១ សាំយូអែល 28:2 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥2 លោកដាវីឌទូលតបថា៖ «ទូលបង្គំជាអ្នកបម្រើរបស់ព្រះករុណាស្រាប់ហើយ ដូច្នេះ ព្រះករុណាជ្រាបថា ទូលបង្គំអាចបំពេញមុខងារណាមួយបាន»។ ព្រះបាទអគីសមានរាជឱង្ការតបថា៖ «ល្អហើយ! យើងនឹងតែងតាំងលោកជាអង្គរក្សរបស់យើងរហូតតទៅ»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦2 ដាវីឌទូលឆ្លើយថា៖ «បើដូច្នេះ ព្រះករុណានឹងជ្រាបថាទូលបង្គំជាអ្នកបម្រើរបស់ព្រះករុណាអាចធ្វើអ្វីមួយបានមិនខាន»។ នោះព្រះបាទអ័គីសមានរាជឱង្ការតបថា៖ «ល្អណាស់ យើងនឹងតាំងលោកជាអង្គរក្សការពារយើងរហូតតទៅ»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤2 ដាវីឌទូលឆ្លើយថា បើដូច្នេះ ទ្រង់នឹងបានជ្រាបការដែលទូលបង្គំ ជាបាវទ្រង់ នឹងធ្វើជាយ៉ាងណា នោះអ័គីសមានបន្ទូលតបថា បើដូច្នោះមែន យើងនឹងតាំងអ្នកឲ្យការពារយើងជាដរាបតទៅ។ សូមមើលជំពូកអាល់គីតាប2 ទតឆ្លើយតបថា៖ «ខ្ញុំជាអ្នកបម្រើរបស់ស្តេចស្រាប់ហើយ ដូច្នេះ ស្តេចជ្រាបថា ខ្ញុំអាចបំពេញមុខងារណាមួយបាន»។ ស្តេចអគីសនិយាយតបថា៖ «ល្អហើយ! យើងនឹងតែងតាំងលោកជាអង្គរក្សរបស់យើងរហូតតទៅ»។ សូមមើលជំពូក |