ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ សាំ‌យូ‌អែល 28:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដាវីឌ​ទូល​ឆ្លើយ​ថា៖ «បើ​ដូច្នេះ ព្រះ‌ករុណា​នឹង​ជ្រាប​ថា​ទូល‌បង្គំ​ជា​អ្នក​បម្រើ​របស់​ព្រះ‌ករុណា​អាច​ធ្វើ​អ្វី​មួយ​បាន​មិន​ខាន»។ នោះ​ព្រះបាទ​អ័គីស​មាន​រាជ‌ឱង្ការ​តប​ថា៖ «ល្អ​ណាស់ យើង​នឹង​តាំង​លោក​ជា​អង្គរក្ស​ការពារ​យើង​រហូត​ត​ទៅ»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​ដាវីឌ​ទូល​តប​ថា៖ «ទូលបង្គំ​ជា​អ្នក​បម្រើ​របស់​ព្រះ‌ករុណា​ស្រាប់​ហើយ ដូច្នេះ ព្រះ‌ករុណា​ជ្រាប​ថា ទូលបង្គំ​អាច​បំពេញ​មុខងារ​ណា​មួយ​បាន»។ ព្រះ‌បាទ​អគីស​មាន​រាជ‌ឱង្ការ​តប​ថា៖ «ល្អ​ហើយ! យើង​នឹង​តែង‌តាំង​លោក​ជា​អង្គ‌រក្ស​របស់​យើង​រហូត​ត​ទៅ»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដាវីឌ​ទូល​ឆ្លើយ​ថា បើ​ដូច្នេះ ទ្រង់​នឹង​បាន​ជ្រាប​ការ​ដែល​ទូលបង្គំ ជា​បាវ​ទ្រង់ នឹង​ធ្វើ​ជា​យ៉ាង​ណា នោះ​អ័គីស​មាន​បន្ទូល​តប​ថា បើ​ដូច្នោះ​មែន យើង​នឹង​តាំង​អ្នក​ឲ្យ​ការ‌ពារ​យើង​ជា​ដរាប​ត​ទៅ។

សូមមើលជំពូក

អាល់គីតាប

ទត​ឆ្លើយ​តប​ថា៖ «ខ្ញុំ​ជា​អ្នក​បម្រើ​របស់​ស្តេច​ស្រាប់​ហើយ ដូច្នេះ ស្តេច​ជ្រាប​ថា ខ្ញុំ​អាច​បំពេញ​មុខ‌ងារ​ណា​មួយ​បាន»។ ស្តេច​អគីស​និយាយ​តប​ថា៖ «ល្អ​ហើយ! យើង​នឹង​តែង‌តាំង​លោក​ជា​អង្គ‌រក្ស​របស់​យើង​រហូត​ត​ទៅ»។

សូមមើលជំពូក



១ សាំ‌យូ‌អែល 28:2
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ចូរ​ឲ្យ​មាន​សេចក្តី​ស្រឡាញ់​ឥត​ពុត​មាយា ចូរ​ស្អប់​អ្វី​ដែល​អាក្រក់ ហើយ​ប្រកាន់​ខ្ជាប់​អ្វី​ដែល​ល្អ


ប៉ុន្តែ ហា‌ណា​មិន​បាន​ទៅ​ទេ ដោយ​ប្រាប់​ប្តី​ថា៖ «ចាំ​ដល់​កូន​លែង​ដោះ​សិន នោះ​ខ្ញុំ​នឹង​នាំ​វា​ទៅ ឲ្យ​ឈរ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ហើយ​ឲ្យ​នៅ​ទី​នោះ​ជា​រៀង​រហូត»។


ដូច្នេះ ខ្ញុំ​សូម​ប្រគល់​កូន​នេះ​ដល់​ព្រះ‌យេហូវ៉ា ទុក​ជា​របស់​ព្រះ‌អង្គ​រហូត​អស់​មួយ​ជីវិត»។ រួច​លោក​អែល​កាណា​ក៏​ថ្វាយ‌បង្គំ​ព្រះ‌យេហូវ៉ា​នៅ​ទី​នោះ។


ពេល​ព្រះបាទ​អ័គីស​សួរ​ថា៖ «តើ​អ្នក​បាន​វាយ​លុក​ចូល​ស្រុក​ណា​ខ្លះ​នៅ​ថ្ងៃ​នេះ?» ដាវីឌ​តែង​តែ​ទូល​ថា៖ «បាន​ទៅ​តំបន់​ណេកិប ស្រុក​យូដា» ឬ «តំបន់​ណេកិប​របស់​ពួក​យេរ៉ា‌ម្អែល» ឬ​ក៏ «តំបន់​ណេកិប​របស់​ពួក​កែន»។


រីឯ​ពួក​មេ​ដឹក​នាំ​របស់​សាសន៍​ភីលី‌ស្ទីន​បាន​នាំ​ពល​ទ័ព​របស់​គេ​ទាំង​រយ ទាំង​ពាន់​ទៅ​ខាង​មុខ ហើយ​ដាវីឌ និង​ពួក​លោក បាន​នាំ​គ្នា​ដើរ​តាម​ក្រោយ​ទៅ​ជា‌មួយ​ព្រះបាទ​អ័គីស