ទោះជាដូច្នេះក្ដី ក៏ព្រះអង្គនៅតែយោគយល់ ពីទុក្ខព្រួយរបស់គេ នៅពេលព្រះអង្គឮសម្រែករបស់គេ។
១ សាំយូអែល 12:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេក៏អំពាវនាវដល់ព្រះយេហូវ៉ាថា "យើងខ្ញុំបានធ្វើបាបហើយ ដ្បិតយើងខ្ញុំបានបោះបង់ព្រះយេហូវ៉ាចោល បែរទៅគោរពប្រតិបត្តិដល់ព្រះបាល និងរូបព្រះទាំងប៉ុន្មាន តែឥឡូវនេះ សូមព្រះអង្គជួយឲ្យយើងខ្ញុំរួចពីកណ្ដាប់ដៃខ្មាំងសត្រូវរបស់យើងខ្ញុំចុះ នោះយើងខ្ញុំនឹងគោរពប្រតិបត្តិដល់ព្រះអង្គវិញ" ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ ពួកគេស្រែកអង្វររកព្រះអម្ចាស់ជាថ្មីទៀតថា “យើងខ្ញុំបានប្រព្រឹត្តអំពើបាប ដ្បិតយើងខ្ញុំបោះបង់ចោលព្រះអម្ចាស់ទៅគោរពបម្រើព្រះបាល និងព្រះអាស្ដារ៉ូត។ ឥឡូវនេះ សូមមេត្តារំដោះយើងខ្ញុំឲ្យរួចផុតពីកណ្ដាប់ដៃរបស់ខ្មាំងសត្រូវផង យើងខ្ញុំនឹងគោរពបម្រើព្រះអង្គវិញ”។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេក៏អំពាវនាវដល់ព្រះយេហូវ៉ាថា យើងខ្ញុំបានធ្វើបាបហើយ ដ្បិតយើងខ្ញុំបានបោះបង់ចោលព្រះយេហូវ៉ា បែរទៅគោរពប្រតិបត្តិដល់ព្រះបាល នឹងរូបព្រះទាំងប៉ុន្មាន តែឥឡូវនេះ សូមទ្រង់ជួយឲ្យយើងខ្ញុំរួចពីកណ្តាប់ដៃនៃពួកខ្មាំងសត្រូវរបស់យើងខ្ញុំចុះ នោះយើងខ្ញុំនឹងគោរពប្រតិបត្តិដល់ទ្រង់វិញ អាល់គីតាប ពេលនោះពួកគេស្រែកអង្វររកអុលឡោះតាអាឡា ជាថ្មីទៀតថា “យើងខ្ញុំបានប្រព្រឹត្តអំពើបាប ដ្បិតយើងខ្ញុំបោះបង់ចោលអុលឡោះតាអាឡា ទៅគោរពបម្រើព្រះបាល និងព្រះអាស្តារ៉ូត។ ឥឡូវនេះ សូមមេត្តារំដោះយើងខ្ញុំឲ្យរួចផុតពីកណ្តាប់ដៃរបស់ខ្មាំងសត្រូវផង យើងខ្ញុំនឹងគោរពបម្រើទ្រង់វិញ”។ |
ទោះជាដូច្នេះក្ដី ក៏ព្រះអង្គនៅតែយោគយល់ ពីទុក្ខព្រួយរបស់គេ នៅពេលព្រះអង្គឮសម្រែករបស់គេ។
ឱព្រះយេហូវ៉ាអើយ ក្នុងគ្រាមានទុក្ខលំបាក គេបានស្វែងរកព្រះអង្គ គេបានបង្ហូរចេញពាក្យអធិស្ឋាន ក្នុងគ្រាដែលព្រះអង្គវាយផ្ចាលគេ។
ពីព្រោះព្រះយេហូវ៉ាជាចៅក្រមនៃយើងរាល់គ្នា ព្រះយេហូវ៉ាជាអ្នកតែងច្បាប់ឲ្យយើងរាល់គ្នា ព្រះយេហូវ៉ាជាមហាក្សត្រនៃយើងរាល់គ្នា ព្រះអង្គនឹងជួយសង្គ្រោះយើង។
ព្រមទាំងស្រុកកាឡាដមួយចំហៀង និងក្រុងអាសថារ៉ូត ហើយក្រុងអេទ្រី ជាទីក្រុងដែលនៅក្នុងនគររបស់ព្រះបាទអុក នៅស្រុកបាសាន។ ទឹកដីទាំងនេះ បានចែកឲ្យពួកកូនចៅម៉ាគារ ជាកូនម៉ាណាសេ គឺសម្រាប់ពួកកូនចៅម៉ាគារមួយចំហៀង តាមពូជអំបូររបស់គេ។
ដូច្នេះ ប្រជាជនអ៊ីស្រាអែលក៏ស្រែកអំពាវនាវរកព្រះយេហូវ៉ាថា៖ «យើងខ្ញុំបានប្រព្រឹត្តអំពើបាបនឹងព្រះអង្គហើយ ព្រោះយើងខ្ញុំបានបោះបង់ចោលព្រះនៃយើងខ្ញុំ ហើយទៅគោរពប្រតិបត្តិដល់ព្រះបាល»។
គ្រានោះ ពួកកូនចៅអ៊ីស្រាអែលបានប្រព្រឹត្តអំពើអាក្រក់ នៅព្រះនេត្រព្រះយេហូវ៉ា ហើយគេនាំគ្នាគោរពប្រតិបត្តិតាមព្រះបាល។
គេបានបោះបង់ចោលព្រះយេហូវ៉ា ហើយទៅគោរពប្រតិបត្តិតាមព្រះបាល និងព្រះអាសថារ៉ូតវិញ។
ប៉ុន្ដែ កាលពួកកូនចៅអ៊ីស្រាអែលបានស្រែកអំពាវនាវរកព្រះយេហូវ៉ា ព្រះអង្គក៏តាំងឲ្យមានម្នាក់ ជាអ្នកសង្គ្រោះដល់គេ គឺអេហ៊ុឌ ជាកូនកេរ៉ា ក្នុងកុលសម្ព័ន្ធបេនយ៉ាមីន ជាបុរសម្នាក់ដែលប្រើការតែដៃឆ្វេង។ ពួកកូនចៅអ៊ីស្រាអែលបានផ្ញើសួយអាករទៅថ្វាយព្រះបាទអេក្លុន ជាស្តេចសាសន៍ម៉ូអាប់ ដោយសារលោក។
ពួកកូនចៅអ៊ីស្រាអែលបានប្រព្រឹត្តអំពើអាក្រក់នៅព្រះនេត្រព្រះយេហូវ៉ា។ គេភ្លេចព្រះយេហូវ៉ាជាព្រះរបស់គេ ហើយទៅជាគោរពប្រតិបត្ដិតាមព្រះបាល និងព្រះអាសថារ៉ូតវិញ។
ប៉ុន្ដែ កាលពួកកូនចៅអ៊ីស្រាអែលបានស្រែកអំពាវនាវរកព្រះយេហូវ៉ា ព្រះអង្គក៏តាំងឲ្យមានអ្នកសង្គ្រោះម្នាក់ដល់ពួកកូនចៅអ៊ីស្រាអែល ដែលបានសង្គ្រោះពួកគេឲ្យរួច គឺអូធ្នាល ជាកូនកេណាស ដែលជាប្អូនរបស់លោកកាលែប។
គ្រានោះ ពួកកូនចៅអ៊ីស្រាអែលបានស្រែកអំពាវនាវរកព្រះយេហូវ៉ា ព្រោះស្តេចនោះមានរទេះដែកប្រាំបួនរយគ្រឿង ហើយសង្កត់សង្កិនពួកកូនចៅអ៊ីស្រាអែលយ៉ាងខ្លាំង អស់រយៈពេលម្ភៃឆ្នាំ។
ចាប់តាំងពីថ្ងៃដែលហិបបានតាំងនៅត្រង់គារយ៉ាត់-យារីម នោះបានយូរណាស់ គឺអស់កំណត់ម្ភៃឆ្នាំ ហើយពូជពង្សអ៊ីស្រាអែលទាំងអស់គ្នា ក៏នឹកស្រណោះរកព្រះយេហូវ៉ា។
គេក៏ប្រជុំគ្នានៅត្រង់មីសប៉ា រួចដងទឹកយកទៅចាក់នៅចំពោះព្រះយេហូវ៉ា ហើយតមនៅថ្ងៃនោះ ដោយនិយាយថា៖ «យើងរាល់គ្នាបានធ្វើបាបនឹងព្រះយេហូវ៉ាហើយ» នោះលោកសាំយូអែលក៏វិនិច្ឆ័យរឿងរបស់ពួកកូនចៅអ៊ីស្រាអែលនៅត្រង់មីសប៉ា។