Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ សាំ‌យូ‌អែល 1:28 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

28 ដូច្នេះ ខ្ញុំ​សូម​ប្រគល់​កូន​នេះ​ដល់​ព្រះ‌យេហូវ៉ា ទុក​ជា​របស់​ព្រះ‌អង្គ​រហូត​អស់​មួយ​ជីវិត»។ រួច​លោក​អែល​កាណា​ក៏​ថ្វាយ‌បង្គំ​ព្រះ‌យេហូវ៉ា​នៅ​ទី​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

28 ឥឡូវ​នេះ នាង​ខ្ញុំ​សូម​យក​កូន​មក​ថ្វាយ​ព្រះ‌អម្ចាស់ ឲ្យ​នៅ​ជា​មួយ​ព្រះអង្គ​អស់​មួយ​ជីវិត»។ បន្ទាប់​មក គេ​នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

28 ដូច្នេះខ្ញុំ​សូម​ប្រគល់​វា​ដល់​ព្រះ‌យេហូវ៉ា ទុក​ជា​របស់​ផង​ទ្រង់​រហូត​ដល់​អស់​ជីវិត រួច​គេ​នាំ​គ្នា​ថ្វាយ‌បង្គំ​ដល់​ព្រះ‌យេហូវ៉ា​នៅ​ទី​នោះ។

សូមមើលជំពូក ចម្លង

អាល់គីតាប

28 ឥឡូវ​នេះ នាង​ខ្ញុំ​សូម​យក​កូន​មក​ជូនអុលឡោះ‌តាអាឡា ឲ្យ​នៅ​ជា​មួយ​ទ្រង់​អស់​មួយ​ជីវិត»។ បន្ទាប់​មក គេ​នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំអុលឡោះ‌តាអាឡា។

សូមមើលជំពូក ចម្លង




១ សាំ‌យូ‌អែល 1:28
12 ការដាក់ឲ្យឆ្លើយតបគ្នា  

បុរស​នោះ​ក៏​ឱន​ក្បាល​ចុះ ហើយ​ថ្វាយ​បង្គំ​ព្រះ‌យេហូវ៉ា


បន្ទាប់​មក ខ្ញុំ​ក៏​ឱន​ក្បាល ហើយ​ថ្វាយ​បង្គំ​ព្រះ‌យេហូវ៉ា ហើយ​ថ្វាយ​ព្រះពរ​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​លោក​អ័ប្រា‌ហាំ ជា​ចៅ‌ហ្វាយ​ខ្ញុំ ដែល​ព្រះ‌អង្គ​បាន​នាំ​ខ្ញុំ​តាម​ផ្លូវ​រហូត​មក ដើម្បី​ឲ្យ​បាន​កូន​ស្រី​របស់​បង‌ប្អូន​ចៅ‌ហ្វាយ​ខ្ញុំ យក​ទៅ​ជូន​កូន​ប្រុស​របស់​លោក។


កាល​អ្នក​បម្រើ​របស់​លោក​អ័ប្រា‌ហាំ​បាន​ឮ​ពាក្យ​ទាំង​នោះ គាត់​ក៏​ឱន​ក្រាប​ដល់​ដី ថ្វាយ​បង្គំ​ព្រះ‌យេហូវ៉ា


កូន​អើយ កូន​ដែល​កើត​ពី​ផ្ទៃ​យើង​អើយ ឱ​កូន​នៃ​បំណន់​យើង​អើយ តើ​ត្រូវ​ឲ្យ​យើង​ប្រាប់​ឯង​ដូច​ម្តេច


ក្នុង​ពេល​ដែល​ញែក​ខ្លួន​ជា​អ្នក​ណា‌សារីត គេ​ញែក​ខ្លួន​ជា​បរិសុទ្ធ​ថ្វាយ​ព្រះ‌យេហូវ៉ា។


ហើយ​ថា តាំង​ពី​ក្មេង​មក អ្នក​បាន​ស្គាល់​បទ​គម្ពីរ​បរិសុទ្ធ ដែល​អាច​ធ្វើ​ឲ្យ​អ្នក​មាន​ប្រាជ្ញា​ដើម្បី​ទទួល​ការ​សង្គ្រោះ តាម​រយៈ​ជំនឿ​ដល់​ព្រះ‌គ្រីស្ទ‌យេស៊ូវ។


កាល​គេឌាន​បាន​ឮ​គេ​និយាយ​អំពីយល់​សប្តិ និង​ការ​បក​ស្រាយ​អំពីយល់​សប្ដិនោះ លោក​ក៏​ក្រាប​ថ្វាយ​បង្គំ​ព្រះ រួច​វិល​ត្រឡប់​មកជំរំ​ទ័ព​របស់​ពួក​អ៊ីស្រា‌អែលវិញ ហើយមាន​ប្រសាសន៍​ថា៖ «ចូរ​ក្រោក​ឡើង ដ្បិត​ព្រះ‌យេហូវ៉ា​បាន​ប្រគល់​ពួក​កង‌ទ័ព​ម៉ាឌាន មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក​រាល់​គ្នា​ហើយ»។


រួច​នាង​បន់​ថា៖ «ឱ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​អើយ ប្រសិន‌បើ​ព្រះ‌អង្គ​គ្រាន់​តែ​ក្រឡេក​ព្រះ‌នេត្រ​ទត​ចំពោះ​សេចក្ដី​ទុក្ខ​លំបាក​របស់​ខ្ញុំ​ម្ចាស់ ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ ហើយ​នឹក​ចាំ​មិន​ដាច់​ពី​ខ្ញុំ​ម្ចាស់ ដើម្បី​នឹង​ប្រោស​ប្រទាន​ឲ្យ​ខ្ញុំ​ម្ចាស់ ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ បាន​កូន​ប្រុស​មួយ នោះ​ខ្ញុំ​ម្ចាស់​នឹង​ថ្វាយ​វា​ដល់​ព្រះ‌យេហូវ៉ា​ពេញ​មួយ​ជីវិត ហើយ​មិន​ដែល​មាន​កាំបិត​កោរ​សក់​វា​ឡើយ »។


ប៉ុន្តែ ហា‌ណា​មិន​បាន​ទៅ​ទេ ដោយ​ប្រាប់​ប្តី​ថា៖ «ចាំ​ដល់​កូន​លែង​ដោះ​សិន នោះ​ខ្ញុំ​នឹង​នាំ​វា​ទៅ ឲ្យ​ឈរ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ហើយ​ឲ្យ​នៅ​ទី​នោះ​ជា​រៀង​រហូត»។


បន្ទាប់​មក លោកអែល‌កា‌ណា​ក៏​វិល​ត្រឡប់​ទៅ​ផ្ទះ​នៅ​រ៉ាម៉ា​វិញ តែ​ទុក​កូន​តូច​ឲ្យ​នៅ​ធ្វើ​ការ‌ងារ​ថ្វាយ​ព្រះ‌យេហូវ៉ា​ជា‌មួយ​សង្ឃ​អេលី។


លោក​អេលី​បាន​ឲ្យ​ពរ​ដល់​លោក​អែល‌កា‌ណា និង​ប្រពន្ធ​ថា៖ «សូម​ព្រះ‌យេហូវ៉ា​ប្រទាន​ឲ្យ​អ្នក​មាន​កូន​តាម​រយៈ​ស្រ្តី​នេះ ជំនួស​កូន​ដែល​នាង​បានទូល​សូម​ពី​ព្រះ‌យេហូវ៉ា» ហើយ​គេ​ក៏​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ។


ដាវីឌ​ទូល​ឆ្លើយ​ថា៖ «បើ​ដូច្នេះ ព្រះ‌ករុណា​នឹង​ជ្រាប​ថា​ទូល‌បង្គំ​ជា​អ្នក​បម្រើ​របស់​ព្រះ‌ករុណា​អាច​ធ្វើ​អ្វី​មួយ​បាន​មិន​ខាន»។ នោះ​ព្រះបាទ​អ័គីស​មាន​រាជ‌ឱង្ការ​តប​ថា៖ «ល្អ​ណាស់ យើង​នឹង​តាំង​លោក​ជា​អង្គរក្ស​ការពារ​យើង​រហូត​ត​ទៅ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម