Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ សាំ‌យូ‌អែល 13:22 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

22 ដូច្នេះ នៅ​ថ្ងៃ​ចំបាំង នោះ​គ្មាន​អ្នក​ណា​មួយ ខាង​សូល នឹង​យ៉ូណា‌ថាន ដែល​មាន​ដាវ ឬ​លំពែង​កាន់​នៅ​ដៃ​ឡើយ ឃើញ​មាន​តែ​សូល ហើយ​នឹង​យ៉ូណា‌ថាន ជា​បុត្រា​ទ្រង់​ប៉ុណ្ណោះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

22 ដូច្នេះ នៅ​ថ្ងៃ​ចម្បាំង នោះ​គ្មាន​អ្នក​ណា​មួយ ខាង​ស្ដេច​សូល និង​យ៉ូណា‌ថាន ដែល​មាន​ដាវ ឬ​លំពែង​កាន់​នៅ​ដៃ​ឡើយ ឃើញ​មាន​តែ​ស្ដេច​សូល និង​យ៉ូណា‌ថាន បុត្រា​ទ្រង់​ប៉ុណ្ណោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

22 ហេតុ​នេះ នៅ​ថ្ងៃ​ប្រយុទ្ធ ក្នុង​កង‌ទ័ព​អ៊ីស្រា‌អែល គ្មាន​នរណា​មាន​ដាវ ឬ​លំពែង​ទេ លើក‌លែង​តែ​ព្រះ‌បាទ​សូល និង​សម្ដេច​យ៉ូណា‌ថាន ជា​បុត្រ​ប៉ុណ្ណោះ​ដែល​មាន​អាវុធ។

សូមមើលជំពូក ចម្លង

អាល់គីតាប

22 ហេតុ​នេះ​នៅ​ថ្ងៃ​ប្រយុទ្ធ ក្នុង​កង‌ទ័ព​អ៊ីស្រ‌អែល គ្មាន​នរណា​មាន​ដាវ ឬ​លំពែង​ទេ លើក​លែង​តែ​ស្តេច​សូល និង​សម្តេច​យ៉ូណា‌ថាន ជា​កូន​ប៉ុណ្ណោះ​ដែល​មាន​អាវុធ។

សូមមើលជំពូក ចម្លង




១ សាំ‌យូ‌អែល 13:22
7 ការដាក់ឲ្យឆ្លើយតបគ្នា  

នោះ​ទេវតា​ប្រាប់​មក​ខ្ញុំ​ថា នេះ​ជា​ព្រះ‌បន្ទូល​ដែល​ព្រះ‌យេហូវ៉ា​មាន​បន្ទូល​ដល់​សូរ៉ូ‌បា‌បិល គឺ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​បន្ទូល​ថា មិន​មែន​ដោយ​ឥទ្ធិ‌ឫទ្ធិ ឬ​ដោយ​អំណាច​ទេ គឺ​ដោយ‌សារ​វិញ្ញាណ​របស់​អញ​វិញ


យើង​មាន​ទ្រព្យ​សម្បត្តិ​នេះ​នៅ​ក្នុង​ភាជនៈ​ដី ដើម្បី​ឲ្យ​ឥទ្ធិ‌ឫទ្ធិ​ដ៏​លើស‌លប់​បាន​មក​ពី​ព្រះ មិន​មែន​ពី​យើង​ខ្ញុំ​ទេ


គេ​បាន​ជ្រើស‌រើស​ព្រះ​ថ្មី បាន​ជា​កើត​មាន​ចំបាំង​នៅ​មាត់​ទ្វារ​ក្រុង​ទាំង​ប៉ុន្មាន គ្រា​នោះ ក្នុង​សាសន៍​អ៊ីស្រាអែល​៤​ម៉ឺន​នាក់ ឥត​មាន​ខែល ឬ​លំពែង​ណា​មួយ​ឡើយ


គេ​មាន​តែ​ដែក‌ឆាប​សំរាប់​សំលៀង​កណ្តៀវ ចប‌កាប់ នឹង​ពូថៅ ហើយ​សំរាប់​សំរួច​សម​ចូក នឹង​ជន្លួញ​ប៉ុណ្ណោះ​ទេ


ហើយ​ឲ្យ​ជំនុំ​មនុស្ស​ទាំង​នេះ បាន​ដឹង​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មិន​ជួយ​សង្គ្រោះ​ដោយ‌សារ​ដាវ​ឬ​លំពែង​ទេ ដ្បិត​ចំបាំង​នេះ​ស្រេច​នៅ​ព្រះ‌យេហូវ៉ា​វិញ គឺ​ទ្រង់​នឹង​ប្រគល់​ឯង​រាល់​គ្នា​មក​ក្នុង​កណ្តាប់​ដៃ​នៃ​យើង


ដូច្នេះ ដាវីឌ​បាន​ឈ្នះ​សាសន៍​ភីលីស្ទីន​ម្នាក់​នោះ ដោយ‌សារ​តែ​ខ្សែ​ដង្ហក់ នឹង​ក្រួស​១​គ្រាប់​ប៉ុណ្ណោះ គឺ​បាន​ប្រហារ​សាសន៍​ភីលីស្ទីន​នោះ​ឲ្យ​ស្លាប់​ទៅ ដោយ​ឥត​មាន​កាន់​ដាវ​នៅ​ដៃ​ឡើយ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម