ព្រះយេហូវ៉ាស្តាប់តាមលោកអេលីយ៉ា ហើយព្រលឹងរបស់កូននោះក៏ត្រឡប់ចូលមកក្នុងខ្លួនវា ឲ្យរស់ឡើងវិញ
១ សាំយូអែល 2:6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សេចក្ដីស្លាប់ និងជីវិត គឺស្រេចលើព្រះយេហូវ៉ា ព្រះអង្គនាំចុះទៅដល់ ស្ថានឃុំព្រលឹងមនុស្សស្លាប់ ហើយក៏នាំឡើងមកវិញបានដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ជីវិតរបស់មនុស្សត្រូវស្លាប់ ឬរស់ ស្រេចតែលើព្រះអម្ចាស់ គេត្រូវធ្លាក់ទៅស្ថានមនុស្សស្លាប់ ឬឡើងមកវិញ ក៏ស្រេចតែលើព្រះអង្គដែរ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯសេចក្ដីស្លាប់ ហើយនឹងជីវិត នោះស្រេចនៅព្រះយេហូវ៉ា ទ្រង់នាំចុះទៅដល់ស្ថានឃុំព្រលឹងមនុស្សស្លាប់ ហើយក៏នាំឡើងមកវិញដែរ អាល់គីតាប ជីវិតរបស់មនុស្ស ត្រូវស្លាប់ ឬរស់ ស្រេចតែលើអុលឡោះតាអាឡា គេត្រូវធ្លាក់ទៅក្នុងផ្នូរខ្មោច ឬឡើងមកវិញ ក៏ស្រេចតែលើទ្រង់ដែរ |
ព្រះយេហូវ៉ាស្តាប់តាមលោកអេលីយ៉ា ហើយព្រលឹងរបស់កូននោះក៏ត្រឡប់ចូលមកក្នុងខ្លួនវា ឲ្យរស់ឡើងវិញ
ពេលស្តេចអ៊ីស្រាអែលបានអានសំបុត្រនោះរួចហើយ ទ្រង់ក៏ហែកព្រះពស្ត្រ ដោយមានព្រះបន្ទូលថា៖ «តើយើងជាព្រះដែលអាចនឹងធ្វើឲ្យស្លាប់ ឬឲ្យរស់បានឬ បានជាគេចាត់មនុស្សឃ្លង់នេះមកឲ្យយើងមើលរោគឲ្យជាដូច្នេះ? ចូរពិចារណាមើលរបៀបដែលគេរករឿងនឹងយើង»។
ដ្បិតព្រះអង្គធ្វើឲ្យមានរបួស រួចក៏រុំឲ្យ ព្រះអង្គវាយកម្ទេច ហើយព្រះហស្តរបស់ព្រះអង្គ ក៏មើលឲ្យជាឡើងវិញ។
អន្ទាក់នៃសេចក្ដីស្លាប់បានរុំព័ទ្ធខ្ញុំ ការឈឺចាប់នៃស្ថានឃុំព្រលឹងមនុស្សស្លាប់ បានរឹតរួតខ្ញុំ ខ្ញុំរងទុក្ខវេទនា ហើយថប់បារម្ភ។
ឱពួកបរិសុទ្ធរបស់ព្រះអង្គអើយ ចូរច្រៀងសរសើរព្រះយេហូវ៉ា ចូរអរព្រះគុណដល់ព្រះនាមបរិសុទ្ធ របស់ព្រះអង្គ។
ព្រះនៃយើង គឺជាព្រះនៃការសង្គ្រោះ ហើយការរំដោះឲ្យរួចពីស្លាប់ ជារបស់ព្រះ គឺព្រះយេហូវ៉ា។
៙ ព្រះអង្គបានធ្វើឲ្យទូលបង្គំ ឃើញសេចក្ដីវេទនា និងទុក្ខលំបាកជាច្រើន តែព្រះអង្គនឹងប្រោសឲ្យទូលបង្គំ មានជីវិតជាថ្មីឡើងវិញ ព្រះអង្គនឹងនាំទូលបង្គំឡើងចេញ ពីទីជម្រៅនៃផែនដីមកវិញ។
