លោកអ័ប្រាហាំ បានដាំដើមឈើមួយដើមនៅបៀរ-សេបា ហើយនៅទីនោះ លោកអំពាវនាវដល់ព្រះនាមព្រះយេហូវ៉ា ជាព្រះដ៏មានព្រះជន្មអស់កល្បជានិច្ច ។
១ សាំយូអែល 22:6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ស្ដេចសូលឮថា មានគេបានឃើញដាវីឌ និងពួកមនុស្សដែលនៅជាមួយលោក គ្រានោះ ស្ដេចសូលកំពុងគង់នៅក្រោមដើមម៉ៃសាក់ ត្រង់គីបៀរនៅស្រុករ៉ាម៉ា មានទាំងលំពែងនៅព្រះហស្ត ហើយពួកមហាតលិករបស់ព្រះអង្គឈរព័ទ្ធជុំវិញផង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទសូលជ្រាបថា មានគេឃើញលោកដាវីឌ និងបក្សពួក។ ពេលនោះ ស្ដេចកំពុងគង់នៅភូមិគីបៀរ ក្រោមម្លប់ម៉ៃសាក់នៅលើភ្នំ ស្ដេចកាន់លំពែងមួយ ហើយរាជបម្រើទាំងប៉ុន្មានឈរនៅជុំវិញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯសូល ទ្រង់ក៏ឮថា មានគេបានឃើញដាវីឌ នឹងពួកមនុស្សដែលនៅជាមួយនឹងលោក គ្រានោះ សូលទ្រង់កំពុងគង់នៅក្រោមដើមម៉ៃសាក់ ត្រង់គីបៀរនៅស្រុករ៉ាម៉ា មានទាំងលំពែងនៅព្រះហស្ត ហើយពួកមហាតលិកទ្រង់ឈរព័ទ្ធជុំវិញផង អាល់គីតាប ស្តេចសូលជ្រាបថា មានគេឃើញទត និងបក្សពួក។ ពេលនោះ ស្តេចកំពុងនៅភូមិគីបៀរ ក្រោមម្លប់ម៉ៃសាក់នៅលើភ្នំ ស្តេចកាន់លំពែងមួយ ហើយអ្នកបម្រើទាំងប៉ុន្មានឈរនៅជុំវិញ។ |
លោកអ័ប្រាហាំ បានដាំដើមឈើមួយដើមនៅបៀរ-សេបា ហើយនៅទីនោះ លោកអំពាវនាវដល់ព្រះនាមព្រះយេហូវ៉ា ជាព្រះដ៏មានព្រះជន្មអស់កល្បជានិច្ច ។
លោកស្រីតែងអង្គុយនៅក្រោមដើមលម៉ើដេបូរ៉ា ដែលស្ថិតនៅចន្លោះរ៉ាម៉ា និងបេត-អែល ក្នុងស្រុកភ្នំអេប្រាអិម ហើយពួកកូនចៅអ៊ីស្រាអែលបានឡើងទៅជួបលោកស្រី ដើម្បីជំនុំជម្រះរឿងរ៉ាវរបស់គេ។
ឯស្ដេចសូលនៅត្រង់ចុងក្រុងគីបៀរ ក្រោមដើមទទឹមដែលនៅមីករ៉ូន មានទាំងពួកទ័ពនៅជាមួយ ប្រហែលជាប្រាំមួយរយនាក់ផង
ដល់ថ្ងៃបន្ទាប់ មានវិញ្ញាណអាក្រក់ពីព្រះក៏មកសណ្ឋិតលើស្ដេចសូល បណ្ដាលឡើងជាខ្លាំង ហើយទ្រង់វក់ដោយសេចក្ដីក្រោធនៅកណ្ដាលដំណាក់ មានទាំងដែកពួយនៅព្រះហស្តផង ឯដាវីឌក៏លេងភ្លេងដូចសព្វដង
រីឯកាលសូលកំពុងតែគង់ក្នុងដំណាក់ មានទាំងដែកពួយនៅព្រះហស្ត នោះវិញ្ញាណអាក្រក់ដែលមកពីព្រះយេហូវ៉ាក៏សណ្ឋិតលើទ្រង់ ឯដាវីឌ លោកកំពុងតែលេងភ្លេង
ស្ដេចសូលពួយដែកពួយទៅ ដើម្បីប្រហារយ៉ូណាថាន ដោយហេតុនោះ លោកក៏បានជ្រាបថា បិតាបានសម្រេចព្រះហឫទ័យនឹងសម្លាប់ដាវីឌហើយ។
បន្ទាប់មក ពួកគេរើសអដ្ឋិយកទៅបញ្ចុះនៅក្រោមដើមឈើមួយ នៅក្រុងយ៉ាបេស ហើយនាំគ្នាតមអាហារកាន់ទុក្ខអស់រយៈពេលប្រាំពីរថ្ងៃ។:៚