Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ពួក​ចៅ‌ហ្វាយ 16:23 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

23 គ្រា​នោះ ពួក​មេ​សាសន៍​ភីលី‌ស្ទីនបាន​ប្រមូល​គ្នា ដើម្បី​ថ្វាយ​យញ្ញ‌បូជា​យ៉ាង​ឱឡារិក​ដល់​ដាកុន ជា​ព្រះ​របស់​គេ ហើយ​នាំ​គ្នា​អរ​សប្បាយ គេ​ពោល​ថា៖ «ព្រះ​របស់​យើង​បាន​ប្រគល់​សាំសុន​ជា​ខ្មាំង​សត្រូវ​របស់​យើង មក​ក្នុង​កណ្ដាប់​ដៃ​យើង​ហើយ!»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

23 ថ្ងៃ​មួយ ពួក​ស្ដេច​ត្រាញ់​របស់​ជន‌ជាតិ​ភីលីស្ទីន​បាន​ប្រមូល​គ្នា ដើម្បី​ធ្វើ​បុណ្យ​អប‌អរ‌សាទរ​ចំពោះ​ជ័យ‌ជម្នះ​របស់​គេ ព្រម​ទាំង​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ‌ដាកុន​របស់​គេ​ថែម​ទៀត​ផង។ គេ​នាំ​គ្នា​ច្រៀង​ថា៖ «ព្រះ​របស់​យើង​បាន​ប្រគល់​សាំសុន ជា​ខ្មាំង​សត្រូវ​របស់​យើង មក​ក្នុង​កណ្ដាប់​ដៃ​យើង​ហើយ!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

23 គ្រា​នោះ ពួក​មេ​សាសន៍​ភីលីស្ទីន​ក៏​ប្រមូល​គ្នា​ដើម្បី​នឹង​ថ្វាយ​យញ្ញ‌បូជា​យ៉ាង​ឱឡារិក​ដល់​ដាកុន​ជា​ព្រះ​នៃ​គេ ហើយ​នាំ​គ្នា​សប្បាយ​ឡើង ដោយ​ថា ព្រះ​នៃ​យើង​បាន​ប្រគល់​សាំសុន​ជា​ខ្មាំង​សត្រូវ មក​ក្នុង​កណ្តាប់​ដៃ​យើង​ហើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

23 ថ្ងៃ​មួយ​ពួក​ស្តេច​ត្រាញ់​របស់​ជន‌ជាតិ​ភីលី‌ស្ទីន​បាន​ប្រមូល​គ្នា ដើម្បី​ធ្វើ​បុណ្យ​អប‌អរ‌សាទរ ចំពោះ​ជ័យ​ជំនះ​របស់​គេ ព្រម​ទាំង​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ‌ដាកុន​របស់​គេ​ថែម​ទៀត​ផង។ គេ​នាំ​គ្នា​ច្រៀង​ថា៖ «ព្រះ​របស់​យើង​បាន​ប្រគល់​សាំ‌សុន ជា​ខ្មាំង​សត្រូវ​របស់​យើង មក​ក្នុង​កណ្តាប់​ដៃ​យើង​ហើយ!»។

សូមមើលជំពូក ចម្លង




ពួក​ចៅ‌ហ្វាយ 16:23
12 ការដាក់ឲ្យឆ្លើយតបគ្នា  

គេ​ដាក់​គ្រឿង​សស្ត្រា‌វុធ​របស់​ទ្រង់​នៅ​ក្នុង​វិហារ​របស់​គេ ហើយ​បោះ​ព្រះ‌សិរ​របស់​ទ្រង់​ព្យួរ​នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ​ដាកុន។


កុំ​ឲ្យ​មាន​ចិត្ត​រីក‌រាយ ក្នុង​កាល​ដែល​ខ្មាំង​សត្រូវ​ឯង​ដួល​ចុះ​ឡើយ ក៏​កុំ​ឲ្យ​មាន​ចិត្ត​សប្បាយ ក្នុង​កាល​ដែល​គេ​ត្រូវ​ទម្លាក់​ទៅ​ដែរ


តើ​ដែល​មាន​សាសន៍​ណា​ផ្លាស់​ព្រះ​របស់​ខ្លួន ដែល​មិន​មែន​ជា​ព្រះ​ផង​ឬ​ទេ? តែ​ប្រជា‌រាស្ត្រ​របស់​យើង​បាន​ដូរ​ព្រះ ដ៏​ជា​សិរី‌ល្អ​របស់​ខ្លួន ឲ្យ​បាន​តែ​របស់ ដែល​ឥត​មាន​ប្រយោជន៍​វិញ។


នោះ​ទោះ​បើ​អស់​ទាំង​សាសន៍​ប្រព្រឹត្ត​តាម​ឈ្មោះ របស់​ព្រះ​នៃ​គេ​រៀង​ខ្លួន គង់​តែ​យើង​រាល់​គ្នា​នឹង​ប្រព្រឹត្ត​តាម​ព្រះ‌នាម នៃ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​យើង​ដរាប​តទៅ។


មិន​មែន​ជា​អ្វី​ទេ! ខ្ញុំ​ចង់​និយាយ​ថា អ្វី​ដែល​សាសន៍​ដទៃ​ថ្វាយ គេ​ថ្វាយ​ដល់​អារក្ស មិន​មែន​ថ្វាយ​ដល់​ព្រះ​ទេ។ ខ្ញុំ​មិន​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ក្លាយ​ជា​គូកន​របស់​អារក្ស​ឡើយ។


ប៉ុន្តែ ក្រោយ​ពី​គេ​បាន​កោរ​រួច​មក សក់​របស់​គាត់​ក៏​ចាប់​ផ្ដើម​ដុះ​ឡើង​វិញ។


ពួក​គេ​ក៏​កាត់​ព្រះ‌សិរ​ទ្រង់ ព្រម​ទាំង​ដោះ​គ្រឿង​សស្ត្រា‌វុធ​របស់​ទ្រង់ ផ្ញើ​ទៅ​គ្រប់​ស្រុក​ភីលី‌ស្ទីន ដើម្បី​ផ្សាយ​ដំណឹង​នោះ ដល់​អស់​ទាំង​វិហារ​នៃ​ពួក​ព្រះ​របស់​គេ ហើយ​ដល់​ប្រជាជន​ផង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម