អ្នកណាដែលកម្ចាយឈាមរបស់មនុស្ស អ្នកនោះនឹងត្រូវគេកម្ចាយឈាមវិញ ដ្បិតព្រះទ្រង់បានបង្កើតមនុស្សមក ឲ្យដូចរូបអង្គទ្រង់។
១ សាំយូអែល 15:33 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ លោកសាំយូអែលមានប្រសាសន៍ថា៖ «ដាវរបស់ឯងបានធ្វើឲ្យស្រ្តីព្រាត់ប្រាស់កូន ដូច្នេះ ម្តាយរបស់ឯងក៏នឹងត្រូវព្រាត់ប្រាស់កូនដូច្នោះដែរ»។ រួចលោកសាំយូអែលក៏កាប់អ័កាក់កម្ទេច នៅចំពោះព្រះយេហូវ៉ា ត្រង់គីលកាលទៅ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកសាំយូអែលមានប្រសាសន៍ថា៖ «ដាវរបស់ឯងបានធ្វើឲ្យម្ដាយព្រាត់ប្រាស់ពីកូនរបស់ខ្លួនយ៉ាងណា ម្ដាយរបស់ឯងក៏ត្រូវព្រាត់ប្រាស់ពីកូនរបស់ខ្លួនយ៉ាងនោះដែរ»។ បន្ទាប់មក លោកសាំយូអែលប្រហារជីវិតស្ដេចអកាក់នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ នៅគីលកាល់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែសាំយូអែលមានប្រសាសន៍ថា ដាវឯងបានធ្វើឲ្យពួកស្រីៗទៅជាឥតកូន ដូច្នេះម្តាយឯងក៏នឹងឥតកូនយ៉ាងនោះដែរ រួចសាំយូអែលក៏កាប់អ័កាក់កំទេច នៅចំពោះព្រះយេហូវ៉ា ត្រង់គីលកាលទៅ។ អាល់គីតាប សាំយូអែលនិយាយថា៖ «ដាវរបស់ឯង បានធ្វើឲ្យម្តាយព្រាត់ប្រាស់ពីកូនរបស់ខ្លួនយ៉ាងណា ម្តាយរបស់ឯងក៏ត្រូវព្រាត់ប្រាស់ពីកូនរបស់ខ្លួនយ៉ាងនោះដែរ»។ បន្ទាប់មក សាំយូអែលប្រហារជីវិតស្តេចអកាក់នៅចំពោះអុលឡោះតាអាឡា នៅគីលកាល់។ |
អ្នកណាដែលកម្ចាយឈាមរបស់មនុស្ស អ្នកនោះនឹងត្រូវគេកម្ចាយឈាមវិញ ដ្បិតព្រះទ្រង់បានបង្កើតមនុស្សមក ឲ្យដូចរូបអង្គទ្រង់។
រួចលោកអេលីយ៉ាប្រាប់គេថា៖ «ចូរចាប់ពួកហោរារបស់ព្រះបាលទៅ កុំឲ្យអ្នកណាមួយរួចឡើយ»។ គេក៏ចាប់ ហើយលោកអេលីយ៉ានាំចុះទៅឯជ្រោះគីសុន សម្លាប់ចោលនៅទីនោះទៅ។
កាលណាលោកម៉ូសេលើកដៃឡើងទៅលើ នោះខាងសាសន៍អ៊ីស្រាអែលមានកម្លាំងជាង តែកាលណាលោកម៉ូសេដាក់ដៃចុះ នោះខាងសាសន៍អាម៉ាឡេកមានកម្លាំងជាងវិញ។
ដាវរបស់ព្រះយេហូវ៉ាបានប្រឡាក់ឈាមដាប ក៏ជោកដោយខ្លាញ់ គឺដោយឈាមកូនចៀម និងពពែ ព្រមទាំងខ្លាញ់ដែលជាប់នៅអង្គញ់នៃចៀមឈ្មោល ពីព្រោះព្រះយេហូវ៉ាមានការថ្វាយយញ្ញបូជានៅក្រុងបុសរ៉ា ក៏មានការសម្លាប់យ៉ាងសម្បើមនៅក្នុងស្រុកអេដុម។
ដូច្នេះ សូមព្រះអង្គឲ្យកូនចៅគេជួបអំណត់ ហើយប្រគល់គេដល់អំណាចដាវ សូមឲ្យប្រពន្ធគេនៅជាឥតមានកូន និងជាមេម៉ាយ ហើយឲ្យពួកប្រុសៗរបស់គេត្រូវស្លាប់ និងពួកកំលោះៗរបស់គេត្រូវរបួស ដោយដាវក្នុងសង្គ្រាម។
អ្នកណាដែលធ្វើការរបស់ព្រះយេហូវ៉ា ដោយព្រងើយកន្តើយ នោះត្រូវបណ្ដាសាហើយ អ្នកណាដែលទប់ដាវខ្លួនមិនឲ្យកម្ចាយឈាម នោះក៏ត្រូវបណ្ដាសាដែរ។
ហេតុនេះហើយបានជាយើងបានកាប់គេដោយពួកហោរា យើងបានសម្លាប់គេដោយពាក្យដែលចេញពីមាត់យើង ឯការវិនិច្ឆ័យរបស់យើង ចេញទៅដូចពន្លឺ។
ពេលនោះ សាសន៍អាម៉ាឡេក និងសាសន៍កាណាន ដែលរស់នៅលើស្រុកភ្នំនោះ ក៏ចុះមកវាយប្រហារពួកគេ ទាំងដេញតាមពួកគេរហូតដល់ស្រុកហោម៉ា។
ដ្បិតអ្នករាល់គ្នាថ្កោលទោសគេយ៉ាងណា ព្រះនឹងថ្កោលទោសអ្នកវិញយ៉ាងនោះដែរ ហើយអ្នករាល់គ្នាវាល់ឲ្យគេយ៉ាងណា អ្នកនឹងទទួលមកវិញតាមរង្វាល់នោះឯង។
ព្រោះអ្នកណាដែលគ្មានចិត្តមេត្តា អ្នកនោះនឹងត្រូវទទួលទោសដោយឥតមេត្តាដែរ ដ្បិតសេចក្តីមេត្តា នោះរមែងឈ្នះការជំនុំជម្រះ។
ដ្បិតគេបានកម្ចាយឈាមពួកបរិសុទ្ធ និងពួកហោរា ហើយព្រះអង្គឲ្យគេផឹកឈាមដូច្នេះ គឺគេសមនឹងទទួលហើយ!»។
ចូរសងទៅក្រុងនេះតាមការដែលគេបានធ្វើដល់អ្នកចុះ ទាំងទ្វេមួយជាពីរផង ចូរចាក់មួយជាពីរទៅក្នុងពែង ដែលគេបានចាក់ឲ្យអ្នក។
អ័ដូនី-បេសេកពោលថា៖ «ពីមុន ខ្ញុំបានឲ្យគេកាត់មេដៃ និងមេជើងរបស់ស្តេចចិតសិបអង្គ ដែលធ្លាប់រើសអាហារក្រោមតុខ្ញុំ។ ឥឡូវនេះ ព្រះបានសងខ្ញុំ ដូចខ្ញុំបានប្រព្រឹត្តនឹងគេហើយ»។ គេនាំលោកទៅក្រុងយេរូសាឡិម ហើយលោកក៏ស្លាប់នៅទីនោះ។
រួចអ្នកត្រូវចុះទៅដល់គីលកាលមុនខ្ញុំ ខ្ញុំនឹងចុះទៅរកអ្នក ដើម្បីនឹងថ្វាយតង្វាយដុត និងយញ្ញបូជា ជាតង្វាយមេត្រី ចូរអ្នកអង់ចាំខ្ញុំប្រាំពីរថ្ងៃ ទាល់តែខ្ញុំបានទៅដល់អ្នក នោះខ្ញុំនឹងបង្ហាញពីការដែលអ្នកត្រូវធ្វើ»។
ពេលនោះ លោកសាំយូអែលមានប្រសាសន៍ថា៖ «ចូរនាំអ័កាក់ ជាស្តេចសាសន៍អាម៉ាឡេកមកនេះ» ស្តេចអ័កាក់ក៏ដើរមករកលោកដោយរីករាយ ព្រោះនឹកស្មានក្នុងចិត្តថា «ប្រាកដជាភាពល្វីងជូរចត់នៃសេចក្ដីស្លាប់កន្លងផុតហើយ»។