទឹង មិន​ព្រម​បើក​ឲ្យ​ប្រជា‌ជន​ចេញ​មក​ទេ។


ផារ៉ោន​នៅ​តែ​មាន​ព្រះ‌ហឫ‌ទ័យ​រឹង​ទទឹង មិន​ព្រម​ស្តាប់​ពួក​លោក​ទេ ដូច​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​ទុក​ស្រាប់។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ផារ៉ោន​មាន​ចិត្ត​រឹង‌រូស មិន​ព្រម​បើក​ឲ្យ​បណ្ដា​‌ជន​ចេញ​ទៅ​ទេ។


ប៉ុន្ដែ កាល​ផារ៉ោន​ឃើញ​ថា​បាន​ធូរ​ស្បើយ​ហើយ ស្ដេច​ក៏​តាំង​ព្រះ‌ហឫ‌ទ័យ​រឹង​ទទឹង​ទៀត មិន​ព្រម​ស្តាប់​លោក​ម៉ូសេ និង​លោក​អើរ៉ុន​ឡើយ ដូច​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​ទុក​ស្រាប់។


ប៉ុន្តែ ម្តង​នេះ​ទៀត ផារ៉ោន​ក៏​នៅ​តែ​មាន​ព្រះ‌ហឫ‌ទ័យ​រឹង​ទទឹង គឺ​ស្ដេច​មិន​ព្រម​បើក​ឲ្យ​បណ្ដា‌ជន​ចេញ​ទៅ​ឡើយ។


ប៉ុន្តែ យើង​បាន​ទុក​ឲ្យ​អ្នក​នៅ​រស់ ដើម្បី​ឲ្យ​អ្នក​បាន​ឃើញ​ឫទ្ធិ‌បារមី​របស់​យើង ហើយ​ឲ្យ​កេរ្តិ៍​ឈ្មោះ​របស់​យើង​ឮសុះ​សាយ​ពាស​ពេញ​ផែន‌ដី។


ប៉ុន្ដែ កាល​ផារ៉ោន​ឃើញ​ថា ភ្លៀង ព្រឹល និង​ផ្គរ​លាន់​បាន​ស្ងប់​ហើយ ស្ដេចក៏​ប្រព្រឹត្ត​អំពើ​បាប​ទៀត គឺ​ស្ដេច និង​ពួក​នាម៉ឺន​មន្ត្រី​របស់​ស្ដេច នៅ​តែ​រឹង​ទទឹង​ដដែល។


ប៉ុន្ដែ ដោយ​អ្នក​មាន​ចិត្ត​រឹង​រូស ហើយ​មិន​ព្រម​ប្រែ​ចិត្ត នោះ​អ្នក​កំពុង​តែ​ប្រមូល​សេចក្តី‌ក្រោធ ទុក​សម្រាប់​ខ្លួន​នៅ​ថ្ងៃ​នៃ​សេចក្តី‌ក្រោធ​វិញ ជា​ថ្ងៃ​ដែល​ព្រះ​នឹង​សម្ដែង​ការ​ជំនុំ‌ជម្រះ​ដ៏​សុចរិត។


ផ្ទុយ​ទៅ​វិញ ចូរ​ដាស់​តឿន​គ្នា​ទៅ​វិញ​ទៅ​មក​ជា​រៀង​រាល់​ថ្ងៃ ក្នុង​កាលដែល​នៅ​តែ​មាន​ពាក្យ​ថា «ថ្ងៃ​នេះ» នៅ​ឡើយ ក្រែង​អ្នក​រាល់​គ្នា​ណា​មួយ​មាន​ចិត្ត​រឹង​រូស ដោយ​សេចក្តី​បញ្ឆោត​របស់​អំពើ​បាប។