Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 10:28 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

28 គេ​បាន​ឡើង​មក​ដល់​អៃយ៉ាត គេ​បាន​ដើរ​កាត់​ស្រុក​មីករ៉ូន មក​ដាក់​អីវ៉ាន់​របស់​គេ​នៅ​ត្រង់​មីកម៉ាស​ហើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

28 អាស្ស៊ីរី​បាន​មក​ដល់​អៃយ៉ាត គេ​បាន​ឆ្លងកាត់​មីករ៉ូន គេ​បាន​ទុក​សម្ភារៈ​របស់ខ្លួន​នៅ​មីកម៉ាស​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

28 កង‌ទ័ព​របស់​ខ្មាំង​បាន​ចូល​ទៅ​ដល់​ក្រុង​អៃយ៉ាត ពួក​គេ​ឆ្លង​កាត់​ក្រុង​មីក‌រ៉ូន ហើយ​ទុក​របស់​របរ​នៅ​ក្រុង​មីគ‌ម៉ាស។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

28 គេ​បាន​ឡើង​មក​ដល់​អៃយ៉ាត គេ​បាន​ដើរ​កាត់​ស្រុក​មីករ៉ូន មក​ដាក់​អីវ៉ាន់​របស់​គេ​នៅ​ត្រង់​មីក‌ម៉ាស​ហើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

28 កង‌ទ័ព​របស់​ខ្មាំង​បាន​ចូល​ទៅ​ដល់​ក្រុង​អៃយ៉ាត ពួក​គេ​ឆ្លង​កាត់​ក្រុង​មីក‌រ៉ូន ហើយ​ទុក​របស់​របរ​នៅ​ក្រុង​មីគ‌ម៉ាស។

សូមមើលជំពូក ចម្លង




អេសាយ 10:28
12 ការដាក់ឲ្យឆ្លើយតបគ្នា  

កូន​ចៅ​បេនយ៉ាមីន​ក៏​បាន​រស់​នៅ ចាប់​តាំង​ពី​កេបា​រៀង​ទៅ គឺ​នៅ​មីកម៉ាស អៃយ បេត-អែល និង​ភូមិ​នានា​ដែល​នៅ​ជុំ​វិញ


ក៏​នឹង​សាយ​ចូល​ទៅ​ក្នុង​ស្រុក​យូដា​ដែរ ព្រម​ទាំង​លិច​ហូរ​កាត់​ស្រុក​ឡើង​ត្រឹម​ក ហើយ​នឹង​ជន់​រាច​ពេញ​ស្រុក​របស់​អ្នក ឱ​អេម៉ា‌ញូ​អែល​អើយ។


ដ្បិត​របួស​នៃ​ក្រុង​សាម៉ារី​មើល​មិន​ជា​ឡើយ ព្រោះ​បាន​រាល​រហូត​ដល់​ស្រុក​យូដា​ផង ក៏​ដល់​ទ្វារ​ក្រុង​សាសន៍​ខ្ញុំ គឺ​ជា​ក្រុង​យេរូ‌សាឡិម​ដែរ។


លោក​យ៉ូស្វេ​បាន​ចាត់​មនុស្ស​ពី​ក្រុង​យេរីខូរ​ឲ្យ​ទៅ​ក្រុង​អៃយ ដែល​នៅ​ជិត​បេត-អាវេន ខាង​កើត​បេត-អែល ដោយ​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «ចូរ​ឡើង​ទៅ​សង្កេត​មើល​ស្រុក​នោះ»។ គេ​ក៏​ឡើង​ទៅ​សង្កេត​មើល​ក្រុង​អៃយ។


ដូច្នេះ គេ​បែរ​ចេញ​ទៅ ដោយ​ឲ្យ​កូន​ក្មេង ហ្វូង​សត្វ និងរបស់​របរ​ទាំង​ប៉ុន្មានទៅ​មុន។


ស្ដេច​សូល​រើស​ពួក​មនុស្ស​ក្នុង​សាសន៍​អ៊ីស្រា‌អែល បាន​ចំនួន​បី​ពាន់​នាក់ ក្នុង​ពួក​នោះ មាន​ពីរ​ពាន់​នាក់ នៅ​ជា‌មួយ​ទ្រង់ នៅ​ត្រង់​មីក‌ម៉ាស និង​លើ​ភ្នំ​បេត-អែល ហើយ​មួយ​ពាន់​នាក់​ទៀត នៅ​ជា‌មួយ​យ៉ូណា‌ថាន នៅ​ត្រង់​គី‌បៀរ ក្នុង​ស្រុក​បេនយ៉ាមីន ឯ​ប្រជាជន​ដែល​សល់​នៅ ព្រះ‌អង្គ​បាន​ឲ្យ​គេ​ត្រឡប់​ទៅ​ផ្ទះ​រៀង​ខ្លួន​វិញ


ពួក​បន្ទាយ​មួយ​របស់​សាសន៍​ភីលី‌ស្ទីន គេ​ចេញ​ទៅ​ស្កាត់​ផ្លូវ ដែល​កាត់​ភ្នំ​ត្រង់​មីក‌ម៉ាស។


ពួក​ភីលី‌ស្ទីន គេ​ក៏​មូល​គ្នា​មក ដើម្បី​ច្បាំង​នឹង​ពួក​អ៊ីស្រា‌អែល​ដែរ មាន​ទាំង​រទេះ​ចម្បាំង​បី​ម៉ឺន ពល​សេះ​ប្រាំមួយ​ពាន់ និង​ពល​ថ្មើរ​ជើង​សន្ធឹក​ណាស់ ដូច​ជា​ខ្សាច់​ដែល​នៅ​មាត់​សមុទ្រ គេ​នាំ​គ្នា​ឡើង​មក បោះ​ទ័ព​នៅ​ត្រង់​មីក‌ម៉ាស ខាង​កើត​បេត-អាវេន។


ឯ​ស្ដេច​សូល​នៅ​ត្រង់​ចុង​ក្រុង​គី‌បៀរ ក្រោម​ដើម​ទទឹម​ដែល​នៅ​មីក‌រ៉ូន មាន​ទាំង​ពួក​ទ័ព​នៅ​ជា‌មួយ ប្រហែល​ជា​ប្រាំមួយ‌រយ​នាក់​ផង


នៅ​ថ្ងៃ​នោះ គេ​ក៏​វាយ​ពួក​ភីលី‌ស្ទីន ចាប់​តាំង​ពី​មីក‌ម៉ាស​រហូត​ដល់​អាយ៉ា‌ឡូន និង​ពួក​បណ្ដា‌ទ័ព​ល្វើយ​ខ្លាំង​ណាស់


មួយ​នៅ​ខាង​ជើង​ទល់​មុខ​នឹង​មីក‌ម៉ាស ហើយ​មួយ​នៅ​ខាង​ត្បូង​ទល់​មុខ​នឹង​កេបា។


ដាវីឌ​ក៏​ប្រគល់​អីវ៉ាន់​ទុក​ឲ្យ​អ្នក​រក្សា​អីវ៉ាន់​របស់​ពួក​ទ័ព រួច​រត់​ចូល​ទៅ​ក្នុង​ចំណោម​ទ័ព ដើម្បី​នឹង​ជម្រាប​សួរ​ពួក​បងៗ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម