រួចអំពីនោះមក អាប់សាឡុមចាត់ចែងរទេះ និងសេះ ហើយមនុស្សហាសិបនាក់ សម្រាប់រត់ខាងមុខទ្រង់
១ សាំយូអែល 22:17 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រួចស្តេចក៏បង្គាប់ដល់ពួកតម្រួតដែលឈរនៅជុំវិញថា៖ «ចូរអ្នករាល់គ្នាសម្លាប់ពួកសង្ឃរបស់ព្រះយេហូវ៉ាចោលទៅ ព្រោះគេបានចូលដៃនឹងដាវីឌហើយ គេបានដឹងថាវារត់ តែមិនបានប្រាប់ដល់យើងសោះ» តែពួកតម្រួតរបស់ស្តេច គេមិនព្រមលើកដៃទៅសម្លាប់ពួកសង្ឃរបស់ព្រះយេហូវ៉ាឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្ដេចក៏បញ្ជាទៅកងរក្សា ដែលឈរនៅជុំវិញស្ដេចថា៖ «ចូរនាំគ្នាសម្លាប់ពួកបូជាចារ្យរបស់ព្រះអម្ចាស់ចោលទៅ ព្រោះពួកគេបានចូលដៃជាមួយដាវីឌដែរ គឺពួកគេដឹងថា ដាវីឌរត់គេចខ្លួន តែពួកគេមិនបានប្រាប់យើងទេ!»។ ប៉ុន្តែ រាជបម្រើរបស់ព្រះបាទសូល មិនព្រមលើកដៃសម្លាប់ពួកបូជាចារ្យរបស់ព្រះអម្ចាស់ឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចស្តេចក៏បង្គាប់ដល់ពួកដំរួតដែលឈរនៅជុំវិញថា ចូរឯងរាល់គ្នាសំឡាប់ពួកសង្ឃរបស់ព្រះយេហូវ៉ាចោលទៅ ពីព្រោះគេបានចូលដៃនឹងដាវីឌហើយ គេបានដឹងថាវារត់ តែមិនបានប្រាប់ដល់អញសោះ តែពួកដំរួតរបស់ស្តេច គេមិនព្រមលើកដៃទៅសំឡាប់ពួកសង្ឃនៃព្រះយេហូវ៉ាឡើយ អាល់គីតាប ស្តេចក៏បញ្ជាទៅកងរក្សា ដែលឈរនៅជុំវិញស្តេចថា៖ «ចូរនាំគ្នាសម្លាប់ពួកអ៊ីមុាំជាអ្នកបម្រើរបស់អុលឡោះតាអាឡា ចោលទៅ ព្រោះពួកគេបានចូលដៃជាមួយទតដែរ គឺពួកគេដឹងថា ទតរត់គេចខ្លួន តែពួកគេមិនបានប្រាប់យើងទេ!»។ ប៉ុន្តែ អ្នកបម្រើរបស់ស្តេចសូល មិនព្រមលើកដៃសម្លាប់ពួកអ៊ីមុាំជាអ្នកបម្រើរបស់អុលឡោះតាអាឡាឡើយ។ |
រួចអំពីនោះមក អាប់សាឡុមចាត់ចែងរទេះ និងសេះ ហើយមនុស្សហាសិបនាក់ សម្រាប់រត់ខាងមុខទ្រង់
នៅពេលនោះ អ័ដូនីយ៉ា ជាបុត្ររបស់នាងហាគីតក៏លើកខ្លួនឡើង ដោយពោលថា៖ «យើងនឹងធ្វើជាស្តេច» ទ្រង់បានត្រៀមរទេះចម្បាំង និងពួកពលសេះ ព្រមទាំងមនុស្សហាសិបនាក់ ឲ្យរត់នាំមុខទ្រង់។
ហើយស្តេចរេហូបោមបានធ្វើខែលលង្ហិនជំនួសខែលទាំងនោះ ក៏ប្រគល់ទៅក្នុងអំណាចនៃមេទ័ព ដែលរក្សាមាត់ទ្វារដំណាក់ស្តេច។
ដ្បិតកាលយេសិបិលបានសម្លាប់ពួកហោរានៃព្រះយេហូវ៉ា នោះលោកក៏នាំយកពួកហោរានោះមួយរយនាក់ ទៅបំពួននៅក្នុងរអាង ក្នុងមួយពួកហាសិបនាក់ ហើយបានចិញ្ចឹម ដោយនំបុ័ង និងទឹក)។
