ព្រឹកឡើង ពេលព្រះបាទដាវីឌបានតើនហើយ នោះព្រះយេហូវ៉ាបានបង្គាប់ដល់ហោរាកាដ ជាអ្នកមើលឆុតរបស់ព្រះបាទដាវីឌ
១ សាំយូអែល 22:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកក៏នាំឪពុកម្តាយទៅគាល់ស្តេចម៉ូអាប់ រួចគេអាស្រ័យនៅជាមួយទ្រង់ អស់កំណត់ពេលដែលដាវីឌនៅក្នុងជម្រកលាក់ខ្លួន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកដាវីឌបាននាំឪពុកម្ដាយចូលគាល់ស្ដេចម៉ូអាប់ ហើយគាត់ទាំងពីរក៏ស្នាក់នៅជាមួយស្ដេច ក្នុងអំឡុងពេលលោកដាវីឌលាក់ខ្លួន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លោកក៏នាំយកឪពុកម្តាយទៅគាល់នៅចំពោះស្តេចម៉ូអាប់ រួចគេអាស្រ័យនៅជាមួយនឹងទ្រង់ អស់កំណត់ពេលដែលដាវីឌនៅក្នុងទីពំនួន អាល់គីតាប ទតបាននាំឪពុកម្តាយចូលជួបស្តេចម៉ូអាប់ ហើយគាត់ទាំងពីរក៏ស្នាក់នៅជាមួយស្តេច ក្នុងអំឡុងពេលដែលទតលាក់ខ្លួន។ |
ព្រឹកឡើង ពេលព្រះបាទដាវីឌបានតើនហើយ នោះព្រះយេហូវ៉ាបានបង្គាប់ដល់ហោរាកាដ ជាអ្នកមើលឆុតរបស់ព្រះបាទដាវីឌ
ទ្រង់ក៏ប្រហារសាសន៍ម៉ូអាប់ដែរ ទ្រង់ឲ្យគេដេកដង្ហែគ្នានៅដីដោយជួរៗ រួចតម្រូវឲ្យត្រូវសម្លាប់ពីរជួរ ហើយទុកពេញមួយជួរឲ្យរស់នៅ ដូច្នេះ សាសន៍ម៉ូអាប់ក្លាយជាអ្នកបម្រើរបស់ដាវីឌ ហើយក៏នាំយកសួយអាករមកថ្វាយ។
ព្រះបាទដាវីឌបានគង់នៅក្នុងទីមាំមួន ហើយពួកភីលីស្ទីនមានទ័ពកងរក្សាស្រុកមួយក្រុងនៅភូមិបេថ្លេហិម។
មានអ្នកខ្លះក្នុងចំណោមកុលសម្ព័ន្ធបេនយ៉ាមីន និងយូដា បានមកគាល់ព្រះបាទដាវីឌ នៅឯជម្រកនោះ។
រីឯកិច្ចការរបស់ព្រះបាទដាវីឌទាំងអស់ ចាប់តាំងពីដើមរហូតដល់ចុង នោះបានកត់ទុកក្នុងសៀវភៅរបស់ហោរាសាំយូអែល ក្នុងសៀវភៅហោរាណាថាន់ និងក្នុងសៀវភៅហោរាកាដហើយ
ទ្រង់ក៏តាំងពួកលេវីឲ្យកាន់ឈិង ពិណ និងស៊ុងនៅក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា តាមបង្គាប់ដាវីឌ និងកាដជាអ្នកមើលឆុតរបស់ទ្រង់ និងហោរាណាថាន់ ដ្បិតសេចក្ដីបង្គាប់នោះបានកើតមកពីព្រះយេហូវ៉ា ដោយសារពួកហោរាទ្រង់។
ប៉ុន្ដែ ខ្ញុំឆ្លើយថា៖ «តើគួរឲ្យមនុស្សដូចខ្ញុំរត់គេចឬ? តើមនុស្សដូចខ្ញុំនេះ អាចចូលទៅក្នុងព្រះវិហារ ឲ្យរួចជីវិតឬ? ខ្ញុំមិនចូលទៅក្នុងព្រះវិហារទេ!»។
ខ្ញុំយកព្រះយេហូវ៉ាជាទីពឹងជ្រក តើអ្នកអាចនិយាយមកខ្ញុំដូចម្ដេចបានថា «ចូររត់ទៅឯភ្នំរបស់ឯង ដូចជាសត្វហើរចុះ ?
ពេលគេបៀតបៀនអ្នករាល់គ្នានៅក្រុងមួយ ចូរគេចចេញទៅក្រុងមួយទៀត ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នករាល់គ្នានឹងមិនបានទៅសព្វអស់ទាំងក្រុងរបស់អ៊ីស្រាអែលផង មុននឹងកូនមនុស្សមកដល់។
ពីទីនោះ ដាវីឌក៏ចេញទៅមីសប៉ា នៅស្រុកម៉ូអាប់ លោកទូលសូមស្តេចម៉ូអាប់ថា៖ «សូមព្រះអង្គអនុញ្ញាតឲ្យឪពុកម្តាយរបស់ទូលបង្គំស្នាក់អាស្រ័យជាមួយព្រះករុណាផង រហូតដល់ទូលបង្គំដឹងជាព្រះនឹងប្រព្រឹត្តដល់ទូលបង្គំជាយ៉ាងណា»។
ឯហោរាកាដក៏ជម្រាបលោកថា៖ «កុំនៅក្នុងជម្រកលាក់ខ្លួននេះឡើយ សូមទៅស្រុកយូដាវិញទៅ»។ ដូច្នេះ ដាវីឌក៏ចេញដំណើរទៅកាន់ព្រៃហោរេក។