Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ សាំ‌យូ‌អែល 1:18 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 រួច​នាង​សូម​ថា ដូច្នេះសូម​ឲ្យ​ខ្ញុំ ជា​អ្នក​បំរើ​លោក បាន​ប្រកប​ដោយ​គុណ​នៃ​លោក​ម្ចាស់​ផង នោះ​នាង​ក៏​បាត់​ទឹក​មុខ​ព្រួយ ហើយ​ចេញ​ទៅ​បរិភោគ​ភោជន៍​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 នាង​និយាយ​ថា៖ «ដូច្នេះ សូម​ឲ្យ​ខ្ញុំ​ជា​អ្នក​បម្រើ​លោក បាន​ប្រកប​ដោយ​គុណ​របស់​លោក​ម្ចាស់​ផង» នោះ​នាង​ក៏​ចេញ​ទៅ បរិ‌ភោគ​អាហារ​ឡើង​វិញ ហើយ​លែង​មាន​ទឹក​មុខ​ព្រួយ​ទៀត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 នាង​ហាណា​ឆ្លើយ​ថា៖ «សូម​លោក​ម្ចាស់​សម្តែង​សេចក្ដី​មេត្តា​ករុណា​ដល់​នាង​ខ្ញុំ​ផង!»។ បន្ទាប់​មក នាង​ក៏​ចេញ​ទៅ ហើយ​បរិភោគ​ម្ហូប​អាហារ ព្រម​ទាំង​មាន​ទឹក​មុខ​ស្រស់‌បស់​ឡើង​វិញ។

សូមមើលជំពូក ចម្លង

អាល់គីតាប

18 នាង​ហា‌ណា​ឆ្លើយ​ថា៖ «សូម​លោក​សំដែង​សេចក្តី​មេត្តា‌ករុណា​ដល់​នាង​ខ្ញុំ​ផង!»។ បន្ទាប់​មក​នាង​ក៏​ចេញ​ទៅ ហើយ​បរិភោគ​ម្ហូប​អាហារ ព្រម​ទាំង​មាន​ទឹក​មុខ​ស្រស់​បស់​ឡើង​វិញ។

សូមមើលជំពូក ចម្លង




១ សាំ‌យូ‌អែល 1:18
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ខ្ញុំ​មាន​គោ មាន​លា មាន​ហ្វូង​ចៀម ហើយ​មាន​បាវ​ប្រុស​ស្រី ខ្ញុំ​បាន​ចាត់​គេ​មក​ជំរាប​លោក​ម្ចាស់ ដើម្បី​ឲ្យ​ខ្ញុំ​បាន​ប្រកប​ដោយ​គុណ​លោក


ពួក​អ្នក​បំរើ​ក៏​ត្រឡប់​មក​ឯ​យ៉ាកុប​វិញ​ជំរាប​ថា យើង​ខ្ញុំ​បាន​ទៅ​ដល់​អេសាវ​ជា​បង​លោក​ហើយ លោក​ក៏​អញ្ជើញ​មក​ដែរ ព្រម​ទាំង​នាំ​មនុស្ស​៤០០​នាក់​មក​ជា​មួយ​ផង


នោះ​អេសាវ​និយាយ​ថា បើ​ដូច្នោះ​ឲ្យ​អញ​ទុក​ពួក​អញ​ខ្លះ​នៅ​ជា​មួយ​នឹង​ឯង​ដែរ​ឬ តែ​គាត់​ប្រកែក​ថា មិន​ថ្វី​ទេ សូម​ឲ្យ​ខ្ញុំ​បាន​ប្រកប​ដោយ​គុណ​បង​ចុះ


គាត់​សួរ​យ៉ាកុប​ថា ឯង​ឲ្យ​ពួក​ទាំង​នោះ​ដែល​អញ​ឃើញ​អម្បាញ់‌មិញ​មក​ធ្វើ​អ្វី យ៉ាកុប​ជំរាប​ថា នោះ​ប្រយោជន៍​ឲ្យ​ខ្ញុំ​បាន​ប្រកប​ដោយ​គុណ​របស់​បង


ខ្ញុំ ជា​មនុស្ស​វេទនា​នេះ បាន​អំពាវ‌នាវ​ទៅ នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ស្តាប់​តាម ហើយ​ជួយ​សង្គ្រោះ​ឲ្យ​រួច​ពី​សេចក្ដី​លំបាក​ទាំង​ប៉ុន្មាន​របស់​ខ្លួន


ដូច្នេះ​ចូរ​ទៅ​ចុះ ឲ្យ​បរិភោគ​អាហារ​របស់​ឯង​ដោយ​អំណរ ហើយ​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ​របស់​ឯង​ដោយ​ចិត្ត​រីក‌រាយ​ផង ដ្បិត​ព្រះ‌ទ្រង់​បាន​ទទួល​ការ​របស់​ឯង​ហើយ


តាំង​ពី​ដើម​មក អ្នក​រាល់​គ្នា​មិន​បាន​សូម​អ្វី ដោយ​នូវ​ឈ្មោះ​ខ្ញុំ​ទេ ឥឡូវ ចូរ​សូម​ចុះ នោះ​អ្នក​រាល់​គ្នា​នឹង​បាន ដើម្បី​ឲ្យ​សេចក្ដី​អំណរ​របស់​អ្នក​រាល់​គ្នា​បាន​ពោរ‌ពេញ​ពិត


ឥឡូវ​នេះ សូម​ព្រះ​នៃ​សេចក្ដី​សង្ឃឹម​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា​បាន​គ្រប់​អស់​ទាំង​សេចក្ដី​អំណរ នឹង​សេចក្ដី​សុខ‌សាន្ត​ដ៏​ពោរ‌ពេញ ដោយ‌សារ​សេចក្ដី​ជំនឿ ប្រយោជន៍​ឲ្យ​បាន​សេចក្ដី​សង្ឃឹម​ជា​បរិបូរ ដោយ​ព្រះ‌ចេស្តា​នៃ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ។


រួច​នាង​និយាយ​ថា ឱ​លោក​ម្ចាស់​ខ្ញុំ​អើយ សូម​លោក​មេត្តា​ប្រោស​ដល់​ខ្ញុំ​ផង ទោះ​បើ​ខ្ញុំ​មិន​មែន​ដូច​ជា​ពួក​ស្រី​បំរើ​របស់​លោក​ណា​មួយ​ក៏​ដោយ គង់​តែ​លោក​បាន​កំសាន្ត​ចិត្ត​ខ្ញុំ​ហើយ ព្រម​ទាំង​និយាយ​នឹង​ខ្ញុំ​ជា​អ្នក​បំរើ​លោក ដោយ​សប្បុរស​ដែរ។


គ្រា​នោះ នាង​រស់​ជា​សាសន៍​ម៉ូអាប់ នាង​និយាយ​នឹង​ន៉ាអូមី​ថា ឥឡូវ​នេះ សូម​បើក​ឲ្យ​ខ្ញុំ​ទៅ​ឯ​ស្រែ ដើម្បី​នឹង​រើស​សន្សំ​ស្រូវ តាម​អ្នក​ណា​ដែល​អាណិត​មេត្តា​ដល់​ខ្ញុំ រួច​គាត់​ប្រាប់​ថា ទៅ​ចុះ កូន​អើយ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម