១ សាំយូអែល 14:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មួយនៅខាងជើងទល់មុខនឹងមីកម៉ាស ហើយមួយនៅខាងត្បូងទល់មុខនឹងកេបា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ថ្មស្រួចមួយស្ថិតនៅខាងជើង ទល់មុខនឹងមីកម៉ាស់ និងមួយទៀតស្ថិតនៅខាងត្បូង ទល់មុខនឹងកេបា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មួយនៅខាងជើងទល់មុខនឹងមីកម៉ាស ហើយ១នៅខាងត្បូងទល់មុខនឹងកេបា។ អាល់គីតាប ថ្មស្រួចមួយស្ថិតនៅខាងជើងទល់មុខនឹងមីកម៉ាស់ និងមួយទៀតស្ថិតនៅខាងត្បូង ទល់មុខនឹងកេបា។ |
គេបានឡើងមកដល់អៃយ៉ាត គេបានដើរកាត់ស្រុកមីករ៉ូន មកដាក់អីវ៉ាន់របស់គេនៅត្រង់មីកម៉ាសហើយ
គេបានឆ្លងមកហួសផ្លូវកាត់ភ្នំ ហើយបានឈប់ស្នាក់នៅត្រង់កេបា ក្រុងរ៉ាម៉ាក៏ភ័យញ័រ ហើយពួកគីបៀរ ជាស្រុករបស់សូល បានរត់អស់ហើយ។
ប៉ុន្តែ លោកសាំយូអែលទូលសួរថា៖ «តើបានធ្វើអ្វីហ្នឹង?» ស្ដេចសូលឆ្លើយថា៖ «ដោយព្រោះខ្ញុំឃើញថា បណ្ដាទ័ពបានខ្ចាត់ខ្ចាយចេញពីខ្ញុំទៅ ហើយលោកក៏មិនបានអញ្ជើញមកនៅវេលាកំណត់ ហើយពួកភីលីស្ទីនបានប្រមូលគ្នាមកនៅមីកម៉ាសផង
ស្ដេចសូលរើសពួកមនុស្សក្នុងសាសន៍អ៊ីស្រាអែល បានចំនួនបីពាន់នាក់ ក្នុងពួកនោះ មានពីរពាន់នាក់ នៅជាមួយទ្រង់ នៅត្រង់មីកម៉ាស និងលើភ្នំបេត-អែល ហើយមួយពាន់នាក់ទៀត នៅជាមួយយ៉ូណាថាន នៅត្រង់គីបៀរ ក្នុងស្រុកបេនយ៉ាមីន ឯប្រជាជនដែលសល់នៅ ព្រះអង្គបានឲ្យគេត្រឡប់ទៅផ្ទះរៀងខ្លួនវិញ
ពួកបន្ទាយមួយរបស់សាសន៍ភីលីស្ទីន គេចេញទៅស្កាត់ផ្លូវ ដែលកាត់ភ្នំត្រង់មីកម៉ាស។
គ្រានោះ យ៉ូណាថានក៏វាយបន្ទាយរបស់ពួកភីលីស្ទីនដែលនៅត្រង់កេបា ហើយសាសន៍ភីលីស្ទីនក៏បានឮដំណឹង នោះសូលផ្លុំត្រែឡើងពេញក្នុងស្រុកដោយថា៖ «ចូរឲ្យពួកសាសន៍ហេព្រើរស្តាប់ចុះ»។
នៅថ្ងៃនោះ គេក៏វាយពួកភីលីស្ទីន ចាប់តាំងពីមីកម៉ាសរហូតដល់អាយ៉ាឡូន និងពួកបណ្ដាទ័ពល្វើយខ្លាំងណាស់
នៅកណ្ដាលច្រកភ្នំដែលយ៉ូណាថានចង់ឆ្លងទៅឯបន្ទាយរបស់ពួកភីលីស្ទីន នោះមានថ្មដាស្រួចអមទាំងសងខាងផ្លូវ មួយឈ្មោះបូសេស ហើយមួយទៀតឈ្មោះសេនេ។
យ៉ូណាថានក៏ប្រាប់យុវជនដែលកាន់គ្រឿងសស្ត្រាវុធរបស់លោកថា៖ «ចូរយើងឆ្លងទៅឯបន្ទាយនៃពួកមិនកាត់ស្បែកនោះ ប្រហែលជាព្រះយេហូវ៉ានឹងជួយយើងទេដឹង ដ្បិតគ្មានអ្វីឃាត់ឃាំងដល់ព្រះយេហូវ៉ាដែលព្រះអង្គនឹងជួយសង្គ្រោះ ដោយសារមនុស្សច្រើន ឬតិចនោះទេ»។