បន្ទាប់មក ពួកគេបានធ្វើដំណើរចេញពីបេត-អែល។ កាលគេនៅឆ្ងាយ មិនទាន់ទៅដល់អេប្រាតានៅឡើយ នាងរ៉ាជែលក៏ឈឺពោះសម្រាលកូន ហើយគាត់សម្រាលកូនយ៉ាងពិបាក។
១ សាំយូអែល 10:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅថ្ងៃនេះ កាលណាអ្នកចេញពីខ្ញុំទៅ នោះនឹងជួបមនុស្សពីរនាក់ ក្បែរផ្នូរលោកស្រីរ៉ាជែលនៅភូមិសេលសា ក្នុងព្រំប្រទល់ស្រុកបេនយ៉ាមីន គេនឹងប្រាប់អ្នកថា "សត្វលាដែលអ្នករកនោះបានឃើញហើយ ឥឡូវនេះ ឪពុកអ្នកលែងគិតពីលាហើយ តែព្រួយចិត្តអំពីអ្នកវិញ ដោយថា តើធ្វើដូចម្តេចឲ្យបានកូនខ្ញុំមកវិញ?"។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅថ្ងៃនេះ ពេលលោកចាកចេញពីខ្ញុំទៅ លោកនឹងជួបបុរសពីរនាក់ក្បែរផ្នូររបស់លោកស្រីរ៉ាជែល នៅព្រំប្រទល់ទឹកដីបេនយ៉ាមីន គឺនៅភូមិសេលសា។ អ្នកទាំងពីរនឹងជម្រាបលោកថា “លាញីដែលលោកដើររកនោះ គេបានរកឃើញវិញហើយ។ ឥឡូវនេះ ឪពុករបស់លោកឈប់គិតពីរឿងលា តែព្រួយបារម្ភពីលោកវិញ ដោយពោលថា: កូនខ្ញុំមិនដឹងជាយ៉ាងណាទេ តើឲ្យខ្ញុំធ្វើដូចម្ដេច?”។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅថ្ងៃនេះ កាលណាអ្នកចេញពីខ្ញុំទៅ នោះនឹងជួបប្រទះនឹង២នាក់ នៅត្រង់ផ្នូររ៉ាជែលដែលនៅភូមិសេលសា ក្នុងព្រំស្រុកបេនយ៉ាមីន គេនឹងប្រាប់អ្នកថា សត្វលាដែលអ្នករក នោះបានឃើញហើយ តែឥឡូវឪពុកអ្នកបានលែងគិតពីលា ដោយថប់ព្រួយនឹងអ្នកវិញ ដោយថា តើត្រូវធ្វើដូចម្តេចឲ្យបានកូនអញមកវិញ អាល់គីតាប នៅថ្ងៃនេះ ពេលអ្នកចាកចេញពីខ្ញុំទៅ អ្នកនឹងជួបបុរសពីរនាក់ ក្បែរផ្នូររបស់លោកស្រីរ៉ាជែល នៅព្រំប្រទល់ទឹកដីពុនយ៉ាមីន គឺនៅភូមិសេលសា។ អ្នកទាំងពីរនឹងប្រាប់អ្នកថា “លាញីដែលអ្នកដើររកនោះ គេបានរកឃើញវិញហើយ។ ឥឡូវនេះ ឪពុករបស់អ្នកឈប់គិតពីរឿងលា តែព្រួយបារម្ភពីអ្នកវិញ ដោយពោលថា: កូនខ្ញុំមិនដឹងជាយ៉ាងណាទេ តើឲ្យខ្ញុំធ្វើដូចម្តេច?”។ |
បន្ទាប់មក ពួកគេបានធ្វើដំណើរចេញពីបេត-អែល។ កាលគេនៅឆ្ងាយ មិនទាន់ទៅដល់អេប្រាតានៅឡើយ នាងរ៉ាជែលក៏ឈឺពោះសម្រាលកូន ហើយគាត់សម្រាលកូនយ៉ាងពិបាក។
ដ្បិត កាលពុកមកពីស្រុកប៉ាដាន់ រ៉ាជែលម្តាយកូនបានស្លាប់ចោលពុក តាមផ្លូវក្នុងស្រុកកាណាន ជិតអេប្រាតា ហើយពុកក៏បានបញ្ចុះសពម្ដាយកូននៅទីនោះ តាមផ្លូវទៅអេប្រាតា (គឺភូមិបេថ្លេហិម)»។
ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ មានឮសូរសំឡេងនៅរ៉ាម៉ា ជាសូរទំនួញ និងសូរយំយ៉ាងជូរចត់ គឺនាងរ៉ាជែលយំនឹងកូននាង ហើយមិនព្រមកម្សាន្តចិត្ត ពីដំណើរកូនសោះ ដ្បិតវាវិនាសបាត់ហើយ។
សេឡា អេលេប យេប៊ូស (គឺជាក្រុងយេរូសាឡិម) គីបៀរ និងគារយ៉ាត់-យារីម ទាំងអស់មានដប់បួនក្រុង ព្រមទាំងភូមិនានាដែលនៅជុំវិញ។ នេះហើយជាមត៌ករបស់ពួកកូនចៅបេនយ៉ាមីន តាមពូជអំបូររបស់គេ។
នោះលោកសូលឆ្លើយជម្រាបមាថា៖ «លោកបានប្រាប់យើងខ្ញុំច្បាស់ថា លាបានឃើញហើយ»។ ប៉ុន្តែ ត្រង់ឯការតាំងរាជ្យដែលសាំយូអែលបានប្រាប់ នោះគាត់មិនបានជម្រាបដល់មាទេ។