ខ្ញុំមានគោ មានលា មានហ្វូងចៀម ហើយមានអ្នកបម្រើប្រុសស្រី។ ខ្ញុំបានចាត់គេឲ្យមកជម្រាបលោកម្ចាស់ ដើម្បីឲ្យខ្ញុំបានប្រកបដោយគុណពីលោកម្ចាស់"»។
១ សាំយូអែល 1:18 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នាងនិយាយថា៖ «ដូច្នេះ សូមឲ្យខ្ញុំជាអ្នកបម្រើលោក បានប្រកបដោយគុណរបស់លោកម្ចាស់ផង» នោះនាងក៏ចេញទៅ បរិភោគអាហារឡើងវិញ ហើយលែងមានទឹកមុខព្រួយទៀត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នាងហាណាឆ្លើយថា៖ «សូមលោកម្ចាស់សម្តែងសេចក្ដីមេត្តាករុណាដល់នាងខ្ញុំផង!»។ បន្ទាប់មក នាងក៏ចេញទៅ ហើយបរិភោគម្ហូបអាហារ ព្រមទាំងមានទឹកមុខស្រស់បស់ឡើងវិញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចនាងសូមថា ដូច្នេះសូមឲ្យខ្ញុំ ជាអ្នកបំរើលោក បានប្រកបដោយគុណនៃលោកម្ចាស់ផង នោះនាងក៏បាត់ទឹកមុខព្រួយ ហើយចេញទៅបរិភោគភោជន៍វិញ។ អាល់គីតាប នាងហាណាឆ្លើយថា៖ «សូមលោកសំដែងសេចក្តីមេត្តាករុណាដល់នាងខ្ញុំផង!»។ បន្ទាប់មកនាងក៏ចេញទៅ ហើយបរិភោគម្ហូបអាហារ ព្រមទាំងមានទឹកមុខស្រស់បស់ឡើងវិញ។ |
ខ្ញុំមានគោ មានលា មានហ្វូងចៀម ហើយមានអ្នកបម្រើប្រុសស្រី។ ខ្ញុំបានចាត់គេឲ្យមកជម្រាបលោកម្ចាស់ ដើម្បីឲ្យខ្ញុំបានប្រកបដោយគុណពីលោកម្ចាស់"»។
ពួកអ្នកនាំសារក៏ត្រឡប់មកជម្រាបលោកយ៉ាកុបវិញថា៖ «យើងខ្ញុំបានទៅជួបលោកអេសាវជាបងរបស់លោកហើយ ហើយលោកក៏អញ្ជើញមកជួបលោកដែរ ទាំងមានមនុស្សបួនរយនាក់មកជាមួយផង»។
ដូច្នេះ លោកអេសាវពោលថា៖ «សូមឲ្យបងទុកមនុស្សខ្លះឲ្យនៅជាមួយប្អូនដែរ»។ ប៉ុន្ដែ លោកយ៉ាកុបតបថា៖ «មិនបាច់ទេ សូមឲ្យខ្ញុំបានប្រកបដោយគុណលោកបងចុះ»។
លោកអេសាវសួរថា៖ «តើឯងឲ្យពួកទាំងនោះដែលបងឃើញអម្បាញ់មិញមកធ្វើអ្វី?» លោកយ៉ាកុបជម្រាបថា៖ «ដើម្បីឲ្យខ្ញុំបានប្រកបដោយគុណរបស់បង»។
មនុស្សវេទនានេះបានស្រែកឡើង នោះព្រះយេហូវ៉ាព្រះសណ្ដាប់ ហើយសង្គ្រោះគេឲ្យរួច ពីទុក្ខលំបាកទាំងប៉ុន្មានរបស់ខ្លួន។
ដូច្នេះ ចូរទៅចុះ បរិភោគអាហាររបស់ឯងដោយអំណរ ហើយផឹកស្រាទំពាំងបាយជូររបស់ឯងដោយចិត្តរីករាយផង ដ្បិតព្រះគាប់ព្រះហឫទ័យចំពោះកិច្ចការដែលឯងធ្វើហើយ។
មកទល់ពេលនេះ អ្នករាល់គ្នាមិនបានទូលសូមអ្វីក្នុងនាមខ្ញុំទេ។ ចូរទូលសូមចុះ អ្នករាល់គ្នានឹងបានទទួល ដើម្បីឲ្យអំណររបស់អ្នករាល់គ្នាបានពោរពេញ»។
សូមព្រះនៃសេចក្តីសង្ឃឹម បំពេញអ្នករាល់គ្នាដោយអំណរ និងសេចក្តីសុខសាន្តគ្រប់យ៉ាងដោយសារជំនឿ ដើម្បីឲ្យអ្នករាល់គ្នាមានសង្ឃឹមជាបរិបូរ ដោយព្រះចេស្តារបស់ព្រះវិញ្ញាណបរិសុទ្ធ។
នាងរស់និយាយថា៖ «ឱលោកម្ចាស់ខ្ញុំអើយ សូមលោកមេត្តាប្រោសដល់ខ្ញុំផង ទោះបើខ្ញុំមិនដូចជាពួកស្រីបម្រើរបស់លោកណាម្នាក់ក៏ដោយ តែលោកបានកម្សាន្តចិត្តខ្ញុំ ព្រមទាំងនិយាយរកខ្ញុំជាអ្នកបម្រើលោកដោយសប្បុរសដែរ»។
នាងរស់ជាសាសន៍ម៉ូអាប់និយាយទៅកាន់ណាអូមីថា៖ «ឥឡូវនេះ សូមឲ្យខ្ញុំទៅស្រែ ដើម្បីនឹងរើសសន្សំស្រូវ តាមអ្នកណាដែលអាណិតមេត្តាដល់ខ្ញុំ» រួចគាត់ប្រាប់ថា៖ «ទៅចុះ កូនអើយ»