Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូស្វេ 23:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 មនុស្ស​តែ​ម្នាក់​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ដេញ​តាម​មនុស្ស​មួយ​ពាន់​នាក់ ដ្បិត​គឺ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នករាល់​គ្នា ព្រះ‌អង្គ​ច្បាំង​ជំនួស​អ្នក​រាល់​គ្នា ដូចព្រះ‌អង្គ​បាន​សន្យា​នឹង​អ្នក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 មនុស្ស​តែ​ម្នាក់​ក្នុង​ចំណោម​អ្នក​រាល់​គ្នា អាច​ដេញ​តាម​ពួក​គេ​មួយ​ពាន់​នាក់ ដ្បិត​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​ប្រយុទ្ធ ដើម្បី​អ្នក​រាល់​គ្នា ដូច​ព្រះអង្គ​បាន​សន្យា​ជា​មួយ​អ្នក​រាល់​គ្នា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 ពួក​ឯង​រាល់​គ្នា​តែ​១​នាក់​បាន​ដេញ​តាម​១​ពាន់​នាក់ ដ្បិត​គឺ​ជា​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ដែល​ច្បាំង​ជំនួស​ឯង ដូច​ជា​ទ្រង់​បាន​មាន​បន្ទូល​នឹង​ឯង​ហើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

10 មនុស្ស​តែ​ម្នាក់​ក្នុង​ចំណោម​អ្នក​រាល់​គ្នា អាច​ដេញ​តាម​ពួក​គេ​មួយ​ពាន់​នាក់ ដ្បិតអុលឡោះ‌តាអាឡា​ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា​ប្រយុទ្ធ​ដើម្បី​អ្នក​រាល់​គ្នា ដូច​ទ្រង់​បាន​សន្យា​ជា​មួយ​អ្នក​រាល់​គ្នា។

សូមមើលជំពូក ចម្លង




យ៉ូស្វេ 23:10
27 ការដាក់ឲ្យឆ្លើយតបគ្នា  

ទាំង​នេះ​ជា​ឈ្មោះ​ទាហាន​ខ្លាំង​ពូកែ​របស់​ព្រះបាទ​ដាវីឌ គឺ​យ៉ូសែប-បា‌សេ‌បែត ជា​ពូជ​តាក‌ម៉ូនី លោក​ជា​មេ​លើ​ពួក​មេ‌ទ័ព លោក​បាន​លើក​លំពែង​តស៊ូ សម្លាប់​មនុស្ស​អស់​ប្រាំបី​រយ​នាក់​ក្នុង​មួយ​ពេល។


ហើយ​ពេល​គេ​បាន​ទទួល​ជំនួយ ទាស់​នឹង​ពួក​ទាំង​នោះ ហើយ​ពួក​ហាកា‌រេន ព្រម​ទាំង​អស់​អ្នក​ដែល​នៅ​ជា‌មួយ ក៏​ត្រូវ​ប្រគល់​មក​ក្នុង​កណ្ដាប់​ដៃ​គេ ព្រោះ​គេ​បាន​អំពាវ‌នាវ​ដល់​ព្រះ​នៅ​វេលា​ចម្បាំង ព្រះ‌អង្គ​ក៏​ជួយ ដោយ​ព្រោះ​គេ​បាន​ទី​ពឹង​ព្រះ‌អង្គ។


មាន​មនុស្ស​ដួល​ស្លាប់​សន្ធឹក​ណាស់ ដ្បិត​ចម្បាំង​នោះ​កើត​ពី​ព្រះ គេ​ក៏​អាស្រ័យ​នៅ​ក្នុង​ទី​លំនៅ​របស់​អ្នក​ទាំង​នោះ ដរាប​ដល់​វេលា​ដែល​គេ​ត្រូវ​ជាប់​ជា​ឈ្លើយ​វិញ។


ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​តតាំង​នឹង​អស់​អ្នក​ដែល​តតាំង​នឹង​ទូល‌បង្គំ សូម​តយុទ្ធ​នឹង​អស់​អ្នក ដែល​តយុទ្ធ​នឹង​ទូល‌បង្គំ​ផង!


ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ព្រះ‌អង្គ​គង់​នៅ​ជា​មួយ​យើង ព្រះ​របស់​លោក​យ៉ាកុប ជា​ទី​ពឹង​ជ្រក​របស់​យើង។ –បង្អង់


ព្រះ‌យេហូវ៉ា​នឹង​ច្បាំង​ជំនួស​អ្នក​រាល់​គ្នា ហើយ​អ្នក​រាល់​គ្នា​គ្រាន់​តែ​នៅ​ស្ងៀម​ប៉ុណ្ណោះ»។


មួយ​ពាន់​នាក់​នឹង​រត់​ទៅ ដោយ​មាន​តែ​ម្នាក់​កំហែង​គេ ហើយ​បើ​មាន​ប្រាំ​នាក់​កំហែង នោះ​អ្នក​រាល់​គ្នា​នឹង​រត់​ទៅ នៅ​សល់​តែ​គ្នា​តិច ដូច​ជា​បង្គោល​មួយ​ដោត​នៅ​លើ​ភ្នំ​ធំ ហើយ​ដូច​ជា​ទង់​នៅ​លើ​ភ្នំ​តូច​ប៉ុណ្ណោះ។


អ្នក​រាល់​គ្នា​នឹង​ដេញ​ពួក​ខ្មាំង​សត្រូវ ហើយ​គេ​នឹង​ដួល​ដោយ​ដាវ​នៅ​មុខ​របស់​អ្នក។


ពួក​អ្នក​តែ​ប្រាំ​នាក់​នឹង​ដេញ​គេ​ដល់​ទៅ​មួយរយ​នាក់ ហើយ​ពួក​អ្នក​មួយរយ​នាក់​នឹង​ដេញ​គេ​ដល់​ទៅ​មួយ​ម៉ឺន​នាក់​ក៏​បាន អស់​ទាំង​ខ្មាំង​សត្រូវ​អ្នក​នឹង​ដួល​ដោយ​ដាវ​នៅ​មុខ​អ្នក។


នៅ​ថ្ងៃ​នោះ ព្រះ‌យេហូវ៉ា​នឹង​ការពារ​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម ហើយ​នៅ​ថ្ងៃ​នោះ អ្នក​ណា​ក្នុង​ពួក​គេ​ដែល​ខ្សោយ នឹង​បាន​ដូច​ជា​ដាវីឌ ហើយ​ពួក​វង្ស​របស់​ដាវីឌ​នឹង​បាន​ដូច​ជា​ព្រះ គឺ​ដូច​ជា​ទេវតា​នៃ​ព្រះ‌យេហូវ៉ា នៅ​មុខ​ពួក​គេ។


ដូច្នេះ តើ​យើង​ត្រូវ​និយាយ​ដូច​ម្តេច​ពី​សេចក្តី​ទាំង​នេះ? ប្រសិន‌បើ​ព្រះ​កាន់​ខាង​យើង តើ​អ្នក​ណា​អាច​ទាស់​នឹង​យើង​បាន?


"ចូរ​ស្តាប់ អ៊ីស្រា‌អែល​អើយ នៅ​ថ្ងៃ​នេះ អ្នក​រាល់​គ្នា​ត្រូវ​ចូល​ទៅ​ត‌យុទ្ធ​នឹង​ខ្មាំង‌សត្រូវ។ មិន​ត្រូវ​មាន​ចិត្ត​តក់‌ស្លុត ក៏​កុំភ័យខ្លាច ញ័រ​រន្ធត់ ឬ​ភ្ញាក់​ផ្អើល​នៅ​មុខ​គេ​ឡើយ


ដ្បិត​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ព្រះ‌អង្គ​យាង​ទៅ​ជា‌មួយ​អ្នក ដើម្បី​ច្បាំង​នឹង​ខ្មាំង‌សត្រូវ​ជំនួស​អ្នក ហើយ​ប្រទាន​ឲ្យ​អ្នក​មាន​ជ័យ​ជម្នះ"។


ព្រះ‌យេហូវ៉ា​នឹង​ធ្វើ​ឲ្យ​ខ្មាំង‌សត្រូវ​ដែល​លើក​គ្នា​មក​ទាស់​នឹង​អ្នក ត្រូវ​ចុះ​ចាញ់​នៅ​មុខ​អ្នក គេ​នឹង​ចេញ​មក​ទាស់​នឹង​អ្នក​តាម​ផ្លូវ​មួយ តែ​នឹង​រត់​ទៅ​តាម​ផ្លូវ​ប្រាំពីរ​វិញ ដើម្បី​ឲ្យ​រួច​ពី​មុខអ្នក។


មិន​ត្រូវ​ខ្លាច​គេ​ឡើយ ដ្បិត​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ព្រះ‌អង្គ​នឹង​ច្បាំង​ជំនួស​អ្នក"»។


ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា "យើង​នឹង​គេច​មុខ​ចេញ​ពី​គេ យើង​នឹង​ចាំ​មើល​ចុង​បំផុត​របស់​គេ​ជា​យ៉ាង​ណា ដ្បិត​គេ​ជា​តំណ​មនុស្ស​រឹង​ចចេស ជា​កូន​ចៅ​ដែល​គ្មាន​ចិត្ត​ស្មោះ‌ត្រង់"។


តើ​មនុស្ស​តែ​ម្នាក់​អាច​ដេញ​មួយ​ពាន់​នាក់ ឬ​ពីរ​នាក់​ធ្វើ​ឲ្យ​មួយ​ម៉ឺន​នាក់​រត់​ទៅ​ដូចម្ដេច​បាន បើ​ព្រះ​ដ៏​ជា​ថ្មដា​របស់​គេ​មិន​បាន​លក់​គេ ឬ​ព្រះ‌យេហូវ៉ា​មិន​បាន​ប្រគល់​គេ​ទៅ​នោះ?


លោក​យ៉ូស្វេ​បាន​ចាប់​យក​ស្តេច​ទាំង​ប៉ុន្មាន និង​ស្រុក​របស់​គេ​ក្នុង​គ្រា​តែ​មួយ ព្រោះ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ព្រះ‌អង្គ​ប្រយុទ្ធ​ជំនួស​អ៊ីស្រា‌អែល។


ដូច្នេះ ចូរ​ប្រយ័ត្ន​ខ្លួន​ឲ្យ​អស់​ពី​ចិត្ត ដើម្បី​ស្រឡាញ់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក។


អ្នក​រាល់​គ្នា​ក៏​បាន​ឃើញ​គ្រប់​ទាំង​ការ​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នករាល់​គ្នា បាន​ធ្វើ​ដល់​សាសន៍​ទាំង​ប៉ុន្មាន​នេះ ដោយ​ព្រោះ​អ្នក​រាល់​គ្នា ដ្បិតគឺ​ព្រះ‌យេហូវ៉ា​ជា​ព្រះរបស់​អ្នក​រាល់​គ្នា​ហើយ ដែល​បានប្រយុទ្ធដើម្បី​អ្នក​រាល់​គ្នា។


ពេល​នោះ គាត់​ឃើញ​ឆ្អឹង​ថ្គាម​ស្រស់​មួយ​របស់​សត្វ​លា គាត់​ក៏​លូក​ដៃ​ទៅ​ចាប់​យក​មក ហើយ​វាយ​សម្លាប់​មនុស្ស​អស់​មួយ​ពាន់​នាក់។


បន្ទាប់​ពី​អេហ៊ុឌ​មក មាន​សាំកើរ ជា​កូន​អ័ណាត លោក​បាន​សម្លាប់​ពួក​ភីលី‌ស្ទីន​អស់​ប្រាំ​មួយ​រយ​នាក់ ដោយ​ប្រើ​ជន្លួញ​គោ ហើយ​លោក​ក៏​បាន​សង្គ្រោះ​ពួក​អ៊ីស្រា‌អែល​ដែរ។


យ៉ូណា‌ថាន​ក៏​ប្រាប់​យុវជន​ដែល​កាន់​គ្រឿង​សស្ត្រា‌វុធ​របស់​លោក​ថា៖ «ចូរ​យើង​ឆ្លង​ទៅ​ឯ​បន្ទាយ​នៃ​ពួក​មិន​កាត់​ស្បែក​នោះ ប្រហែល​ជា​ព្រះ‌យេហូវ៉ា​នឹង​ជួយ​យើង​ទេ​ដឹង ដ្បិត​គ្មាន​អ្វី​ឃាត់​ឃាំង​ដល់​ព្រះ‌យេហូវ៉ា​ដែល​ព្រះ‌អង្គ​នឹង​ជួយ​សង្គ្រោះ ដោយ‌សារ​មនុស្ស​ច្រើន ឬ​តិច​នោះ​ទេ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម