ពេលនោះ ទេវតាប្រាប់មកខ្ញុំថា៖ «នេះជាព្រះបន្ទូលដែលព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់សូរ៉ូបាបិល គឺព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលថា មិនមែនដោយឥទ្ធិឫទ្ធិ ឬដោយអំណាចទេ គឺដោយសារវិញ្ញាណរបស់យើង។
១ សាំយូអែល 13:22 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ នៅថ្ងៃចម្បាំង នោះគ្មានអ្នកណាមួយ ខាងស្ដេចសូល និងយ៉ូណាថាន ដែលមានដាវ ឬលំពែងកាន់នៅដៃឡើយ ឃើញមានតែស្ដេចសូល និងយ៉ូណាថាន បុត្រាទ្រង់ប៉ុណ្ណោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហេតុនេះ នៅថ្ងៃប្រយុទ្ធ ក្នុងកងទ័ពអ៊ីស្រាអែល គ្មាននរណាមានដាវ ឬលំពែងទេ លើកលែងតែព្រះបាទសូល និងសម្ដេចយ៉ូណាថាន ជាបុត្រប៉ុណ្ណោះដែលមានអាវុធ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ នៅថ្ងៃចំបាំង នោះគ្មានអ្នកណាមួយ ខាងសូល នឹងយ៉ូណាថាន ដែលមានដាវ ឬលំពែងកាន់នៅដៃឡើយ ឃើញមានតែសូល ហើយនឹងយ៉ូណាថាន ជាបុត្រាទ្រង់ប៉ុណ្ណោះ អាល់គីតាប ហេតុនេះនៅថ្ងៃប្រយុទ្ធ ក្នុងកងទ័ពអ៊ីស្រអែល គ្មាននរណាមានដាវ ឬលំពែងទេ លើកលែងតែស្តេចសូល និងសម្តេចយ៉ូណាថាន ជាកូនប៉ុណ្ណោះដែលមានអាវុធ។ |
ពេលនោះ ទេវតាប្រាប់មកខ្ញុំថា៖ «នេះជាព្រះបន្ទូលដែលព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់សូរ៉ូបាបិល គឺព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលថា មិនមែនដោយឥទ្ធិឫទ្ធិ ឬដោយអំណាចទេ គឺដោយសារវិញ្ញាណរបស់យើង។
ប៉ុន្ដែ យើងមានទ្រព្យសម្បត្តិនេះនៅក្នុងភាជនៈដី ដើម្បីបញ្ជាក់ថា ព្រះចេស្ដាដ៏លើសលុបនេះជារបស់ព្រះ មិនមែនជារបស់យើងទេ។
កាលគេបានជ្រើសរើសព្រះថ្មី នោះក៏កើតមានសង្គ្រាមតាមទ្វារក្រុង។ ក្នុងពួកអ៊ីស្រាអែលបួនម៉ឺននាក់ តើគេឃើញមានខែល ឬលំពែងណាមួយឬទេ?
ហើយឈ្នួលសំលៀងផាលនង្គ័ល និងចបកាប់ មានតម្លៃពីរភាគបីសេកែល ឯឈ្នួលសំលៀងកណ្តៀវ និងពូថៅ ព្រមទាំងសម្រួចជន្លួញ មានតម្លៃមួយភាគបីសេកែល។
ហើយឲ្យជំនុំមនុស្សទាំងនេះបានដឹងថា ព្រះយេហូវ៉ាមិនសង្គ្រោះដោយសារដាវ ឬលំពែងទេ ដ្បិតចម្បាំងនេះស្រេចនៅព្រះយេហូវ៉ា គឺព្រះអង្គនឹងប្រគល់អ្នករាល់គ្នាមកក្នុងកណ្ដាប់ដៃរបស់យើង»។
ដូច្នេះ ដាវីឌបានឈ្នះសាសន៍ភីលីស្ទីនម្នាក់នោះ ដោយសារតែខ្សែដង្ហក់ និងក្រួសមួយគ្រាប់ប៉ុណ្ណោះ គឺបានប្រហារសាសន៍ភីលីស្ទីនឲ្យស្លាប់ ដោយឥតមានកាន់ដាវនៅដៃឡើយ