គេដាក់គ្រឿងសស្ត្រាវុធរបស់ទ្រង់នៅក្នុងវិហាររបស់គេ ហើយបោះព្រះសិររបស់ទ្រង់ព្យួរនៅក្នុងព្រះវិហារនៃព្រះដាកុន។
១ សាំយូអែល 5:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយគេយកទៅដាក់នៅក្នុងវិហារនៃព្រះដាកុន គឺនៅក្បែរព្រះនោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកភីលីស្ទីនយកហិបរបស់ព្រះជាម្ចាស់ ចូលទៅក្នុងវិហាររបស់ព្រះដាកុន ហើយតម្កល់នៅជិតរូបសំណាករបស់ព្រះដាកុន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយគេយកទៅដាក់ក្នុងវិហារនៃព្រះដាកុន គឺនៅក្បែរព្រះនោះ អាល់គីតាប ពួកភីលីស្ទីនយកហិបរបស់អុលឡោះចូលទៅក្នុងវិហាររបស់ព្រះដាកុន ហើយតម្កល់នៅជិតរូបសំណាករបស់ព្រះដាកុន។ |
គេដាក់គ្រឿងសស្ត្រាវុធរបស់ទ្រង់នៅក្នុងវិហាររបស់គេ ហើយបោះព្រះសិររបស់ទ្រង់ព្យួរនៅក្នុងព្រះវិហារនៃព្រះដាកុន។
ដល់ស្អែកឡើង ពេលពួកភីលីស្ទីនបានទៅដោះអស់ទាំងរបស់ពីខ្មោចទាំងនោះ ក៏ឃើញសពសូល និងបុត្រារបស់ទ្រង់ទាំងបី ដែលបានដួលសុគត នៅលើភ្នំគីលបោ។
កាលព្រះបាទបេលសាសារកំពុងភ្លក់ស្រា ទ្រង់បញ្ជាឲ្យគេយកពែងមាស ពែងប្រាក់ ដែលព្រះបាទនេប៊ូក្នេសា ជាបិតា បានយកចេញពីព្រះវិហារនៅក្រុងយេរូសាឡិម ដើម្បីឲ្យស្តេច និងពួកសេនាបតី ព្រមទាំងពួកភរិយា ហើយពួកស្រីអ្នកម្នាងរបស់ស្ដេច បានផឹកពីពែងទាំងនោះ។
ព្រះករុណាបានតម្កើងអង្គទ្រង់ ទាស់នឹងព្រះអម្ចាស់នៃស្ថានសួគ៌។ ព្រះករុណាបានបញ្ជាឲ្យគេយកពែងរបស់ព្រះវិហាររបស់ព្រះអង្គមកចំពោះព្រះករុណា ហើយព្រះករុណា និងពួកសេនាបតី ពួកមហេសី និងពួកស្ដ្រីអ្នកម្នាងរបស់ព្រះករុណា បានផឹកស្រាពីពែងទាំងនោះ ព្រះករុណាបានសរសើរតម្កើងព្រះដែលធ្វើពីប្រាក់ មាស លង្ហិន ដែក ឈើ និងថ្ម ដែលមើលមិនឃើញ ស្តាប់មិនឮ ក៏មិនដឹងអ្វីសោះ តែចំណែកឯព្រះ ដែលដង្ហើមរបស់ព្រះករុណានៅក្នុងព្រះហស្តរបស់ព្រះអង្គ ហើយអស់ទាំងផ្លូវរបស់ព្រះករុណាក៏ជារបស់ព្រះអង្គ ព្រះករុណាមិនបានលើកតម្កើងព្រះអង្គទេ។
រួចហួសទៅដូចជាខ្យល់ ហើយកន្លងទៅ ព្រមទាំងនាំឲ្យខ្លួនមានទោស គឺគេនឹងយកកម្លាំងរបស់ខ្លួនទុកជាព្រះ។
ហេតុនោះបានជាគេថ្វាយយញ្ញបូជា ដល់សំណាញ់របស់គេ ហើយដុតកំញានថ្វាយដល់អួន ពីព្រោះចំណែករបស់គេបានច្រើន ហើយគេមានអាហារជាបរិបូរ ដោយសាររបស់ទាំងនោះ។
គ្រានោះ ពួកមេសាសន៍ភីលីស្ទីនបានប្រមូលគ្នា ដើម្បីថ្វាយយញ្ញបូជាយ៉ាងឱឡារិកដល់ដាកុន ជាព្រះរបស់គេ ហើយនាំគ្នាអរសប្បាយ គេពោលថា៖ «ព្រះរបស់យើងបានប្រគល់សាំសុនជាខ្មាំងសត្រូវរបស់យើង មកក្នុងកណ្ដាប់ដៃយើងហើយ!»