រីឯប្រជាជនក្រុងសូដុមសុទ្ធតែអាក្រក់ ជាមនុស្សដែលប្រព្រឹត្តអំពើបាបយ៉ាងធ្ងន់ទាស់នឹងព្រះយេហូវ៉ា។
១ សាំយូអែល 15:18 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេហូវ៉ាក៏បានចាត់ទ្រង់ឲ្យទៅដោយថា "ចូរទៅចុះ ចូរទៅបំផ្លាញសាសន៍អាម៉ាឡេកមានបាបនោះឲ្យអស់រលីងទៅ ត្រូវឲ្យច្បាំងនឹងគេរហូតដល់វិនាសបាត់ទាំងអស់"។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់ចាត់ព្រះករុណាឲ្យទៅច្បាំង ដោយមានព្រះបន្ទូលថា “ចូរទៅបំផ្លាញជនជាតិអាម៉ាឡេក ដែលជាមនុស្សបាប ចូរប្រហារពួកគេឲ្យវិនាសសាបសូន្យទៅ”។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះយេហូវ៉ាក៏បានចាត់ទ្រង់ឲ្យទៅដោយថា ចូរទៅចុះ ចូរទៅបំផ្លាញសាសន៍អាម៉ាលេកកំបាបនោះឲ្យអស់រលីងទៅ ត្រូវឲ្យច្បាំងនឹងគេដរាបដល់វិនាសបាត់ទាំងអស់ចេញ អាល់គីតាប អុលឡោះតាអាឡាចាត់ស្តេចឲ្យទៅច្បាំង ដោយមានបន្ទូលថា “ចូរទៅបំផ្លាញជនជាតិអាម៉ាឡេក ដែលជាមនុស្សបាប ចូរប្រហារពួកគេឲ្យវិនាសសាបសូន្យទៅ”។ |
រីឯប្រជាជនក្រុងសូដុមសុទ្ធតែអាក្រក់ ជាមនុស្សដែលប្រព្រឹត្តអំពើបាបយ៉ាងធ្ងន់ទាស់នឹងព្រះយេហូវ៉ា។
បន្ទាប់មក ស្ដេចទាំងនោះក៏វិលត្រឡប់មកវិញ លុះមកដល់ក្រុងអេន-មីសផាត (គឺក្រុងកាដេស) ក៏វាយស្រុកអាម៉ាឡេកទាំងអស់ និងពួកអាម៉ូរីដែលរស់នៅស្រុកហាសាសូន-តាម៉ារ។
នៅតំណទីបួន គេនឹងវិលត្រឡប់មកទីនេះវិញ ដ្បិតអំពើទុច្ចរិតរបស់ពួកសាសន៍អាម៉ូរី មិនទាន់ដល់កម្រិតនៅឡើយ»។
តើមិនមែនជាសេចក្ដីអន្តរាយដល់មនុស្សទុច្ចរិត ហើយជាសេចក្ដីវេទនាដល់ពួកអ្នក ដែលប្រព្រឹត្តអាក្រក់ទេឬ?
ផ្លូវព្រះយេហូវ៉ា ជាបន្ទាយដល់មនុស្សទៀងត្រង់ តែសេចក្ដីវិនាសវិញ ជារបស់អស់អ្នកណាដែលប្រព្រឹត្តអំពើអាក្រក់។
សេចក្ដីអាក្រក់ដេញជាប់តាមមនុស្សមានបាប តែមនុស្សសុចរិត នឹងបានរង្វាន់ជាសេចក្ដីល្អវិញ។
ដ្បិតពានរបស់មនុស្សដែលបានធ្វើបាបទាំងនេះ បានបរិសុទ្ធដោយព្រោះជីវិតរបស់ពួកគេដែលមានទោសដល់ស្លាប់នោះ។ ចូរយកពានទាំងនោះទៅដំជាបន្ទះសម្រាប់ស្រោបអាសនា ដ្បិតគេបានថ្វាយនៅចំពោះព្រះយេហូវ៉ា ដូច្នេះ ពានទាំងនោះបានបរិសុទ្ធហើយ ហើយយ៉ាងនេះនឹងបានជាទីសម្គាល់ដល់កូនចៅអ៊ីស្រាអែល»។
ដូច្នេះ ចូរទៅវាយពួកសាសន៍អាម៉ាឡេកឥឡូវចុះ ព្រមទាំងបំផ្លិចបំផ្លាញគេទាំងប៉ុន្មានឲ្យអស់រលីងទៅ កុំត្រាប្រណីដល់គេឡើយ គឺត្រូវសម្លាប់ទាំងប្រុសទាំងស្រី ទាំងកូនក្មេង និងកូនដែលនៅបៅផង ទាំងគោ ចៀម អូដ្ឋ និងលាដែរ"»។