Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ សាំ‌យូ‌អែល 7:6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 គេ​ក៏​ប្រជុំ​គ្នា​នៅ​ត្រង់​មីស‌ប៉ា រួច​ដង​ទឹក​យក​ទៅ​ចាក់​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ហើយ​តម​នៅ​ថ្ងៃ​នោះ ដោយ​និយាយ​ថា៖ «យើង​រាល់​គ្នា​បាន​ធ្វើ​បាប​នឹង​ព្រះ‌យេហូវ៉ា​ហើយ» នោះ​លោកសាំយូ‌អែល​ក៏​វិនិច្ឆ័យ​រឿង​របស់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​នៅ​ត្រង់​មីស‌ប៉ា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 ជន‌ជាតិ​អ៊ីស្រា‌អែល​ក៏​ប្រជុំ​គ្នា​នៅ​មីស‌ប៉ា ពួក​គេ​បាន​ដង​ទឹក​យក​ទៅ​ចាក់​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ហើយ​តម​អាហារ​នៅ​ថ្ងៃ​នោះ។ ពួក​គេ​សារ‌ភាព​ថា៖ «យើង​បាន​ប្រព្រឹត្ត​អំពើ​បាប​ទាស់​ព្រះ‌អម្ចាស់»។ លោក​សាំយូ‌អែល​គ្រប់‌គ្រង​ប្រជា‌ជន​អ៊ីស្រា‌អែល នៅ​មីស‌ប៉ា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 គេ​ក៏​ប្រជុំ​គ្នា​នៅ​ត្រង់​មីសប៉ា រួច​ដង​ទឹក​យក​ទៅ​ចាក់​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ហើយ​តម​នៅ​ថ្ងៃ​នោះ ដោយ​ថា យើង​រាល់​គ្នា​បាន​ធ្វើ​បាប​នឹង​ព្រះ‌យេហូវ៉ា​ហើយ នោះ​សាំយូ‌អែល​ក៏​វិនិច្ឆ័យ​រឿង​របស់​ពួក​កូន​ចៅ​អ៊ីស្រាអែល​នៅ​ត្រង់​មីសប៉ា

សូមមើលជំពូក ចម្លង

អាល់គីតាប

6 ជន‌ជាតិ​អ៊ីស្រ‌អែល​ក៏​ប្រជុំ​គ្នា​នៅ​មីស‌ប៉ា ពួក​គេ​បាន​ដង​ទឹក​យក​ទៅ​ចាក់​នៅ​ចំពោះអុលឡោះ‌តាអាឡា ហើយ​តម​អាហារ​នៅ​ថ្ងៃ​នោះ។ ពួក​គេ​សារ‌ភាព​ថា៖ «យើង​បាន​ប្រព្រឹត្ត​អំពើ​បាប​ទាស់អុលឡោះ‌តាអាឡា»។ សាំយូ‌អែល​គ្រប់‌គ្រង​ប្រជា‌ជន​អ៊ីស្រ‌អែល នៅ​មីស‌ប៉ា។

សូមមើលជំពូក ចម្លង




១ សាំ‌យូ‌អែល 7:6
47 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​ហៅ​បង្គោល​នោះ​ថា "មីស‌ប៉ា" ដ្បិត​លោក​ពោល​ថា៖ «សូម​ឲ្យ​ព្រះ‌យេហូវ៉ា​ទត​មើល​កូន និង​ពុក ក្នុង​ពេល​ដែល​យើង​នៅ​ឃ្លាត​ឆ្ងាយ​ពី​គ្នា។


ឯ​យើង​រាល់​គ្នា​ត្រូវ​តែ​ស្លាប់​ជា​មិន​ខាន ហើយ​យើង​រាល់​គ្នា​ក៏​ដូច​ជា​ទឹក​ដែល​កំពប់​ខ្ចាយ​ទៅ​លើ​ដី និង​ប្រមូល​មក​វិញ​មិន​បាន​ឡើយ ឯ​ព្រះ‌ទ្រង់​មិន​កាត់​ជីវិត​ចេញ​ទេ គឺ​ទ្រង់​បង្កើត​ផ្លូវ​ណា​មួយ ដើម្បី​ឲ្យ​អ្នក​ដែល​ត្រូវ​និរទេស មិន​ត្រូវ​កាត់​ចេញ​ពី​ទ្រង់​នៅ​ជា​ដរាប​វិញ


នោះ​បើ​គេ​នឹក​ចាំ​នៅ​ក្នុង​ស្រុក​ដែល​បាន​ដឹក‌នាំ​ទៅ​ជា​ឈ្លើយ​នោះ ហើយ​បែរ​ត្រឡប់​ចិត្ត​មក​វិញ ព្រម​ទាំង​ទូល​អង្វរ​ដល់​ព្រះ‌អង្គ នៅ​ក្នុង​ស្រុក​របស់​ពួក​សាសន៍​ដែល​ដឹក‌នាំ​គេ​ទៅ​ជា​ឈ្លើយ​នោះ ដោយ​ពាក្យ​ថា យើង​ខ្ញុំ​បាន​ធ្វើ​បាប​ហើយ ក៏​បាន​ប្រព្រឹត្ត​ក្រវិច‌ក្រវៀន ហើយ​ធ្វើ​ការ​អាក្រក់​ផង


បន្ទាប់​មក អ្នក​ទាំង​បី​នោះ​បាន​បំបែក​ពួក​ទ័ព​ភីលី‌ស្ទីន កាត់​ចូល​ទៅ​ដង​ទឹក​ពី​អណ្តូង​នៅ​មាត់​ទ្វារ​ភូមិ​បេថ្លេ‌ហិម​នោះ យក​ទឹក​មក​ថ្វាយ​ព្រះបាទ​ដាវីឌ តែ​ទ្រង់​មិន​ព្រម​សោយ​ទេ គឺ​ទ្រង់​ចាក់​ច្រួច​ថ្វាយ​ព្រះ‌យេហូវ៉ា​វិញ


ព្រះ​បាទ​យេ‌ហូសា‌ផាត​ក៏​ភ័យ​ខ្លាច ហើយ​តាំង​ព្រះ‌ហឫ‌ទ័យ​ស្វែង​រក​ព្រះ‌យេហូវ៉ា ទ្រង់​ប្រកាស​ប្រាប់​ឲ្យ​មាន​ការ​តម​អត់ នៅ​ពេញ​ក្នុង​ស្រុក​យូដា


ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អង្គ​ប្រគល់​ពួក‌គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​សត្រូវ ដែល​ញាំ‌ញី​សង្កត់‌សង្កិន​គេ តែ​កាល​ពួក‌គេ​កើត​មាន​សេចក្ដី​វេទនា ពួក‌គេក៏​ស្រែក​រក​ព្រះ‌អង្គ ហើយ​ព្រះ‌អង្គ​ស្ដាប់​ពួក‌គេ​ពី​ស្ថាន​សួគ៌ ព្រះ‌អង្គ​ប្រទាន​ឲ្យពួក‌គេ​មាន​ពួក​អ្នក​សង្គ្រោះ មក​សង្គ្រោះ​ពួក‌គេ​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ពួក​សត្រូវ ដោយ​ព្រះ‌ហឫ‌ទ័យ​មេត្តា‌ករុណា​ដ៏​ធំ​ក្រៃ‌លែង​របស់​ព្រះ‌អង្គ។


ឯ​ពួក​មិត្ត​របស់​ខ្ញុំ គេ​ឡក‌ឡឺយ​ដាក់​ខ្ញុំ ខ្ញុំ​ស្រក់​ទឹក​ភ្នែក​នៅ​ចំពោះ​ព្រះ


ព្រោះ​តម្អូញ​របស់​ខ្ញុំ ចូល​មក​ជំនួស​អាហារ ហើយ​សំឡេង​ថ្ងូរ​របស់​ខ្ញុំ​ក៏​ហូរចូល​មក​ដូច​ទឹក


គេ​នឹង​ច្រៀង​នៅ​មុខ​មនុស្ស ដោយ​ពាក្យ​ថា "ខ្ញុំ​បាន​ធ្វើ​បាប ហើយ​រំលង​នឹង​សេចក្ដី​ត្រឹម​ត្រូវ ជា​ការ​ដែល​ឥត​មាន​ប្រយោជន៍​ដល់​ខ្ញុំ។


«មើល៍! ទូល‌បង្គំ​ថោក​ទាប​ណាស់ តើ​នឹង​ទូល​ដល់​ព្រះ‌អង្គ​ដូច​ម្តេច​បាន? ទូល‌បង្គំ​នឹង​ដាក់​ដៃ​ខ្ទប់​មាត់​វិញ។


បាន​ជា​ទូល‌បង្គំ​ខ្ពើម​ដល់​ខ្លួន ហើយ​ក៏​ប្រែ​ចិត្ត ដោយ​ក្រាប​នៅ​ក្នុង​ធូលី​ដី ហើយ​នឹង​ផេះ»។


៙ ទាំង​យើង​ខ្ញុំ និង​បុព្វ‌បុរស​របស់​យើង​ខ្ញុំ បាន​ប្រព្រឹត្ត​អំពើ​បាប យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​ទុច្ចរិត គឺ​យើង​បានប្រព្រឹត្ត​អំពើ​អាក្រក់។


ទឹក​ភ្នែក​ទូល‌បង្គំ​ហូរ​រហាម ព្រោះ​គេ​មិន​ប្រតិ‌បត្តិ​តាម ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អង្គ។


ទាំង​ថ្ងៃ​ទាំង​យប់ ខ្ញុំ​មាន​តែ​ទឹក​ភ្នែក​ជា​អាហារ គេ​ពោល​មក​ខ្ញុំ​ជាប់​ជានិច្ច​ថា «តើ​ព្រះ​របស់​ឯង​នៅ​ឯ​ណា?»


ទូល‌បង្គំ​ស្រែក​ថ្ងូរ ហើយ​អស់​កម្លាំង រាល់​យប់​ទឹក​ភ្នែក​ទូល‌បង្គំ​ហូរជោក​គ្រែ ខ្នើយ​ទូល‌បង្គំ​ជោក​ជាំ ដោយ​សំណោក​របស់​ទូល‌បង្គំ។


ឱ​ប្រជាជន​អើយ ចូរ​ទុក​ចិត្ត​ដល់​ព្រះ‌អង្គ​គ្រប់​ពេល​វេលា ចូរ​ថ្លែង​រៀប​រាប់​នៅ​ចំពោះ​ព្រះ‌អង្គ​ចុះ ដ្បិត​ព្រះ​ជា​ទី​ពឹង​ជ្រក​សម្រាប់​យើង។ –បង្អង់


ក្រោយ​ដែល​ព្រះ‌អង្គ​បាន​ទាញ​ញាក់​ទូល‌បង្គំ​មក​វិញ នោះ​ទូល‌បង្គំ​បាន​ប្រែ​គំនិត​ឡើង​ជា​ពិត កាល​ទូល‌បង្គំ​បាន​ទទួល​សេចក្ដី​ប្រៀន‌ប្រដៅ​ហើយ នោះ​ក៏​វាយ​ទះ​ភ្លៅ​ខ្លួន ទូល‌បង្គំ​មាន​សេចក្ដី​ខ្មាស អើ ក៏​ជ្រប់​មុខ​ផង ពី​ព្រោះ​ទូល‌បង្គំ​ធន់​រង សេចក្ដី​អាម៉ាស់​ខ្មាស​នៃ​វ័យ​ក្មេង។


នៅ​ខែ​ទី​ប្រាំបួន ក្នុង​ឆ្នាំ​ទី​ប្រាំ​នៃ​រាជ្យ​ព្រះបាទ​យេហូ‌យ៉ាគីម ជា​បុត្រ​ព្រះបាទ​យ៉ូសៀស​ស្តេច​យូដា នោះ​ប្រជាជន​ទាំង‌ឡាយ​នៅ​ក្រុង​យេរូ‌សាឡិម ហើយ​បណ្ដា‌ជន​ដែល​មក​ឯ​ក្រុង​យេរូ‌សាឡិម ពី​ទី​ក្រុង​ស្រុក​យូដា​ទាំង​ប៉ុន្មាន ក៏​ប្រកាស​ឲ្យ​មាន​ថ្ងៃ​តម​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា។


ឱ​ប្រសិន‌បើ​ក្បាល​ខ្ញុំ​ពេញ​ដោយ​ទឹក ហើយ​ភ្នែក​ខ្ញុំ​ជា​រន្ធ​ចេញ​ទឹក​ជា‌និច្ច ដើម្បី​ឲ្យ​ខ្ញុំ​បាន​យំ​ទាំង​យប់​ទាំង​ថ្ងៃ ពី​ដំណើរ​ពួក​អ្នក​ដែល​ត្រូវ​គេ​សម្លាប់ ក្នុង​កូន​ស្រី​នៃ​សាសន៍​ខ្ញុំ


