Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ សាំ‌យូ‌អែល 22:16 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 ស្តេច​មាន​រាជ‌ឱង្ការ​ថា៖ «អ័ហ៊ី‌ម៉ាឡេក​ឯង​ត្រូវ​ស្លាប់​ជា​ពិត​ប្រាកដ គឺ​ឯង​ហើយ​និង​គ្រួសារ​ឪពុក​ឯង​ទាំង​អស់​គ្នា​ផង»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 ស្ដេច​មាន​រាជ‌ឱង្ការ​ថា៖ «អហ៊ី‌ម៉ាឡេក! លោក និង​ក្រុម​គ្រួសារ​ទាំង​មូល​របស់​លោក ត្រូវ​តែ​ស្លាប់!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 តែ​ស្តេច​ទ្រង់​មាន​បន្ទូល​ថា អ័ហ៊ី‌ម៉ា‌លេក​ឯង​ត្រូវ​ស្លាប់​ជា​ពិត​ប្រាកដ គឺ​ឯងហើយ នឹង​ពួក​គ្រួ​ឪពុក​ឯង​ទាំង​អស់​គ្នា​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

16 ស្តេច​មាន​ប្រសាសន៍​ថា៖ «អហ៊ី‌ម៉ាឡេក! លោក និង​ក្រុម​គ្រួសារ​ទាំង​មូល​របស់​លោក​ត្រូវ​តែ​ស្លាប់!»។

សូមមើលជំពូក ចម្លង




១ សាំ‌យូ‌អែល 22:16
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​កាល​យេសិ‌បិល​បាន​សម្លាប់​ពួក​ហោរា​នៃ​ព្រះ‌យេហូវ៉ា នោះ​លោក​ក៏​នាំ​យក​ពួក​ហោរា​នោះ​មួយរយ​នាក់ ទៅ​បំពួន​នៅ​ក្នុង​រអាង ក្នុង​មួយ​ពួក​ហាសិប​នាក់ ហើយ​បាន​ចិញ្ចឹម ដោយ​នំបុ័ង និង​ទឹក)។


ដូច្នេះ ព្រះនាង​យេសិ‌បិល​ចាត់​គេ​ឲ្យ​នាំ​ពាក្យ​ទៅ​ប្រាប់​លោក​អេលីយ៉ាថា៖ «ដល់​ស្អែក​នេះ ពេល​ថ្មើ​នេះ បើ​យើង​មិន​បាន​ធ្វើ​ឲ្យ​ជីវិត​ឯង​បាន​ដូច​ជា​ជីវិត​នៃ​អ្នក​ទាំង​នោះ​ទេ នោះ​សូម​ឲ្យ​អស់​ទាំង​ព្រះ​ធ្វើ​ដល់​យើង​ដូច្នោះ​វិញ ហើយ​លើស​ទៅ​ទៀត​ផង»។


ប៉ុន្ដែ លោក​តោះ‌តើយ​មិន​ចង់​កម្ចាត់​ម៉ា‌ដេកាយ​តែ​ម្នាក់​ប៉ុណ្ណោះ​ឡើយ ដ្បិត​មាន​គេ​បាន​ជម្រាប​ហាម៉ាន​ពី​សាសន៍​របស់​ម៉ា‌ដេកាយ ដូច្នេះ លោក​ក៏​រក​ឱកាស​នឹង​បំផ្លាញ​សាសន៍​យូដា​ទាំង​អស់ គឺ​ជន​រួម​ជាតិ​របស់​ម៉ា‌ដេកាយ ដែល​មាន​នៅ​ពាស​ពេញ​ក្នុង​នគរ​របស់ព្រះ‌បាទ​អ័ហា‌ស៊ូរុស​ទាំង​មូល។


មនុស្ស​អាក្រក់​ដែល​គ្រប់‌គ្រង​លើ ប្រជាជន​ទាល់​ក្រ នោះ​ធៀប​ដូច​ជា​សិង្ហ​ដែល​គ្រហឹម​គំរាម ហើយ​ដូច​ខ្លា​ឃ្មុំ​ដែល​កំពុង​ស្វែង​រក​អាហារ។


កាល​ឮ​ដូច្នេះ ស្ដេច​ក៏​ខ្ញាល់ ហើយ​ក្រេវ‌ក្រោធ​យ៉ាង​ក្រៃ​លែង ទ្រង់​ក៏​បញ្ជា​ឲ្យ​បំផ្លាញ​ពួក​អ្នក​ប្រាជ្ញ​ទាំង​អស់ ដែល​នៅ​ស្រុក​បាប៊ី‌ឡូន។


ស្តេច​មាន​រាជ​ឱង្ការ​ទៅ​កាន់​ពួក​ខាល់ដេ​ថា៖ «យើង​បាន​សម្រេច​ចិត្ត​យ៉ាង​មុត​មាំ​ដូច​តទៅ ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​ប្រាប់​ឲ្យ​យើង​ដឹង​អំពី​សុបិន ហើយ​កាត់​ស្រាយ​ទេ យើង​នឹង​កាប់​ចិញ្ច្រាំ​អ្នក​រាល់​គ្នា​ជា​ដុំៗ ហើយ​បំផ្លាញ​ផ្ទះ​របស់​អ្នក​រាល់​គ្នា​ឲ្យ​ខ្ទេចខ្ទី។


