ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ របា‌ក្សត្រ 6:68 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ក្រុង​យ៉ុកមាម និង​វាលស្មៅ​នៅ​ជុំ‌វិញ ក្រុង​បេត-ហូរ៉ុន និង​វាលស្មៅ​នៅ​ជុំ‌វិញ

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ក្រុង​យ៉ុក‌ម៉ាម និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ក្រុង​បេត‌ហូរ៉ូន និង​វាល​ស្មៅ​នៅ​ជុំ‌វិញ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ក្រុង​យ៉ុក‌មាម នឹង​ដំបន់​នៅ​ជុំវិញ ក្រុង​បេត-ហូរ៉ុន នឹង​ដំបន់​នៅ​ជុំវិញ

សូមមើលជំពូក

អាល់គីតាប

ក្រុង​យ៉ុក‌ម៉ាម និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ក្រុង​បេត‌ហូរ៉ូន និង​វាល​ស្មៅ​នៅ​ជុំ‌វិញ

សូមមើលជំពូក



១ របា‌ក្សត្រ 6:68
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ប្អាណា​ជា​កូន​អ័ហ៊ី‌លូឌ លោក​នោះ​ត្រួត​លើ​ស្រុក​ត្អាណាក ស្រុក​មេគី‌ដោ ហើយ​គ្រប់​ស្រុក​បេត-សៀន ដែល​នៅ​ជិត​សារ‌ថាន ខាង​ក្រោម​ក្រុង​យេស‌រាល ចាប់​តាំង​ពី​បេត-សៀន​រហូត​ដល់​អេបិល-មហូឡា ខាង​នាយ​យ៉ុក‌មាម។


គេ​បាន​ឲ្យ​ទី​ក្រុង​ជម្រក​ទាំង​ប៉ុន្មាន​ដល់​ពួក​កេហាត់​ដែរ គឺ​ក្រុង​ស៊ីគែម ដែល​នៅ​ស្រុក​ភ្នំ​អេប្រាអិម ព្រម​ទាំង​វាលស្មៅ​នៅ​ជុំ‌វិញ ក្រុង​កេស៊ើរ និង​វាលស្មៅ​នៅ​ជុំ‌វិញ


ក្រុង​អាយ៉ា‌ឡូន និង​វាលស្មៅ​នៅ​ជុំ‌វិញ ហើយ​ក្រុង​កាថ-រីម៉ូន និង​វាលស្មៅ​នៅ​ជុំ‌វិញ


ព្រះ‌យេហូវ៉ា​បំបាក់​ទ័ព​របស់​ពួក​គេ​នៅ​មុខ​ពួក​អ៊ីស្រា‌អែល ហើយអ៊ី​ស្រាអែល​បាន​វាយ​គេ​នៅ​ជិត​ក្រុង​គីបៀន ដោយ​ប្រហារ​ជីវិត​យ៉ាង​សម្បើម ក៏​ដេញ​តាម​ផ្លូវ​ឡើង​ទៅ​ឯ​បេត-ហូរ៉ុន ព្រម​ទាំង​វាយ​គេ​រហូត​ទៅ​ដល់​អាសេកា និង​ម៉ាកេដា។


ពេល​ពួកគេ​រត់​ពី​មុខ​សាសន៍​អ៊ីស្រា‌អែល នៅ​ត្រង់​ផ្លូវ​ដែល​ចុះ​ពី​បេត-ហូរ៉ុន​ទៅ ព្រះ‌យេហូវ៉ា​ក៏​ទម្លាក់គ្រាប់​ព្រឹល​ធំៗ​ពី​លើ​មេឃ​មក​លើ​គេ រហូត​ដល់​អាសេកា ឲ្យ​គេ​ត្រូវ​ស្លាប់។ ពួក​អ្នក​ដែល​ស្លាប់​ដោយ​សារ​គ្រាប់​ព្រឹល មានចំនួន​ច្រើន​ជាងអស់​អ្នក​ដែល​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​សម្លាប់​ដោយ​ដាវ​ទៅ​ទៀត។


ព្រំ​ប្រទល់​ទឹក​ដី​របស់​ពួក​កូន​ចៅ​អេប្រាអិម តាម​ពូជ​អំបូរ​របស់​គេ មាន​ដូច​តទៅ៖ ខាង​កើត គឺ​ក្រុង​អាថា‌រ៉ូត-អាដើរ ទៅ​ដល់​បេត-ហូរ៉ុន​ខាង​លើ


ក្រុង​គីបសែម និង​វាល​ស្មៅ​ជុំ‌វិញ ក្រុង​បេត-ហូរ៉ុន និង​វាល​ស្មៅ​ជុំ‌វិញ ទាំង​អស់​មាន​បួន​ក្រុង។


មួយ​ពួក​ទៀត​ចេញ​តាម​ផ្លូវ​បេត-ហូរ៉ុន ហើយ​មួយ​ពួក​ទៀត​ចេញ​តាម​ផ្លូវ​ព្រំ‌ប្រទល់ ដែល​មើល​ទៅឃើញ​ជ្រលង​ភ្នំ​សេបោម ឆ្ពោះ​ទៅ​ទី​រហោ‌ស្ថាន។