ភ្នែក​របស់​ខ្ញុំ​ហូរ​រហាម ចិត្ត​ខ្ញុំ​ក៏​ទុរន់‌ទុរា ហើយ​ត្រូវ​ស្រលុង​ចុះ​ដល់​ដី​ផង ដោយ​ព្រោះ​កូន​តូច​នឹង​កូន​ស្រី​នៃ​សាសន៍​ខ្ញុំ ហើយ​ដោយ​ព្រោះ កូន​តូច​នឹង​កូន​ដែល​នៅ​បៅ វា​សន្លប់​ទៅ​នៅ​តាម​ផ្លូវ​ទី​ក្រុង។


ភ្នែក​ខ្ញុំ​នឹង​ហូរ​សស្រាក់​ឥត​ឈប់​ឈរ ឥត​ស្រាក​ឡើយ


មកុដ​បាន​ធ្លាក់​ចុះ​ពី​ក្បាល​យើង​ខ្ញុំ​ហើយ វរ​ហើយ​យើង​ខ្ញុំ ព្រោះ​យើង​ខ្ញុំ​បាន​ធ្វើ​បាប។


កូន​មនុស្ស​អើយ អ្នក​ចង់​ជំនុំ‌ជម្រះ​គេ​ឬ? តើ​ចង់​ជំនុំ‌ជម្រះ​គេ​ឬ​ទេ? ចូរ​ឲ្យ​គេ​ដឹង​ពី​អស់​ទាំង​អំពើ​គួរ​ស្អប់​ខ្ពើម​របស់​បុព្វ‌បុរស​គេ


ឱ​ពួក​សង្ឃ​អើយ ចូរ​ស្តាប់​សេចក្ដី​នេះ ឱ​ពូជ‌ពង្ស​អ៊ីស្រា‌អែល​អើយ ចូរ​ស្តាប់​ចុះ ឱ​ពូជ‌ពង្សរបស់​ស្តេច​អើយ ចូរ​ផ្ទៀង​ត្រចៀក​ដែរ ដ្បិត​ការជំនុំ​ជម្រះគឺ​សម្រាប់​អ្នក​រាល់​គ្នា​ហើយ ដ្បិត​អ្នក​រាល់​គ្នា​ជា​អន្ទាក់​នៅ​មីសប៉ា ហើយ​ជា​មង​ដែល​លាត​នៅ​លើ​ភ្នំ​តាបោរ។


ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​ថា ឥឡូវ​នេះ ចូរ​នាំ​គ្នា​វិល​មក​រក​យើង​ដោយ​អស់​ពី​ចិត្ត ទាំង​តម​អត់ ទាំង​យំ​សោក ហើយ​កាន់​ទុក្ខ


នេះ​ជា​ច្បាប់​សម្រាប់​អ្នក​រាល់​គ្នា​នៅ​អស់​កល្ប​ជា‌និច្ច គឺ​នៅ​ថ្ងៃ​ទី​ដប់ ខែ​ទី​ប្រាំពីរ​នោះ អ្នក​រាល់​គ្នា​ត្រូវ​បញ្ឈឺ​ចិត្ត​ខ្លួន មិន​ត្រូវ​ធ្វើ​ការ​អ្វី​ឲ្យ​សោះ ទោះ​ទាំង​អ្នក​ស្រុក ឬ​អ្នក​ប្រទេស​ក្រៅ ដែល​នៅ​កណ្ដាល​អ្នក​រាល់​គ្នា​ផង។


ប៉ុន្តែ ប្រសិន​បើ​គេ​លន់‌តួ​អំពើ​ទុច្ចរិត​របស់​គេ និង​អំពើ​ទុច្ចរិត​របស់​បុព្វ‌បុរស​គេ គឺ​ជា​ការ​រំលង​ដែល​គេ​បាន​ប្រព្រឹត្ត​នឹង​យើង ដោយ​ព្រោះ​ការ​ដែល​គេ​បាន​ដើរ​ទាស់​ទទឹង​នឹង​យើង


ខ្ញុំ​នឹង​ក្រោក​ឡើង ទៅ​និយាយ​ជា​មួយ​គាត់​ថា លោក​ឪពុក ខ្ញុំ​បាន​ធ្វើ​បាប​នឹង​ព្រះ និង​ចំពោះ​លោក​ឪពុក


មីស‌ប៉ា កេភីរ៉ា ម៉ូសា


ដូច្នេះ ប្រជាជន​អ៊ីស្រា‌អែល​ក៏​ស្រែក​អំពាវ‌នាវ​រក​ព្រះ‌យេហូវ៉ា​ថា៖ «យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប​នឹង​ព្រះ‌អង្គ​ហើយ ព្រោះ​យើង​ខ្ញុំ​បាន​បោះ​បង់​ចោល​ព្រះ​នៃ​យើង​ខ្ញុំ ហើយ​ទៅ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ‌បាល»។


ប៉ុន្ដែ ប្រជាជន​អ៊ីស្រា‌អែល​ទូល​ទៅ​ព្រះ‌យេហូវ៉ា​ថា៖ «យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប​ហើយ សូម​ប្រព្រឹត្ត​នឹង​យើង​ខ្ញុំ​តាម​តែ​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ‌អង្គ​ចុះ តែ​សូម​ព្រះ‌អង្គ​មេត្តា​រំដោះ​យើង​ខ្ញុំ​ឲ្យ​រួច​នៅ​ថ្ងៃ​នេះ​ផង!»។


កាល​ទេវតា​របស់​ព្រះ‌យេហូវ៉ា​បាន​ប្រាប់​សេចក្ដី​ទាំង​នេះ ដល់​អស់​ទាំង​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​រួច​ហើយ គេ​ក៏​នាំ​គ្នា​ទ្រហោ​យំ។


ពួក​កូន​ចៅ​អ៊ីស្រា‌អែលក៏​ពង្រឹង​ទឹក​ចិត្តគ្នា​ឡើង​វិញ ហើយ​តម្រៀប​ទ័ព​ម្តង​ទៀត នៅ​កន្លែង​ដដែល​ដូច​ថ្ងៃ​មុន។


បន្ទាប់​មក ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​អស់ គឺ​កង​ទ័ព​ទាំង​មូល​នាំ​គ្នា​ឡើង​ទៅ​យំ​នៅ​បេត-អែល។ គេ​អង្គុយ​នៅ​ទី​នោះ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ព្រម​ទាំង​តម​នៅ​ថ្ងៃ​នោះ​រហូត​ដល់​ល្ងាច ហើយ​គេ​ថ្វាយ​តង្វាយ​ដុត និង​តង្វាយ​មេត្រី​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា។


ព្រះ‌វិញ្ញាណ​របស់​ព្រះ‌យេហូវ៉ា​សណ្ឋិត​នៅ​លើ​លោក ហើយ​លោក​បាន​ធ្វើ​ជា​ចៅ‌ហ្វាយ​លើ​ពួក​អ៊ីស្រា‌អែល។ លោក​ក៏​ចេញ​ទៅ​ច្បាំង ហើយ​ព្រះ‌យេហូវ៉ា​បាន​ប្រគល់​គូសាន-រីសា‌ថែម ជា​ស្តេច​ស្រុក​មេសូ‌ប៉ូតាមា មក​ក្នុង​កណ្ដាប់​ដៃ​របស់​លោក។ លោក​មាន​កម្លាំង​ឈ្នះ​លើ​ស្តេច​គូសាន-រីសា‌ថែម។


តែ​ហា‌ណា​ឆ្លើយ​តប​ថា៖ «ទេ លោក​ម្ចាស់​អើយ ខ្ញុំ​ជា​ស្ត្រី​មាន​ចិត្ត​ព្រួយ​ជា​ខ្លាំង ខ្ញុំ​មិន​បាន​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ ឬ​គ្រឿង​ស្រវឹង​ណា​ឡើយ គឺ​ខ្ញុំ​បាន​ប្លុង​ចិត្ត​ទៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ទេ​តើ។


នៅ​គ្រា​នោះ លោកសាំយូ‌អែល​ប្រមូល​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​មក​ប្រជុំ​គ្នា​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ត្រង់​មីស‌ប៉ា


គេ​ក៏​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា​ថា "យើង​ខ្ញុំ​បាន​ធ្វើ​បាប​ហើយ ដ្បិត​យើង​ខ្ញុំ​បាន​បោះ‌បង់​ព្រះ‌យេហូវ៉ា​ចោល បែរ​ទៅ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ​បាល និង​រូប​ព្រះ​ទាំង​ប៉ុន្មាន តែ​ឥឡូវ​នេះ សូម​ព្រះ‌អង្គ​ជួយ​ឲ្យ​យើង​ខ្ញុំ​រួច​ពី​កណ្ដាប់​ដៃ​ខ្មាំង​សត្រូវ​របស់​យើង​ខ្ញុំ​ចុះ នោះ​យើង​ខ្ញុំ​នឹង​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ‌អង្គ​វិញ"


ឯ​លោកសាំយូ‌អែល លោក​គ្រប់‌គ្រង​លើ​សាសន៍​អ៊ីស្រា‌អែល​អស់​មួយ​ជីវិត។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម