Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 32:6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 ពួក​អ្នក​នាំ​សារ​ក៏​ត្រឡប់​មក​ជម្រាប​លោក​យ៉ាកុប​វិញ​ថា៖ «យើង​ខ្ញុំ​បាន​ទៅ​ជួប​លោក​អេសាវ​ជា​បង​របស់​លោក​ហើយ ហើយ​លោក​ក៏​អញ្ជើញ​មក​ជួប​លោក​ដែរ ទាំង​មាន​មនុស្ស​បួនរយ​នាក់​មក​ជា‌មួយ​ផង»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

6 ពួក​អ្នកនាំសារ​ក៏​ត្រឡប់មក​រក​យ៉ាកុប​វិញ ហើយ​ជម្រាបថា​៖ “ពួកយើង​បាន​ទៅ​ជួប​អេសាវ​បងប្រុស​របស់លោក​ហើយ​។ គាត់​កំពុង​មក​ទទួល​លោក ហើយ​មាន​មនុស្ស​បួនរយ​នាក់​នៅជាមួយ​គាត់”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 អ្នក​នាំ​សារ​បាន​វិល​មក​ជួប​លោក​យ៉ាកុប​វិញ ជម្រាប​ថា៖ «យើង​ខ្ញុំ​បាន​ទៅ​ជួប​លោក​អេសាវ ជា​បង​របស់​លោក​ហើយ។ លោក​អេសាវ​ក៏​កំពុង​តែ​ធ្វើ​ដំណើរ​មក​ជួប​លោក​ដែរ ដោយ​មាន​គ្នា​បួន​រយ​នាក់​មក​ជា​មួយ​ផង»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 ពួក​អ្នក​បំរើ​ក៏​ត្រឡប់​មក​ឯ​យ៉ាកុប​វិញ​ជំរាប​ថា យើង​ខ្ញុំ​បាន​ទៅ​ដល់​អេសាវ​ជា​បង​លោក​ហើយ លោក​ក៏​អញ្ជើញ​មក​ដែរ ព្រម​ទាំង​នាំ​មនុស្ស​៤០០​នាក់​មក​ជា​មួយ​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

6 អ្នក​នាំ​សារ​បាន​វិល​មក​ជួប​យ៉ាកកូប​វិញ ជម្រាប​ថា៖ «យើង​ខ្ញុំ​បាន​ទៅ​ជួប​អេសាវ ជា​បង​របស់​ចៅ‌ហ្វាយ​ហើយ។ អេសាវ​ក៏​កំពុង​តែ​ធ្វើ​ដំណើរ​មក​ជួប​ចៅ‌ហ្វាយ​ដែរ ដោយ​មាន​គ្នា​បួន​រយ​នាក់​មក​ជា​មួយ​ផង»។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 32:6
14 ការដាក់ឲ្យឆ្លើយតបគ្នា  

នាំ​ហ្វូង​សត្វ​របស់​លោក​ទាំង​អស់ និង​ទ្រព្យ​សម្បត្តិ​ដែល​រក​បាន​ទាំង​ប៉ុន្មាន គឺ​ហ្វូង​សត្វ​ដែល​បាន​ពី​កាល​នៅ​ក្រុង​ប៉ាដាន់-អើរ៉ាម ដើម្បី​ទៅ​រកលោក​អ៊ីសាក​ជា​ឪពុក នៅ​ស្រុក​កាណាន​វិញ។


សូម​ព្រះ‌អង្គ​ប្រោស​ឲ្យ​ទូល‌បង្គំ​បាន​រួច​ពី​កណ្ដាប់​ដៃ​អេសាវ គឺ​ពី​បង​របស់​ទូល‌បង្គំ​ផង ដ្បិត​ទូល‌បង្គំ​ខ្លាច​ក្រែង​គាត់​មក​វាយ​ប្រហារ​ទូល‌បង្គំ ទាំង​ម្តាយ ទាំង​កូន។


ពេល​នោះ លោក​យ៉ាកុប​ភ័យ​ខ្លាច​ជា​ខ្លាំង ហើយ​ថប់​ព្រួយ​ក្នុង​ចិត្ត លោក​ក៏​បំបែក​មនុស្ស​ដែល​នៅ​ជាមួយ​លោក ព្រម​ទាំង​ហ្វូង​ចៀម ហ្វូង​គោ និង​អូដ្ឋ​ជា​ពីរ​ជំរំ


ដោយ​គិត​ថា «ប្រសិន​បើ​អេសាវ​មក​វាយ​ជំរំ​មួយ នោះ​ជំរំ​មួយ​ទៀត​នឹង​រត់​រួច​បាន»។


លោក​យ៉ាកុប​ងើប​មុខ​ឡើង មើល​ទៅ​ឃើញ​លោក​អេសាវ​កំពុង​មក មាន​ទាំង​មនុស្ស​បួន​រយ​នាក់​មក​ជា‌មួយ​ផង រួច​លោក​ចែក​កូន​ឲ្យ​នាង​លេអា នាង​រ៉ាជែល និង​ស្រី​បម្រើ​ទាំង​ពីរ​នាក់។


ដូច្នេះ លោក​អេសាវ​ពោល​ថា៖ «សូម​ឲ្យ​បង​ទុក​មនុស្ស​ខ្លះ​ឲ្យ​នៅ​ជា‌មួយ​ប្អូន​ដែរ»។ ប៉ុន្ដែ លោក​យ៉ាកុប​តប​ថា៖ «មិន​បាច់​ទេ សូមឲ្យ​ខ្ញុំ​បាន​ប្រកប​ដោយ​គុណ​លោក​បង​ចុះ»។


លោក​អេសាវ​សួរ​ថា៖ «តើ​ឯង​ឲ្យ​ពួក​ទាំង​នោះ​ដែល​បង​ឃើញ​អម្បាញ់​មិញ​មក​ធ្វើ​អ្វី?» លោក​យ៉ាកុប​ជម្រាប​ថា៖ «ដើម្បី​ឲ្យ​ខ្ញុំ​បាន​ប្រកប​ដោយ​គុណ​របស់​បង»។


ស៊ីគែម​ក៏​ពោល​ទៅ​កាន់​ឪពុក និង​បង‌ប្អូន​ប្រុសៗ​របស់​នាង​ឌីណា​ថា៖ «សូម​អាណិត​ឲ្យ​ខ្ញុំ​បាន​ប្រកប​ដោយ​គុណ​របស់​អ្នក​រាល់​គ្នា​ផង អ្វីៗ​ដែល​អ្នក​រាល់​គ្នា​បង្គាប់ ខ្ញុំ​នឹង​ជូន​ទាំង​អស់។


ពួក‌គេ​ឆ្លើយ​ថា៖ «លោក​បាន​សង្គ្រោះ​ជីវិត​យើង​ខ្ញុំ សូម​ឲ្យ​យើង​ខ្ញុំ​បាន​ប្រកប​ដោយ​គុណ​របស់​លោក​ផង យើង​ខ្ញុំ​សុខ​ចិត្ត​ធ្វើ​ជាបាវ​បម្រើ​របស់​ផារ៉ោន​ហើយ»។


ប្រៀប​ដូច​ជា​មនុស្ស​ម្នាក់​ដែល​រត់​រួច​ពី​សិង្ហ ហើយ​ទៅ​ជួប​នឹង​ខ្លា​ឃ្មុំ ឬ​ចូល​ទៅ​ក្នុង​ផ្ទះ ហើយ​ច្រត់​ដៃ​នឹង​ជញ្ជាំង រួច​ត្រូវ​ពស់​ចឹក។


នាង​រស់​និយាយ​ថា៖ «ឱ​លោក​ម្ចាស់​ខ្ញុំ​អើយ សូម​លោក​មេត្តា​ប្រោស​ដល់​ខ្ញុំ​ផង ទោះ​បើ​ខ្ញុំ​មិន​ដូច​ជា​ពួក​ស្រី​បម្រើ​របស់​លោក​ណា​ម្នាក់​ក៏​ដោយ តែ​លោក​បាន​កម្សាន្ត​ចិត្ត​ខ្ញុំ ព្រម​ទាំង​និយាយ​រក​ខ្ញុំ​ជា​អ្នក​បម្រើ​លោក​ដោយ​សប្បុរស​ដែរ»។


នាង​រស់​ជា​សាសន៍​ម៉ូអាប់​និយាយ​ទៅ​កាន់​ណា‌អូមី​ថា៖ «ឥឡូវ​នេះ សូម​ឲ្យ​ខ្ញុំ​ទៅ​ស្រែ ដើម្បី​នឹង​រើស​សន្សំ​ស្រូវ តាម​អ្នក​ណា​ដែល​អាណិត​មេត្តា​ដល់​ខ្ញុំ» រួច​គាត់​ប្រាប់​ថា៖ «ទៅ​ចុះ កូន​អើយ»


នាង​និយាយ​ថា៖ «ដូច្នេះ សូម​ឲ្យ​ខ្ញុំ​ជា​អ្នក​បម្រើ​លោក បាន​ប្រកប​ដោយ​គុណ​របស់​លោក​ម្ចាស់​ផង» នោះ​នាង​ក៏​ចេញ​ទៅ បរិ‌ភោគ​អាហារ​ឡើង​វិញ ហើយ​លែង​មាន​ទឹក​មុខ​ព្រួយ​ទៀត។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម