Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ សាំ‌យូ‌អែល 17:50 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

50 ដូច្នេះ ដាវីឌ​បាន​ឈ្នះ​សាសន៍​ភីលី‌ស្ទីន​ម្នាក់​នោះ ដោយ‌សារ​តែ​ខ្សែ​ដង្ហក់ និង​ក្រួស​មួយ​គ្រាប់​ប៉ុណ្ណោះ គឺ​បាន​ប្រហារ​សាសន៍​ភីលី‌ស្ទីន​ឲ្យ​ស្លាប់ ដោយ​ឥត​មាន​កាន់​ដាវ​នៅ​ដៃ​ឡើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

50 ដាវីឌ​វាយ​ឈ្នះ​ជន​ភីលីស្ទីន ដោយ‌សារ​ខ្សែ​ដង្ហក់ និង​ក្រួស​មួយ​គ្រាប់។ ដាវីឌ​ប្រហារ​ជន​ភីលីស្ទីន​នោះ ដោយ​ឥត​ប្រើ​ដាវ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

50 ដូច្នេះ ដាវីឌ​បាន​ឈ្នះ​សាសន៍​ភីលីស្ទីន​ម្នាក់​នោះ ដោយ‌សារ​តែ​ខ្សែ​ដង្ហក់ នឹង​ក្រួស​១​គ្រាប់​ប៉ុណ្ណោះ គឺ​បាន​ប្រហារ​សាសន៍​ភីលីស្ទីន​នោះ​ឲ្យ​ស្លាប់​ទៅ ដោយ​ឥត​មាន​កាន់​ដាវ​នៅ​ដៃ​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

50 ទត​វាយ​ឈ្នះ​ជន​ភីលី‌ស្ទីន ដោយ‌សារ​ខ្សែ​ដង្ហក់ និង​ក្រួស​មួយ​គ្រាប់។ ទត​ប្រហារ​ជន​ភីលី‌ស្ទីន​នោះ ដោយ​ឥត​ប្រើ​ដាវ​ឡើយ។

សូមមើលជំពូក ចម្លង




១ សាំ‌យូ‌អែល 17:50
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​នោះ គាត់​ឃើញ​ឆ្អឹង​ថ្គាម​ស្រស់​មួយ​របស់​សត្វ​លា គាត់​ក៏​លូក​ដៃ​ទៅ​ចាប់​យក​មក ហើយ​វាយ​សម្លាប់​មនុស្ស​អស់​មួយ​ពាន់​នាក់។


បន្ទាប់​ពី​អេហ៊ុឌ​មក មាន​សាំកើរ ជា​កូន​អ័ណាត លោក​បាន​សម្លាប់​ពួក​ភីលី‌ស្ទីន​អស់​ប្រាំ​មួយ​រយ​នាក់ ដោយ​ប្រើ​ជន្លួញ​គោ ហើយ​លោក​ក៏​បាន​សង្គ្រោះ​ពួក​អ៊ីស្រា‌អែល​ដែរ។


ដូច្នេះ នៅ​ថ្ងៃ​ចម្បាំង នោះ​គ្មាន​អ្នក​ណា​មួយ ខាង​ស្ដេច​សូល និង​យ៉ូណា‌ថាន ដែល​មាន​ដាវ ឬ​លំពែង​កាន់​នៅ​ដៃ​ឡើយ ឃើញ​មាន​តែ​ស្ដេច​សូល និង​យ៉ូណា‌ថាន បុត្រា​ទ្រង់​ប៉ុណ្ណោះ។


ដាវីឌ​បាន​ក្រវាត់​ដាវ​ពី​លើ​គ្រឿង​ប្រដាប់​នោះ ហើយ​ខំ​ដើរ​សាក​មើល ដ្បិត​មិន​ដែល​បាន​សាក​ម្តង​សោះ រួច​ទូល​ទៅ​សូល​ថា៖ «ទូល‌បង្គំ​ពាក់​គ្រឿង​ទាំង​នេះ​ទៅ​មិន​បាន​ទេ ដ្បិត​ទូល‌បង្គំ​មិន​ដែល​ប្រើ​ម្តង​ឡើយ» ដូច្នេះ ដាវីឌ​ក៏​ដោះ​គ្រឿង​ទាំង​នោះ​ចេញ


ដាវីឌ​លូក​ដៃ​ទៅ​ក្នុង​ថង់យាម ចាប់​យក​ក្រួស​មួយ​គ្រាប់​បាញ់​ទៅ ត្រូវ​ចំ​ត្រង់​ថ្ងាស​សាសន៍​ភីលី‌ស្ទីន​នោះ ទ្រុឌ​ចូល​ទៅ​ក្នុង​ថ្ងាស ហើយ​វា​ក៏​ដួល​ផ្កាប់​មុខ​នៅ​ដី​ទៅ។


រួច​ក៏​រត់​ទៅ​ឈរ​នៅ​លើ​វា ចាប់​ហូត​យក​ដាវ​របស់​វា​ចេញ​ពី​ស្រោម​មក​សម្លាប់​វា​ទៅ និង​កាត់​ក្បាល​ផង កាល​ពួក​ទ័ព​ភីលី‌ស្ទីន​បាន​ឃើញ​ថា ទាហាន​តំណាង​របស់​គេ​បាន​ស្លាប់​ហើយ នោះ​គេ​ក៏​រត់​អស់​រលីង។


គាត់​បាន​ប្រថុយ​ជីវិត ទៅ​វាយ​ពួក​ភីលី‌ស្ទីន ហើយ​ព្រះ‌យេហូវ៉ា​បាន​ប្រោស​ឲ្យ​មាន​ជ័យ‌ជម្នះ​យ៉ាង​ធំ សម្រាប់​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា បិតា​ក៏​បាន​ឃើញ ហើយ​មាន​អំណរ​ដែរ ចុះ​ហេតុ​អ្វី​បាន​ជា​ចង់​ធ្វើ​បាប​នឹង​ឈាម​ដែល​ឥត​មាន​ទោស ដោយ​សម្លាប់​គាត់​ឥត​ហេតុ​ដូច្នេះ​ធ្វើ​អី?»


សង្ឃ​ឆ្លើយ​ថា៖ «មាន​តែ​ដាវ​របស់​កូលី‌យ៉ាត ជា​សាសន៍​ភីលី‌ស្ទីន ដែល​លោក​បាន​សម្លាប់ នៅ​ក្នុង​ច្រក​ភ្នំ​អេឡា​ប៉ុណ្ណោះ បាន​រុំ​នឹង​សំពត់ ដាក់​នៅ​ខាង​ក្រោយ​អេផូឌ បើ​លោក​ត្រូវ​ការ សូម​យក​ចុះ ដ្បិត​គ្មាន​អ្វី​ទៀត​នៅ​ទី​នេះ​ទេ» នោះ​ដាវីឌ​ឆ្លើយ​ថា៖ «គ្មាន​ដាវ​ណា​ដូច​ដាវ​នោះ​ទេ ដូច្នេះ សូម​ឲ្យ​មក​ខ្ញុំ​ចុះ»។


ស្ដេច​សូល​មាន​រាជ‌ឱង្ការ​ថា៖ «សូម​ព្រះ‌យេហូវ៉ា​ប្រទាន​ពរ​ដល់​អ្នក​រាល់​គ្នា ដោយ​ព្រោះ​មាន​សេចក្ដី​ឈឺ‌ឆ្អាល​នឹង​យើង


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម