ពេលនោះ ព្រះយេហូវ៉ាខ្ញាល់នឹងអ៊ុសា ក៏ប្រហារគាត់នៅទីនោះ ដោយកំហុសរបស់គាត់ ហើយគាត់ស្លាប់នៅទីនោះ ជិតហិបនៃព្រះ។
១ សាំយូអែល 6:19 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេហូវ៉ាប្រហារពួកបេត-សេមែសដែរ ព្រោះគេបានបើកមើលទៅក្នុងហិបនៃព្រះយេហូវ៉ា ព្រះអង្គប្រហារជីវិតគេអស់ប្រាំម៉ឺនចិតសិបនាក់ ហើយគេក៏នាំគ្នាយំសោក ព្រោះព្រះយេហូវ៉ាបានប្រហារគេអស់ជាច្រើនដូច្នេះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់បានដាក់ទោសប្រជាជននៅបេតសេមែស ពីព្រោះពួកគេសម្លឹងមើលហិបរបស់ព្រះអម្ចាស់។ ព្រះអង្គបានប្រហារមនុស្សចិតសិបនាក់ ក្នុងចំណោមពួកគេ។ ប្រជាជននាំគ្នាកាន់ទុក្ខ ដោយព្រះអម្ចាស់ដាក់ទោសគេយ៉ាងធ្ងន់ធ្ងរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះយេហូវ៉ាទ្រង់ប្រហារពួកបេត-សេមែសដែរ ពីព្រោះគេបានបើកមើលទៅក្នុងហឹបនៃព្រះយេហូវ៉ាទ្រង់ប្រហារជីវិតគេអស់៧០នាក់ ក្នុង៥ម៉ឺននាក់ នោះគេក៏យំសោក ដោយព្រោះព្រះយេហូវ៉ាបានវាយសំឡាប់គេអស់ជាច្រើនដូច្នេះ អាល់គីតាប អុលឡោះតាអាឡាបានដាក់ទោសប្រជាជននៅបេតសេម៉េស ពីព្រោះពួកគេសម្លឹងមើលហិបរបស់ទ្រង់។ ទ្រង់បានប្រហារមនុស្សចិតសិបនាក់ ក្នុងចំណោមពួកគេ។ ប្រជាជននាំគ្នាកាន់ទុក្ខដោយអុលឡោះតាអាឡាដាក់ទោសគេយ៉ាងធ្ងន់ធ្ងរ។ |
ពេលនោះ ព្រះយេហូវ៉ាខ្ញាល់នឹងអ៊ុសា ក៏ប្រហារគាត់នៅទីនោះ ដោយកំហុសរបស់គាត់ ហើយគាត់ស្លាប់នៅទីនោះ ជិតហិបនៃព្រះ។
ដូច្នេះ ព្រះបាទយ៉ូអាស ជាស្តេចអ៊ីស្រាអែលក៏យាងឡើងទៅ រួចទ្រង់ និងព្រះបាទអ័ម៉ាស៊ីយ៉ាជាស្តេចយូដា ក៏ជួបមុខគ្នានៅត្រង់ក្រុងបេត-សេមែស ជាក្រុងរបស់ពួកយូដា។
ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរចុះទៅហាមប្រជាជន កុំឲ្យគេទម្លាយចូលមកឯព្រះយេហូវ៉ា ដើម្បីមើលនោះឡើយ ក្រែងលោមានពួកគេជាច្រើនត្រូវស្លាប់។
កាលប្រជាជនឮព្រះបន្ទូលធ្ងន់ៗដូច្នេះ ពួកគេក៏មានចិត្តសោកសៅ ហើយគ្មានអ្នកណាម្នាក់ពាក់គ្រឿងលម្អអ្វីឡើយ។
កាលណារោងឧបោសថត្រូវទៅមុខ នោះពួកលេវីត្រូវរុះរើចេញ ហើយកាលណាត្រូវដំឡើងវិញ នោះពួកលេវីក៏ត្រូវដំឡើងដែរ។ ប្រសិនបើអ្នកដទៃណាផ្សេងចូលទៅជិត នោះនឹងត្រូវស្លាប់។
ពេលអើរ៉ុន និងកូនៗរបស់គាត់បានគ្របទីបរិសុទ្ធ និងប្រដាប់ប្រដាទាំងប៉ុន្មានរួចហើយ ពេលលើកជំរំ កូនចៅកេហាត់ត្រូវមកសែងរបស់ទាំងនោះ តែគេមិនត្រូវប៉ះពាល់វត្ថុដ៏បរិសុទ្ធទាំងនោះឡើយ បើមិនដូច្នោះទេ គេនឹងត្រូវស្លាប់។ នេះហើយជារបស់ប្រើប្រាស់ក្នុងត្រសាលជំនុំដែលកូនចៅកេហាត់ត្រូវលីសែង។
ប៉ុន្តែ កូនចៅកេហាត់ មិនត្រូវចូលទៅមើលវត្ថុដ៏បរិសុទ្ធទាំងនោះឡើយ ក្រែងគេត្រូវស្លាប់»។
សេចក្ដីលាក់កំបាំង នោះស្រេចនៅព្រះយេហូវ៉ាជាព្រះរបស់យើងរាល់គ្នា តែសេចក្ដីដែលបានបើកសម្ដែងមក នោះស្រេចនៅយើងរាល់គ្នា និងកូនចៅរបស់យើងជារៀងរហូត ដើម្បីឲ្យយើងបានប្រព្រឹត្តតាមអស់ទាំងពាក្យក្នុងក្រឹត្យវិន័យនេះ»។
មិនត្រូវឲ្យអ្នកណាមកបញ្ឆោតយករង្វាន់របស់អ្នករាល់គ្នាឡើយ គេធ្វើឫកជាដាក់ខ្លួន ហើយថ្វាយបង្គំពួកទេវតា ទាំងសៀតស៊កចូលទៅក្នុងនិមិត្តដែលខ្លួនមើលមិនឃើញ ហើយមានចិត្តប៉ោងឡើងដោយឥតហេតុ ដោយគំនិតខាងសាច់ឈាមរបស់គេ
ដ្បិតនេះជាពេលវេលាជំនុំជម្រះ ដែលត្រូវចាប់ផ្តើមពីដំណាក់របស់ព្រះ ហើយប្រសិនបើការនេះចាប់ផ្តើមពីយើងទៅហើយ នោះតើចុងបំផុតរបស់អស់អ្នកដែលមិនស្តាប់បង្គាប់តាមដំណឹងល្អរបស់ព្រះ នោះនឹងទៅជាយ៉ាងណា?