កាល​ព្រះ‌បាទ​ហេរ៉ូឌ​ឃើញ​ថា ពួក​ហោរ​បាន​បញ្ឆោត​ព្រះ‌អង្គ នោះ​ទ្រង់​មាន​សេចក្តី​ក្រេវ‌ក្រោធ​ជា​ខ្លាំង ដូច្នេះ​ទ្រង់​ក៏​ចាត់​គេ​ឲ្យ​ទៅ​សម្លាប់​ក្មេង​ប្រុសៗ​ទាំង​អស់​នៅ​ភូមិ​បេថ្លេហិម និង​ភូមិ​ដែល​នៅ​ជុំ‌វិញ ចាប់​ពី​អាយុ​ពីរ​ឆ្នាំ​ចុះ​មក តាម​ពេល​វេលា​ដែល​ទ្រង់​បាន​សួរ​ពួក​ហោរ។


កាល​ព្រះ‌បាទ​ហេរ៉ូឌ​រកលោក​មិន​ឃើញ ស្ដេច​ក៏​សួរ​ចម្លើយ​ពួក​អ្នកយាម ហើយ​បញ្ជា​ឲ្យ​គេ​យក​ទៅ​សម្លាប់។ បន្ទាប់មក ស្តេច​យាង​ចុះ​ពី​ស្រុក​យូដា ទៅ​ក្រុង​សេ‌សារា ហើយ​ក៏​គង់​នៅ​ទី​នោះ។


មិន​ត្រូវ​ប្រហារ​ជីវិត​ឪពុក​ដោយ​ព្រោះ​តែ​កូន ក៏​មិន​ត្រូវ​ប្រហារ​ជីវិត​កូន​ដោយ​ព្រោះ​តែ​ឪពុក​ដែរ គឺ​ត្រូវ​ប្រហារ​ជីវិត​មនុស្ស​ម្នាក់ៗ តាម​អំពើ​បាប​ដែល​ខ្លួន​គេ​ផ្ទាល់​ប្រព្រឹត្ត។


ស្ដេច​សូល​មាន​រាជ‌ឱង្ការ​ថា៖ «ឱ​យ៉ូណា‌ថាន​អើយ បើ​បុត្រ​មិន​ត្រូវ​ស្លាប់​ពិត​ប្រាកដ នោះ​សូម​ឲ្យ​ព្រះ​ធ្វើ​ដល់​បិតា​ដូច្នោះ ហើយ​លើស​ទៅ​ទៀត​ផង»។


ដ្បិត​ដែល​កូន​អ៊ីសាយ​នេះ​រស់​នៅ​ផែនដី​ដរាប​ណា នោះ​ឯង​មិន​បាន​ខ្ជាប់‌ខ្ជួន​ឡើយ ហើយ​រាជ្យ​ឯង​ក៏​មិន​បាន​តាំង​ឡើង​ដែរ ដូច្នេះ ចូរ​ឲ្យ​គេ​ទៅ​នាំ​យក​វា​មក​ឥឡូវ​នេះ ដ្បិត​វា​គួរ​ស្លាប់​ហើយ»។


ដូច្នេះ នៅ​ថ្ងៃ​នេះ ដែល​ទូល‌បង្គំ​បាន​ទូល​សួរ​ដល់​ព្រះ នោះ​តើ​បាន​ទូល​សួរ​ឲ្យ​លោក​ឬ សូម​ឲ្យ​សេចក្ដី​នោះ​នៅ​ឆ្ងាយ​ពី​ទូល‌បង្គំ​ទៅ កុំ​ឲ្យ​ទ្រង់​ព្រះ‌ករុណា​ទម្លាក់​កំហុស​លើ​ទូល‌បង្គំ ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ ឬ​អ្នក​ណា​មួយ​ក្នុង​គ្រួសារ​ឪពុក​ទូល‌បង្គំ​ដូច្នេះ​ឡើយ ដ្បិត​ទូល‌បង្គំ​ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ មិន​បាន​ដឹង​ពី​រឿង​ទាំង​នេះ​ទេ ទោះ​ច្រើន ឬ​តិច​ក្តី»។


រួច​ស្តេច​ក៏​បង្គាប់​ដល់​ពួក​តម្រួត​ដែល​ឈរ​នៅ​ជុំ​វិញ​ថា៖ «ចូរ​អ្នក​រាល់​គ្នា​សម្លាប់​ពួក​សង្ឃ​របស់​ព្រះ‌យេហូវ៉ា​ចោល​ទៅ ព្រោះ​គេ​បាន​ចូល​ដៃ​នឹង​ដាវីឌ​ហើយ គេ​បាន​ដឹង​ថា​វា​រត់ តែ​មិន​បាន​ប្រាប់​ដល់​យើង​សោះ» តែ​ពួក​តម្រួត​របស់​ស្តេច គេ​មិន​ព្រម​លើក​ដៃ​ទៅ​សម្លាប់​ពួក​សង្ឃ​របស់​ព្រះ‌យេហូវ៉ា​ឡើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម