១ សាំយូអែល 6:19 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤19 ព្រះយេហូវ៉ាទ្រង់ប្រហារពួកបេត-សេមែសដែរ ពីព្រោះគេបានបើកមើលទៅក្នុងហឹបនៃព្រះយេហូវ៉ាទ្រង់ប្រហារជីវិតគេអស់៧០នាក់ ក្នុង៥ម៉ឺននាក់ នោះគេក៏យំសោក ដោយព្រោះព្រះយេហូវ៉ាបានវាយសំឡាប់គេអស់ជាច្រើនដូច្នេះ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦19 ព្រះយេហូវ៉ាប្រហារពួកបេត-សេមែសដែរ ព្រោះគេបានបើកមើលទៅក្នុងហិបនៃព្រះយេហូវ៉ា ព្រះអង្គប្រហារជីវិតគេអស់ប្រាំម៉ឺនចិតសិបនាក់ ហើយគេក៏នាំគ្នាយំសោក ព្រោះព្រះយេហូវ៉ាបានប្រហារគេអស់ជាច្រើនដូច្នេះ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥19 ព្រះអម្ចាស់បានដាក់ទោសប្រជាជននៅបេតសេមែស ពីព្រោះពួកគេសម្លឹងមើលហិបរបស់ព្រះអម្ចាស់។ ព្រះអង្គបានប្រហារមនុស្សចិតសិបនាក់ ក្នុងចំណោមពួកគេ។ ប្រជាជននាំគ្នាកាន់ទុក្ខ ដោយព្រះអម្ចាស់ដាក់ទោសគេយ៉ាងធ្ងន់ធ្ងរ។ សូមមើលជំពូកអាល់គីតាប19 អុលឡោះតាអាឡាបានដាក់ទោសប្រជាជននៅបេតសេម៉េស ពីព្រោះពួកគេសម្លឹងមើលហិបរបស់ទ្រង់។ ទ្រង់បានប្រហារមនុស្សចិតសិបនាក់ ក្នុងចំណោមពួកគេ។ ប្រជាជននាំគ្នាកាន់ទុក្ខដោយអុលឡោះតាអាឡាដាក់ទោសគេយ៉ាងធ្ងន់ធ្ងរ។ សូមមើលជំពូក |
កាលណាអើរ៉ុន នឹងពួកកូនលោកបានគ្របទីបរិសុទ្ធ ព្រមទាំងប្រដាប់ប្រដាទាំងប៉ុន្មានជាស្រេចហើយ ក្នុងវេលាដែលពួកជំនុំរៀបដំណើរចេញទៅ នោះពួកកូនចៅកេហាត់ ត្រូវមកលីសែងរបស់ទាំងនោះ តែមិនត្រូវឲ្យពាល់ដល់របស់បរិសុទ្ធណាមួយឡើយ ក្រែងត្រូវស្លាប់ របស់ទាំងនោះជាបន្ទុកលើពួកកូនចៅកេហាត់ក្នុងត្រសាលជំនុំ។