«កុំប៉ះពាល់ពួកអ្នកដែលយើង បានចាក់ប្រេងតាំងឡើយ កុំធ្វើបាបពួកហោរារបស់យើងឲ្យសោះ!»
១ សាំយូអែល 24:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ថ្ងៃនេះ ព្រះនេត្ររបស់ព្រះករុណាឃើញយ៉ាងណាហើយ ដែលព្រះយេហូវ៉ាបានប្រគល់ព្រះករុណាមកក្នុងកណ្ដាប់ដៃទូលបង្គំ នៅក្នុងរអាងភ្នំនេះក៏មានអ្នកខ្លះប្រាប់ឲ្យទូលបង្គំធ្វើគុតព្រះករុណា តែទូលបង្គំបានប្រណីដល់ទ្រង់វិញ ដោយនិយាយថា "ទូលបង្គំមិនព្រមលើកដៃទាស់នឹងចៅហ្វាយរបស់ទូលបង្គំឡើយ ដ្បិតស្ដេចជាអ្នកដែលព្រះយេហូវ៉ាបានចាក់ប្រេងតាំង"។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះករុណាទតឃើញស្រាប់ហើយថា ថ្ងៃនេះ ព្រះអម្ចាស់ប្រគល់ព្រះករុណាមកក្នុងកណ្ដាប់ដៃទូលបង្គំ កាលព្រះករុណានៅក្នុងរអាងភ្នំនេះ។ គេសុំឲ្យទូលបង្គំធ្វើគុតព្រះករុណា តែទូលបង្គំមិនធ្វើតាមឡើយ។ ទូលបង្គំពោលថា “ខ្ញុំមិនលើកដៃប្រហារម្ចាស់របស់ខ្ញុំជាដាច់ខាត ដ្បិតព្រះអម្ចាស់បានចាក់ប្រេងអភិសេកទ្រង់ជាស្ដេចហើយ”។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មើល ថ្ងៃនេះឯងព្រះនេត្រទ្រង់ឃើញជាយ៉ាងណាហើយ ដែលព្រះយេហូវ៉ាបានប្រគល់ទ្រង់មកក្នុងកណ្តាប់ដៃនៃទូលបង្គំ នៅក្នុងរអាងភ្នំនេះក៏មានអ្នកខ្លះប្រាប់ឲ្យទូលបង្គំសំឡាប់ទ្រង់ចោល តែទូលបង្គំបានប្រណីដល់ទ្រង់វិញ ដោយថាទូលបង្គំមិនព្រមលើកដៃទាស់នឹងចៅហ្វាយនៃទូលបង្គំទេ ដ្បិតព្រះយេហូវ៉ាបានចាក់ប្រេងតាំងទ្រង់ហើយ អាល់គីតាប ស្តេចឃើញស្រាប់ហើយថា ថ្ងៃនេះ អុលឡោះតាអាឡាប្រគល់ស្តេចមកក្នុងកណ្តាប់ដៃខ្ញុំ កាលស្តេចនៅក្នុងរអាងភ្នំនេះ។ គេសុំឲ្យខ្ញុំសម្លាប់ស្តេច តែខ្ញុំមិនធ្វើតាមឡើយ។ ខ្ញុំពោលថា “ខ្ញុំមិនលើកដៃប្រហារម្ចាស់របស់ខ្ញុំជាដាច់ខាត ដ្បិតអុលឡោះតាអាឡាបានតែងតាំងគាត់ជាស្តេចហើយ”។ |
«កុំប៉ះពាល់ពួកអ្នកដែលយើង បានចាក់ប្រេងតាំងឡើយ កុំធ្វើបាបពួកហោរារបស់យើងឲ្យសោះ!»
ដ្បិតដំបងនៃសេចក្ដីអាក្រក់ នឹងមិនស្ថិតលើស្រុកដែលជាចំណែក របស់មនុស្សសុចរិតឡើយ ប្រយោជន៍កុំឲ្យមនុស្សសុចរិត លូកដៃទៅប្រព្រឹត្តអំពើទុច្ចរិត។
ឱព្រះយេហូវ៉ា ជាព្រះនៃទូលបង្គំអើយ ប្រសិនបើទូលបង្គំធ្វើដូច្នេះ គឺបើមានអំពើទុច្ចរិតណានៅដៃទូលបង្គំ
ប្រសិនបើទូលបង្គំធ្វើការអាក្រក់ ស្នងនឹងមិត្តសម្លាញ់ទូលបង្គំ ឬបានរឹបអូសយកទ្រព្យពីសត្រូវ របស់ទូលបង្គំដោយឥតហេតុ
ប្រសិនបើអ្នកនោះមិនមានចេតនានឹងធ្វើឲ្យគេស្លាប់ទេ តែជាសកម្មភាពរបស់ព្រះដោយសារដៃអ្នកនោះ នោះយើងនឹងតាំងឲ្យមានកន្លែងមួយ ដែលអ្នកនោះអាចរត់ទៅជ្រកកោន។
នៅក្នុងអ្នកមានមនុស្សដែលនិយាយបង្កាច់គេ ដើម្បីនឹងកម្ចាយឈាម នៅក្នុងអ្នក គេបានស៊ីនៅលើភ្នំ នៅកណ្ដាលអ្នកគេបានប្រព្រឹត្តការអាស្រូវបារាយណ៍។
មិនត្រូវដើរចុះឡើងនិយាយដើមពីគេក្នុងពួកសាសន៍អ្នកឡើយ មិនត្រូវឈរទាស់នឹងជីវិត អ្នកជិតខាងអ្នកដែរ យើងនេះជាព្រះយេហូវ៉ា។
ខណៈនោះ ពួកខាងដាវីឌជម្រាបថា៖ «មើល៍! នេះជាថ្ងៃដែលព្រះយេហូវ៉ាបានមានព្រះបន្ទូលមកលោកថា "យើងនឹងប្រគល់ពួកខ្មាំងសត្រូវមកក្នុងកណ្ដាប់ដៃរបស់លោក ហើយលោកនឹងធ្វើសម្រេចតាមតែចិត្តបាន"» ដូច្នេះ ដាវីឌក៏ក្រោកឡើង លបចូលទៅថ្នមៗ កាត់ជាយព្រះពស្ត្ររបស់ស្ដេចសូល។
ដាវីឌទូលថា៖ «ហេតុអ្វីបានជាទ្រង់ស្តាប់តាមពាក្យអស់អ្នកដែលថា "ដាវីឌចង់ធ្វើឲ្យទ្រង់វិនាស"ដូច្នេះ?