ភ្លាមនោះ ក្រោយពីលោកបានថ្វាយតង្វាយដុតរួចហើយ នោះក៏បង្គាប់ដល់ពួកចាំយាម និងពួកមេទ័ពថា៖ «ចូរចូលទៅសម្លាប់គេចុះ កុំឲ្យអ្នកណាមួយចេញរួចឡើយ»។ ដូច្នេះ គេក៏ប្រហារជីវិតអ្នកទាំងនោះដោយមុខដាវ ឯពួកចាំយាម និងពួកមេទ័ព ក៏បោះខ្មោចចេញទៅក្រៅ រួចគេទៅក្នុងទីក្រុងនៃវិហារព្រះបាលនោះ
ប៉ុន្តែ ឆ្មបទាំងនោះកោតខ្លាចព្រះ នាងមិនបានធ្វើតាមបញ្ជារបស់ស្តេចស្រុកអេស៊ីព្ទឡើយ គឺនាងបានទុកឲ្យកូនប្រុសៗនៅរស់វិញ។
ប៉ុន្ដែ លោកពេត្រុស និងលោកយ៉ូហានបានឆ្លើយទៅអស់លោកទាំងនោះថា៖ «នៅចំពោះព្រះភក្ត្ររបស់ព្រះ តើគួរឲ្យយើងខ្ញុំស្តាប់តាមអស់លោក ជាជាងស្តាប់តាមព្រះឬ? សូមអស់លោកពិចារណាចុះ
ពួកបណ្ដាទ័ពទូលសួរដល់ស្ដេចសូលថា៖ «យ៉ូណាថានដែលបាននាំឲ្យមានសេចក្ដីសង្គ្រោះក្នុងពួកអ៊ីស្រាអែលយ៉ាងធំដល់ម៉្លេះ តើលោកត្រូវស្លាប់ឬ? មិនត្រូវទៅជាដូច្នោះឡើយ យើងខ្ញុំស្បថដោយនូវព្រះយេហូវ៉ាដ៏មានព្រះជន្មរស់ថា មិនត្រូវឲ្យមានសក់មួយសរសៃជ្រុះពីក្បាលរបស់លោកទេ ដ្បិតការដែលលោកបានធ្វើនៅថ្ងៃនេះ នោះគឺបានធ្វើជាមួយព្រះហើយ» ដូច្នេះ ពួកបណ្ដាទ័ពបានជួយដោះយ៉ូណាថានមិនឲ្យស្លាប់ឡើយ។
មើល៍! នឹងមានគ្រាមកដល់ យើងនឹងកាត់អំណាចរបស់អ្នកចេញ ព្រមទាំងអំណាចរបស់បុព្វបុរសរបស់អ្នកដែរ រហូតដល់គ្មានមនុស្សចាស់នៅក្នុងជំនួរវង្សរបស់អ្នកឡើយ។
ស្ដេចសូលពួយដែកពួយទៅ ដើម្បីប្រហារយ៉ូណាថាន ដោយហេតុនោះ លោកក៏បានជ្រាបថា បិតាបានសម្រេចព្រះហឫទ័យនឹងសម្លាប់ដាវីឌហើយ។
ស្ដេចសូលមានរាជឱង្ការថា៖ «ហេតុអ្វីបានជាលោក និងកូនអ៊ីសាយរួមគំនិតទាស់នឹងយើង ដោយបានឲ្យអាហារ និងដាវដល់វា ហើយទូលព្រះឲ្យវាផង ដើម្បីឲ្យវាបានលើកគ្នាមកលបចាំទាស់នឹងយើង ដូចជាសព្វថ្ងៃនេះដូច្នេះ?»
ស្តេចមានរាជឱង្ការថា៖ «អ័ហ៊ីម៉ាឡេកឯងត្រូវស្លាប់ជាពិតប្រាកដ គឺឯងហើយនិងគ្រួសារឪពុកឯងទាំងអស់គ្នាផង»។
ដូច្នេះ សូមជម្រាបជូនលោកស្រីជ្រាប សូមពិចារណាចុះ តើត្រូវធ្វើដូចម្តេច ដ្បិតមុខជាគេបានសម្រេចនឹងធ្វើអាក្រក់ដល់ចៅហ្វាយយើងខ្ញុំ និងគ្រួសារលោកទាំងអស់គ្នាហើយ ព្រោះលោកប្រុសជាមនុស្សកំណាចណាស់ ឥតមានអ្នកណានិយាយនឹងលោកបានទេ»។
ដោយពាក្យថា៖ «ឯសណ្ឋានរបស់ស្តេចដែលសោយរាជ្យលើអ្នករាល់គ្នា នោះនឹងបានដូច្នេះ គឺស្តេចនោះនឹងយកកូនប្រុសៗរបស់អ្នករាល់គ្នា តម្រូវទុកសម្រាប់ទ្រង់ ឲ្យនៅនឹងរាជរថ និងពលសេះរបស់ទ្រង់ គេនឹងត្រូវរត់នៅមុខរាជរថរបស់ទ្រង់