មានពេលសម្រាប់សម្លាប់ ពេលសម្រាប់មើលឲ្យជា មានពេលសម្រាប់រំលំរំលាយ និងពេលសង់ឡើង
ពួកអ្នកស្លាប់របស់ព្រះអង្គនឹងរស់ឡើងវិញ សាកសពរបស់គេនឹងក្រោកឡើង។ ពួកអ្នកដែលដេកនៅក្នុងធូលីដីអើយ ចូរភ្ញាក់ឡើង ហើយច្រៀងដោយអំណរចុះ! ដ្បិតទឹកសន្សើមរបស់ព្រះអង្គ ជាទឹកសន្សើមពេលព្រលឹម ហើយផែនដីនឹងបញ្ចេញមនុស្សស្លាប់មក។
ដូច្នេះ ចូរថ្លែងទំនាយប្រាប់គេថា ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះ ម្នាលប្រជារាស្ត្ររបស់យើងអើយ យើងនឹងបើកផ្នូរខ្មោចរបស់អ្នករាល់គ្នា ហើយនឹងធ្វើឲ្យអ្នករាល់គ្នាឡើងចេញពីផ្នូរមក រួចនឹងនាំអ្នកឲ្យចូលទៅក្នុងស្រុកអ៊ីស្រាអែលវិញ។
ព្រះអង្គមានព្រះបន្ទូលសួរខ្ញុំថា៖ «កូនមនុស្សអើយ តើឆ្អឹងទាំងនេះនឹងរស់ឡើងបានឬ?»។ ខ្ញុំក៏ទូលឆ្លើយថា៖ «ឱព្រះអម្ចាស់យេហូវ៉ាអើយ ព្រះអង្គជ្រាបហើយ»។
ដ្បិតដែលលោកយ៉ូណាសបាននៅក្នុងពោះត្រីធំ អស់បីថ្ងៃបីយប់យ៉ាងណា កូនមនុស្សក៏នឹងនៅក្នុងផ្ទៃផែនដី បីថ្ងៃបីយប់យ៉ាងនោះដែរ។
ព្រះយេស៊ូវមានព្រះបន្ទូលទៅនាងថា៖ «ខ្ញុំជាសេចក្តីរស់ឡើងវិញ និងជាជីវិត អ្នកណាដែលជឿដល់ខ្ញុំ ទោះបើស្លាប់ហើយ គង់តែនឹងរស់ឡើងវិញដែរ
មើល៍ ឥឡូវនេះ គឺយើងនេះហើយដែលជាព្រះ គ្មានព្រះឯណាទៀតក្រៅពីយើងឡើយ។ យើងសម្លាប់ ហើយយើងប្រោសឲ្យរស់ យើងធ្វើឲ្យរបួស ហើយយើងប្រោសឲ្យជា គ្មានអ្នកណានឹងដោះឲ្យរួចពីកណ្ដាប់ដៃយើងបានឡើយ។
ជាព្រះដែលរស់នៅ យើងបានស្លាប់ តែមើល៍ យើងរស់នៅអស់កល្បជានិច្ចរៀងរាបតទៅ យើងមានកូនសោនៃសេចក្ដីស្លាប់ ហើយក៏មានកូនសោនៃស្ថានឃុំព្រលឹងមនុស្សស្លាប់ដែរ។
ប៉ុន្តែ ដាវីឌនិយាយដោយស្បថថា៖ «បិតាអ្នកជ្រាបច្បាស់ថា ខ្ញុំជាទីគាប់ចិត្តដល់អ្នក បានជាទ្រង់នឹកថា កុំឲ្យយ៉ូណាថានដឹងឡើយ ក្រែងទាស់ចិត្ត ប៉ុន្តែ ខ្ញុំស្បថដោយនូវព្រះយេហូវ៉ាដ៏មានព្រះជន្មរស់នៅ ហើយដោយនូវព្រលឹងអ្នកដែលរស់នៅដែរថា ពិតប្រាកដជាខ្ញុំ និងសេចក្ដីស្លាប់ នៅឃ្លាតតែមួយជំហានពីគ្នាទេ»។