ដ្បិតដោយសារព្រះអង្គ ទូលបង្គំអាចប្រហារសត្រូវទាំងកង ហើយដោយសារព្រះនៃទូលបង្គំ ទូលបង្គំអាចលោត រំលងកំផែងបាន។
១ សាំយូអែល 14:13 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រួចយ៉ូណាថានក៏ប្រតោងឡើង ហើយអ្នកដែលកាន់គ្រឿងរបស់លោកក៏ឡើងតាមក្រោយទៅ។ ពួកភីលីស្ទីនក៏ដួលនៅមុខយ៉ូណាថាន ហើយអ្នកដែលកាន់គ្រឿងរបស់លោកក៏សម្លាប់គេជាក្រោយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សម្ដេចយ៉ូណាថានវារឡើង ហើយសេនាដែលកាន់គ្រឿងសស្ត្រាវុធរបស់សម្ដេចក៏វារឡើងតាមក្រោយដែរ។ សម្ដេចយ៉ូណាថានវាយផ្ដួលពួកភីលីស្ទីន ហើយសេនាដែលកាន់អាវុធក៏សម្លាប់ពួកគេតាមក្រោយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចយ៉ូណាថានក៏ប្រតោងឡើង ហើយអ្នកដែលកាន់គ្រឿងរបស់លោកក៏ឡើងតាមក្រោយទៅ ឯពួកនោះក៏ដួលនៅមុខយ៉ូណាថាន ហើយអ្នកដែលកាន់គ្រឿងរបស់លោកក៏សំឡាប់គេជាក្រោយ អាល់គីតាប សម្តេចយ៉ូណាថានវារឡើង ហើយសេនាដែលកាន់គ្រឿងសាស្ត្រាវុធរបស់សម្តេចក៏វារឡើងតាមក្រោយដែរ។ សម្តេចយ៉ូណាថានវាយផ្តួលពួកភីលីស្ទីន ហើយសេនាដែលកាន់អាវុធ ក៏សម្លាប់ពួកគេតាមក្រោយ។ |
ដ្បិតដោយសារព្រះអង្គ ទូលបង្គំអាចប្រហារសត្រូវទាំងកង ហើយដោយសារព្រះនៃទូលបង្គំ ទូលបង្គំអាចលោត រំលងកំផែងបាន។
ដូច្នេះ តើយើងត្រូវនិយាយដូចម្តេចពីសេចក្តីទាំងនេះ? ប្រសិនបើព្រះកាន់ខាងយើង តើអ្នកណាអាចទាស់នឹងយើងបាន?
ព្រះយេហូវ៉ានឹងធ្វើឲ្យខ្មាំងសត្រូវដែលលើកគ្នាមកទាស់នឹងអ្នក ត្រូវចុះចាញ់នៅមុខអ្នក គេនឹងចេញមកទាស់នឹងអ្នកតាមផ្លូវមួយ តែនឹងរត់ទៅតាមផ្លូវប្រាំពីរវិញ ដើម្បីឲ្យរួចពីមុខអ្នក។
តើមនុស្សតែម្នាក់អាចដេញមួយពាន់នាក់ ឬពីរនាក់ធ្វើឲ្យមួយម៉ឺននាក់រត់ទៅដូចម្ដេចបាន បើព្រះដ៏ជាថ្មដារបស់គេមិនបានលក់គេ ឬព្រះយេហូវ៉ាមិនបានប្រគល់គេទៅនោះ?
បានពន្លត់ភ្លើងដែលឆេះពេញអំណាច បានគេចផុតពីមុខដាវ មានកម្លាំងនៅពេលកំពុងតែទន់ខ្សោយ ត្រឡប់ជាពូកែក្នុងចម្បាំង កម្ចាត់ពលទ័ពសាសន៍ដទៃ។
មនុស្សតែម្នាក់ក្នុងចំណោមអ្នករាល់គ្នា ដេញតាមមនុស្សមួយពាន់នាក់ ដ្បិតគឺព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នា ព្រះអង្គច្បាំងជំនួសអ្នករាល់គ្នា ដូចព្រះអង្គបានសន្យានឹងអ្នក។
ភ្លាមនោះ គាត់ហៅយុវជនម្នាក់ ដែលកាន់អាវុធរបស់គាត់ ហើយបង្គាប់ថា៖ «ចូរឯងហូតដាវមកសម្លាប់អញទៅ ដើម្បីកុំឲ្យគេនិយាយថា មានស្ត្រីម្នាក់បានសម្លាប់អញនោះឡើយ»។ ដូច្នេះ យុវជននោះក៏ចាក់ទម្លុះគាត់ ហើយគាត់ក៏ស្លាប់ទៅ។
គេក៏និយាយទៅយ៉ូណាថាន និងអ្នកដែលកាន់គ្រឿងសស្ត្រាវុធរបស់លោកថា៖ «ចូរឡើងមករកយើងចុះ យើងនឹងបង្ហាញឲ្យអ្នកដឹង» នោះយ៉ូណាថានប្រាប់ដល់អ្នកកាន់គ្រឿងសស្ត្រាវុធរបស់លោកថា៖ «ចូរអ្នកឡើងមកតាមក្រោយយើងមក ដ្បិតព្រះយេហូវ៉ាបានប្រគល់គេ មកក្នុងកណ្ដាប់ដៃនៃអ៊ីស្រាអែលហើយ»។
នៅពេលដែលយ៉ូណាថាន និងអ្នកដែលកាន់គ្រឿងសស្ត្រាវុធរបស់លោកបានសម្លាប់គេមុនដំបូង នោះបានស្លាប់អស់ប្រហែលជាម្ភៃនាក់ នៅលើដីចំនួនមួយងារ។