លោកយូដាក៏ទទួលស្គាល់របស់ទាំងនោះ រួចពោលថា៖ «នាងសុចរិតជាងខ្ញុំ ព្រោះខ្ញុំមិនបានឲ្យនាងទៅសេឡា ជាកូនខ្ញុំទេ»។ គាត់មិនបានដេកជាមួយនាងទៀតឡើយ។
១ សាំយូអែល 24:18 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅថ្ងៃនេះ ឯងបានសម្ដែងបែបយ៉ាងណា ដែលឯងបានប្រព្រឹត្តល្អដល់យើង ព្រោះកាលព្រះយេហូវ៉ាបានប្រគល់យើងទៅក្នុងកណ្ដាប់ដៃឯង នោះឯងមិនបានសម្លាប់យើងទេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ថ្ងៃនេះ កូនបានបង្ហាញចិត្តសប្បុរសមកលើបិតាយ៉ាងជាក់ស្ដែង ដ្បិតព្រះអម្ចាស់ប្រគល់បិតាទៅក្នុងកណ្ដាប់ដៃកូន តែកូនមិនសម្លាប់បិតាទេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅថ្ងៃនេះ ឯងបានសំដែងបែបយ៉ាងណា ដែលឯងបានប្រព្រឹត្តល្អដល់អញ ដោយព្រោះកាលព្រះយេហូវ៉ាបានប្រគល់អញទៅក្នុងកណ្តាប់ដៃឯង នោះឯងមិនបានសំឡាប់អញទេ អាល់គីតាប ថ្ងៃនេះ កូនបានបង្ហាញចិត្តសប្បុរសមកលើឪពុកយ៉ាងជាក់ស្តែង ដ្បិតអុលឡោះតាអាឡាប្រគល់ឪពុកទៅក្នុងកណ្តាប់ដៃកូន តែកូនមិនសម្លាប់ឪពុកទេ។ |
លោកយូដាក៏ទទួលស្គាល់របស់ទាំងនោះ រួចពោលថា៖ «នាងសុចរិតជាងខ្ញុំ ព្រោះខ្ញុំមិនបានឲ្យនាងទៅសេឡា ជាកូនខ្ញុំទេ»។ គាត់មិនបានដេកជាមួយនាងទៀតឡើយ។
ព្រះអង្គមិនបានប្រគល់ទូលបង្គំ នៅក្នុងកណ្ដាប់ដៃរបស់ខ្មាំងសត្រូវឡើយ ព្រះអង្គបានដាក់ជើងទូលបង្គំ នៅកន្លែងមួយធំទូលាយ។
នោះសូមឲ្យខ្មាំងសត្រូវដេញតាម ព្រលឹងទូលបង្គំ ហើយទាន់ចុះ សូមឲ្យគេជាន់ឈ្លីជីវិតទូលបង្គំនៅនឹងដី ហើយយកកិត្តិយសទូលបង្គំ ទម្លាក់ក្នុងធូលីដីចុះ។ -បង្អង់
យ៉ាងនោះនឹងបានដូចជាបង្គររងើកភ្លើង នៅលើក្បាលវា ហើយព្រះយេហូវ៉ានឹងប្រទានរង្វាន់ដល់ឯង។
រួចដាវីឌទូលសួរថា៖ «តើពួកកៃឡានឹងប្រគល់ទូលបង្គំ និងពួកទូលបង្គំនេះ ទៅក្នុងកណ្ដាប់ដៃសូលដែរឬ?» នោះព្រះយេហូវ៉ាឆ្លើយថា៖ «គេនឹងប្រគល់ឯងទៅមែន»
មានគេទូលដល់សូលថា៖ «ដាវីឌបានចូលទៅក្នុងក្រុងកៃឡាហើយ» ដូច្នេះ ស្ដេចសូលមានរាជឱង្ការថា៖ «ព្រះបានប្រគល់វាមកក្នុងកណ្ដាប់ដៃយើង ដ្បិតវាទាល់ច្រកហើយ ដោយចូលទៅក្នុងទីក្រុងដែលមានទ្វារ និងរនុកដូច្នេះ»។
ថ្ងៃនេះ ព្រះនេត្ររបស់ព្រះករុណាឃើញយ៉ាងណាហើយ ដែលព្រះយេហូវ៉ាបានប្រគល់ព្រះករុណាមកក្នុងកណ្ដាប់ដៃទូលបង្គំ នៅក្នុងរអាងភ្នំនេះក៏មានអ្នកខ្លះប្រាប់ឲ្យទូលបង្គំធ្វើគុតព្រះករុណា តែទូលបង្គំបានប្រណីដល់ទ្រង់វិញ ដោយនិយាយថា "ទូលបង្គំមិនព្រមលើកដៃទាស់នឹងចៅហ្វាយរបស់ទូលបង្គំឡើយ ដ្បិតស្ដេចជាអ្នកដែលព្រះយេហូវ៉ាបានចាក់ប្រេងតាំង"។
ដ្បិតបើអ្នកណាជួបប្រទះនឹងខ្មាំងសត្រូវខ្លួនហើយ តើនឹងឲ្យរួចទៅដោយសុខសាន្តឬ? ដូច្នេះ សូមព្រះយេហូវ៉ាប្រោសសេចក្ដីល្អដល់ឯង ស្នងនឹងការដែលឯងបានប្រព្រឹត្តចំពោះយើងនៅថ្ងៃនេះចុះ។
ព្រះយេហូវ៉ានឹងសងដល់មនុស្សតាមសេចក្ដីសុចរិត និងសេចក្ដីស្មោះត្រង់របស់គេរៀងខ្លួន ព្រោះនៅថ្ងៃនេះ ព្រះយេហូវ៉ាបានប្រគល់ព្រះករុណាមកក្នុងកណ្ដាប់ដៃទូលបង្គំហើយ តែទូលបង្គំមិនព្រមលូកដៃទាស់នឹងអ្នកដែលព្រះយេហូវ៉ាបានចាក់ប្រេងតាំងឡើយ។
នោះអ័ប៊ីសាយជម្រាបដាវីឌថា៖ «នៅថ្ងៃនេះ ព្រះបានប្រគល់ខ្មាំងសត្រូវមកក្នុងកណ្ដាប់ដៃរបស់លោកហើយ ដូច្នេះ សូមអនុញ្ញាតឲ្យខ្ញុំចាក់នឹងលំពែងឲ្យធ្លុះដល់ដីតែម្តងទៅ ដើម្បីកុំឲ្យអំពល់ទៅមុខទៀត»។