Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 48:7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 ដ្បិត កាល​ពុក​មក​ពី​ស្រុក​ប៉ាដាន់ រ៉ាជែល​ម្តាយ​កូន​បាន​ស្លាប់​ចោល​ពុក តាម​ផ្លូវ​ក្នុង​ស្រុក​កាណាន ជិត​អេប្រា‌តា ហើយ​ពុក​ក៏​បាន​បញ្ចុះ​សព​ម្ដាយ​កូន​នៅ​ទី​នោះ តាម​ផ្លូវ​ទៅ​អេប្រា‌តា (គឺ​ភូមិ​បេថ្លេ‌ហិម)»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

7 រីឯ​យើង​វិញ កាល​យើង​មក​ពី​ប៉ាដាន់ យើងសោកស្ដាយ​ដែល​រ៉ាជែល​បាន​ស្លាប់​ក្នុង​ដែនដី​កាណាន​តាម​ផ្លូវ​ដែល​នៅតែ​ឆ្ងាយបន្តិច​ពី​អេប្រាតា ដូច្នេះ​យើង​បាន​បញ្ចុះ​នាង​នៅ​ទីនោះ តាម​ផ្លូវ​ទៅ​អេប្រាតា”។ (​អេប្រាតា​គឺ​បេថ្លេហិម​)​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 ពេល​ពុក​ត្រឡប់​មក​ពី​ស្រុក​ប៉ាដាន់​វិញ រ៉ាជែល ម្ដាយ​កូន បាន​ស្លាប់​នៅ​នឹង​ដៃ​ឪពុក ជិត​ភូមិ​អេប្រាតា នៅ​ស្រុក​កាណាន ពុក​បាន​បញ្ចុះ​សព​ម្ដាយ​កូន​នៅ​ទី​នោះ តាម​ផ្លូវ​ទៅ​អេប្រាតា គឺ​ភូមិ​បេថ្លេ‌ហិម»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 ឯ​អញ កាល​មក​ពី​ប៉ាដាន់ នោះ​ម្តាយ​ឯង​បាន​ស្លាប់​ចោល​អញ​ទៅ តាម​ផ្លូវ​នៅ​ស្រុក​កាណាន ក្នុង​កាល​ដែល​ជិត​ដល់​អេប្រាតា​ហើយ អញ​ក៏​បាន​កប់​សព​នៅ​ទី​នោះ​តាម​ផ្លូវ​អេប្រាតា គឺ​ជា​បេថ្លេ‌ហិម។

សូមមើលជំពូក ចម្លង

អាល់គីតាប

7 ពេល​ពុក​ត្រឡប់​មក​ពី​ស្រុក​ប៉ាដាន់​វិញ រ៉ាជែល ម្តាយ​កូន បាន​ស្លាប់​នៅ​នឹង​ដៃ​ឪពុក ជិត​ភូមិ​អេប្រា‌តា នៅ​ស្រុក​កាណាន ពុក​បាន​បញ្ចុះ​សព​ម្តាយ​កូន​នៅ​ទី​នោះ តាម​ផ្លូវ​ទៅ​អេប្រា‌តា គឺ​ភូមិ​បេថ្លេ‌ហិម»។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 48:7
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​កាល​លោក​អ៊ីសាក​មាន​អាយុ​សែ​សិប​ឆ្នាំ លោក​បាន​យក​នាង​រេបិកា ជា​កូន​របស់​លោក​បេធូ‌អែល​សាសន៍​អើរ៉ាម អ្នក​ស្រុក​ប៉ាដាន់-អើរ៉ាម ដែល​ត្រូវ​ជា​ប្អូន​ស្រី​របស់​លោក​ឡាបាន់ សាសន៍​អើរ៉ាម។


លោក​យ៉ាកុប​បាន​ចេញ​ពី​ស្រុក​ប៉ាដាន់-អើរ៉ាម ទៅ​ដល់​ក្រុង​ស៊ីគែម ក្នុង​ស្រុក​កាណាន ដោយ​សុខ‌សាន្ត ហើយ​ក៏​បោះ​ជំរំ​នៅ​មុខ​ទី​ក្រុង​នោះ។


លោក​យ៉ាកុប​បាន​បញ្ឈរ​បង្គោល​ថ្ម​មួយ​នៅ​លើ​ផ្នូរ​របស់​នាង​រ៉ាជែល គឺ​ជា​បង្គោល​ផ្នូរ​នាង​រ៉ាជែល ដែល​នៅ​មាន​រហូត​ដល់​សព្វ‌ថ្ងៃ​នេះ។


ព្រះ‌ទ្រង់​បាន​លេច​មក​ឲ្យ​លោក​យ៉ាកុប​ឃើញ​ម្តង​ទៀត នៅ​ពេល​លោក​បាន​ត្រឡប់​មក​ពី​ស្រុក​ប៉ាដាន់-អើរ៉ាម​វិញ ហើយ​ព្រះ‌អង្គ​បាន​ប្រទាន​ពរ​លោក។


ចំណែក​កូន​ឯទៀត​ៗ​ដែល​កូន​បានបង្កើតមក​តាម​ក្រោយ គេ​នឹង​បាន​ជា​របស់​កូន។ កូនៗ​ដែល​កើត​មក​តាម​ក្រោយ​នោះ នឹង​បាន​ចំណែក​មត៌ក តាម​រយៈ​អេប្រាអិម និង​ម៉ាណា‌សេ។


តែ​ឯង ឱ​បេថ្លេ‌ហិម-អេប្រាតា​អើយ ឯង​ជា​អ្នក​តូច​ជាង​គេ​ក្នុង​ចំណោម អំបូរ​ទាំង​ប៉ុន្មានរបស់​យូដា នឹង​មាន​ម្នាក់​កើត​ចេញ​ពី​ឯង​មក​ឲ្យ​យើង អ្នក​នោះ​ត្រូវ​ឡើង​ជា​អ្នក​គ្រប់‌គ្រង​លើ​អ៊ីស្រា‌អែល ដើម​កំណើត​របស់​អ្នក​នោះ​មាន​តាំង​ពី​បុរាណ គឺ​តាំង​ពី​អស់‌កល្ប​រៀង​មក។


«មាន​ឮ​សំឡេង​នៅ​រ៉ាម៉ា ជា​សូរ​ទំនួញ​យំ​សោក ហើយ​កាន់​ទុក្ខ គឺ​នាង​រ៉ាជែល​យំ​អាណិត​កូន​របស់​នាង ហើយ​មិន​ព្រម​ឲ្យ​គេ​កម្សាន្ត​ចិត្ត​សោះ ព្រោះ​កូន​របស់​នាង​ស្លាប់​អស់​ហើយ»។


បុរស​នោះ​ឈ្មោះ​អេលី‌ម៉ាលេច ប្រពន្ធ​ឈ្មោះ​ណា‌អូមី ហើយ​កូន​ទាំង​ពីរ គឺ​ម៉ាឡូន និង​គីលី‌យ៉ុន សុទ្ធ​តែ​ជា​ពួក​អេប្រា‌តា ដែល​នៅ​ភូមិ​បេថ្លេ‌ហិម ស្រុក​យូដា គេ​ក៏​ទៅ​ដល់​ស្រុក​ម៉ូអាប់ តាំង​ទី​លំនៅ​នៅ​ស្រុក​នោះ។


នៅ​រ៉ាម៉ា​ថែម-សូភិម ក្នុង​ស្រុក​ភ្នំ​អេប្រាអិម មាន​បុរស​ម្នាក់​ឈ្មោះ​អែល‌កា‌ណា ជា​កូន​យេរ៉ូ‌ហាំ យេរ៉ូ‌ហាំ​ជា​កូន​អេលី‌ហ៊ូវ អេលី‌ហ៊ូវ​ជា​កូន​ថូហ៊ូវ ថូហ៊ូវ​ជា​កូន​ស៊ូភ ដែល​ជា​ពួក​អេ‌ប្រា‌តា។


នៅ​ថ្ងៃ​នេះ កាល​ណា​អ្នក​ចេញ​ពី​ខ្ញុំ​ទៅ នោះ​នឹង​ជួប​មនុស្ស​ពីរ​នាក់ ក្បែរ​ផ្នូរ​លោក​ស្រី​រ៉ាជែល​នៅ​ភូមិ​សេល‌សា ក្នុង​ព្រំ​ប្រទល់​ស្រុក​បេនយ៉ាមីន គេ​នឹង​ប្រាប់​អ្នក​ថា "សត្វ​លា​ដែល​អ្នក​រក​នោះ​បាន​ឃើញ​ហើយ ឥឡូវ​នេះ ឪពុក​អ្នក​លែង​គិត​ពី​លាហើយ តែ​ព្រួយ​ចិត្ត​អំពី​អ្នក​វិញ ដោយ​ថា តើ​ធ្វើ​ដូច​ម្តេច​ឲ្យ​បាន​កូន​ខ្ញុំ​មក​វិញ?"។


លោកសាំយូ‌អែល​បាន​ធ្វើ​ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​មក​លោក ហើយ​ក៏​បាន​ទៅ​ដល់​បេ‌ថ្លេ‌ហិម។ ពួក​ចាស់​ទុំ​នៅ​ទី​ក្រុង​នោះ គេ​ចេញ​មក​ទទួល​លោក​ដោយ​ភ័យ​ញ័រ ហើយ​សួរ​ថា៖ «តើ​លោក​អញ្ជើញ​មក​ដោយ​មេត្រី​ទេ​ឬ?»


រីឯ​ដាវីឌ ជា​កូន​របស់​អ៊ីសាយ​នៃ​អំបូរ​អេ‌ប្រា‌តា នៅ​បេ‌ថ្លេ‌ហិម-យូដា។ ឯ​អ៊ីសាយ​មាន​កូន​ប្រុស​ប្រាំបី​នាក់ ហើយ​នៅ​ជំនាន់​ស្តេច​សូល គាត់​មាន​វ័យ​ចាស់​ណាស់​ហើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម