Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ សាំ‌យូ‌អែល 24:10 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 មើល ថ្ងៃ​នេះ​ឯងព្រះ‌នេត្រ​ទ្រង់​ឃើញ​ជា​យ៉ាង​ណា​ហើយ ដែល​ព្រះ‌យេហូវ៉ា​បាន​ប្រគល់​ទ្រង់​មក​ក្នុង​កណ្តាប់​ដៃ​នៃ​ទូលបង្គំ នៅ​ក្នុង​រអាង​ភ្នំ​នេះ​ក៏​មាន​អ្នក​ខ្លះ​ប្រាប់​ឲ្យ​ទូលបង្គំ​សំឡាប់​ទ្រង់​ចោល តែ​ទូលបង្គំ​បាន​ប្រណី​ដល់​ទ្រង់​វិញ ដោយ​ថា​ទូលបង្គំ​មិន​ព្រម​លើក​ដៃ​ទាស់​នឹង​ចៅហ្វាយ​នៃ​ទូលបង្គំ​ទេ ដ្បិត​ព្រះ‌យេហូវ៉ា​បាន​ចាក់​ប្រេង​តាំង​ទ្រង់​ហើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 ថ្ងៃ​នេះ ព្រះ‌នេត្រ​របស់ព្រះ‌ករុណា​ឃើញ​យ៉ាង​ណា​ហើយ ដែល​ព្រះ‌យេហូវ៉ា​បាន​ប្រគល់​ព្រះ‌ករុណា​មក​ក្នុង​កណ្ដាប់​ដៃ​ទូល‌បង្គំ នៅ​ក្នុង​រអាង​ភ្នំ​នេះ​ក៏​មាន​អ្នក​ខ្លះ​ប្រាប់​ឲ្យ​ទូល‌បង្គំ​ធ្វើ​គុត​ព្រះ‌ករុណា តែ​ទូល‌បង្គំ​បាន​ប្រណី​ដល់​ទ្រង់​វិញ ដោយ​និយាយ​ថា "ទូល‌បង្គំ​មិន​ព្រម​លើក​ដៃ​ទាស់​នឹង​ចៅ‌ហ្វាយ​របស់​ទូល‌បង្គំ​ឡើយ ដ្បិតស្ដេច​ជាអ្នក​ដែល​ព្រះ‌យេហូវ៉ា​បាន​ចាក់​ប្រេង​តាំង"។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 ព្រះ‌ករុណា​ទត​ឃើញ​ស្រាប់​ហើយ​ថា ថ្ងៃ​នេះ ព្រះ‌អម្ចាស់​ប្រគល់​ព្រះ‌ករុណា​មក​ក្នុង​កណ្ដាប់​ដៃ​ទូលបង្គំ កាល​ព្រះ‌ករុណា​នៅ​ក្នុង​រអាង​ភ្នំ​នេះ។ គេ​សុំ​ឲ្យ​ទូលបង្គំ​ធ្វើ​គុត​ព្រះ‌ករុណា តែ​ទូលបង្គំ​មិន​ធ្វើ​តាម​ឡើយ។ ទូលបង្គំ​ពោល​ថា “ខ្ញុំ​មិន​លើក​ដៃ​ប្រហារ​ម្ចាស់​របស់​ខ្ញុំ​ជា​ដាច់​ខាត ដ្បិត​ព្រះ‌អម្ចាស់​បាន​ចាក់​ប្រេង​អភិសេក​ទ្រង់​ជា​ស្ដេច​ហើយ”។

សូមមើលជំពូក ចម្លង

អាល់គីតាប

10 ស្តេច​ឃើញ​ស្រាប់​ហើយ​ថា ថ្ងៃ​នេះ អុលឡោះ‌តាអាឡា​ប្រគល់​ស្តេច​មក​ក្នុង​កណ្តាប់​ដៃ​ខ្ញុំ កាល​ស្តេច​នៅ​ក្នុង​រអាង​ភ្នំ​នេះ។ គេ​សុំ​ឲ្យ​ខ្ញុំ​សម្លាប់​ស្តេច តែ​ខ្ញុំ​មិន​ធ្វើ​តាម​ឡើយ។ ខ្ញុំ​ពោល​ថា “ខ្ញុំ​មិន​លើក​ដៃ​ប្រហារ​ម្ចាស់​របស់​ខ្ញុំ​ជា​ដាច់​ខាត ដ្បិតអុលឡោះ‌តាអាឡា​បាន​តែង​តាំង​គាត់ជា​ស្តេច​ហើយ”។

សូមមើលជំពូក ចម្លង




១ សាំ‌យូ‌អែល 24:10
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ដោយ​ថា កុំ​ឲ្យ​ប៉ះ‌ពាល់​នឹង​អ្នក ដែល​អញ​បាន​ចាក់​ប្រេង​តាំង​ឲ្យ ហើយ​កុំ​ឲ្យ​ប្រទូស‌រ៉ាយ​ដល់​ពួក​ហោរា​របស់​អញ​ឡើយ


ពី​ព្រោះ​ដំបង​នៃ​សេចក្ដី​អាក្រក់ នឹង​មិន​គ្រប​លើ​ចំណែក​នៃ​មនុស្ស​សុចរិត​ឡើយ ប្រយោជន៍​កុំ​ឲ្យ​មនុស្ស​សុចរិត​លូក​ដៃ​ទៅ​ចាប់ សេចក្ដី​ទុច្ចរិត​ឲ្យ​សោះ


ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទូលបង្គំ​អើយ បើ​សិន​ជា​ទូលបង្គំ​បាន​ធ្វើ​ដូច្នេះ គឺ​បើ​មាន​អំពើ​ទុច្ចរិត​ណា​នៅ​ដៃ​ទូលបង្គំ


បើ​ទូលបង្គំ​ធ្វើ​ការ​អាក្រក់ ស្នង​ដល់​អ្នក​ណា​ដែល​មេត្រី​នឹង​ទូលបង្គំ បើ​ទូលបង្គំ​បាន​រឹប​ជាន់​អ្នក​ដែល​ត‌តាំង​នឹង​ទូលបង្គំ ដោយ​ឥត​ហេតុ


តែ​បើ​មិន​បាន​លប​វាយ​ទេ គឺ​ដោយ​ព្រះ​បាន​ឲ្យ​គេ​ស្លាប់ ដោយ‌សារ​ដៃ​អ្នក​នោះ​វិញ នោះ​អញ​នឹង​តាំង​ឲ្យ​មាន​កន្លែង​១ ដែល​អ្នក​នោះ​នឹង​រត់​ទៅ​ទី​ពឹង​បាន


នៅ​ក្នុង​ឯង​មាន​មនុស្ស​ដែល​និយាយ​បង្កាច់​គេ ដើម្បី​នឹង​កំចាយ​ឈាម នៅ​ក្នុង​ឯង​គេ​បាន​ស៊ី​នៅ​លើ​ភ្នំ នៅ​កណ្តាល​ឯង​គេ​បាន​ប្រព្រឹត្ត​ការ​អាស្រូវ​បារាយណ៍


មិន​ត្រូវ​ដើរ​ចុះ​ឡើង​និយាយ​ដើម​ពី​គេ​ក្នុង​ពួក​សាសន៍​ឯង​ឡើយ មិន​ត្រូវ​ឈរ​ទាស់​នឹង​ឈាម​អ្នក​ជិត​ខាង​ឯង​ដែរ អញ​នេះ​ជា​ព្រះ‌យេហូវ៉ា


ខណ​នោះ ពួក​ខាង​ដាវីឌ​ជំរាប​ថា មើល នេះ​ហើយ​ជា​ថ្ងៃ​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​មាន​បន្ទូល​នឹង​លោក​ថា ទ្រង់​នឹង​ប្រគល់​ពួក​ខ្មាំង​សត្រូវ​មក​ក្នុង​កណ្តាប់​ដៃ​នៃ​លោក នោះ​លោក​នឹង​ធ្វើ​សំរេច​តាម​តែ​ចិត្ត​បាន ដូច្នេះដាវីឌ​ក៏​ក្រោក​ឡើងលប​ចូល​ទៅ​ថ្នមៗ កាត់​ផ្តាច់​ជាយ​ព្រះ‌ពស្ត្រ​របស់​សូល​ចេញ


ហេតុ​អ្វី​បាន​ជា​ទ្រង់​ស្តាប់​តាម​ពាក្យ​របស់​មនុស្ស​ដែល​ថា ដាវីឌ​រក​ធ្វើ​ឲ្យ​វិនាស​ដល់​ទ្រង់​ដូច្នេះ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម