កូនរបស់អែសរ៉ា គឺយេធើ ម៉ារេឌ អេភើរ និងយ៉ាឡូន។ ព្រះនាងប៊ីធា ជាបុត្រីផារ៉ោន ដែលបានរៀបការជាមួយម៉ារេឌ ព្រះនាងបង្កើតបានម៉ារាម សាម៉ាយ និងយីសបា ដែលជាអ្នកសង់ក្រុងអែសធេម៉ូរ។
១ របាក្សត្រ 6:57 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេបានឲ្យទីក្រុងជម្រកទាំងប៉ុន្មានដល់ពួកកូនចៅលោកអើរ៉ុនដែរ គឺក្រុងហេប្រុន ក្រុងលិបណា និងវាលស្មៅនៅជុំវិញក្រុងយ៉ាទារ ក្រុងអែសថេម៉ូរ និងវាលស្មៅនៅជុំវិញ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេក៏បានចែកក្រុងជម្រកទាំងប៉ុន្មានឲ្យកូនចៅរបស់លោកអើរ៉ុនដែរ គឺក្រុងហេប្រុន ក្រុងលីបណា និងវាលស្មៅនៅជុំវិញ ក្រុងយ៉ាទៀរ ក្រុងអែសថេម៉ូរ និងវាលស្មៅនៅជុំវិញ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយបានឲ្យទីក្រុងពំនាក់ទាំងប៉ុន្មាន ដល់ពួកកូនចៅអើរ៉ុនដែរ គឺក្រុងហេប្រុន ក្រុងលិបណា នឹងដំបន់នៅជុំវិញក្រុងយ៉ាទារ ក្រុងអែសថេម៉ូរ នឹងដំបន់នៅជុំវិញ អាល់គីតាប គេក៏បានចែកក្រុងជំរកទាំងប៉ុន្មាន ឲ្យកូនចៅរបស់ហារូនដែរ គឺក្រុងហេប្រុន ក្រុងលីបណា និងវាលស្មៅនៅជុំវិញ ក្រុងយ៉ាទៀរ ក្រុងអែសថេម៉ូរ និងវាលស្មៅនៅជុំវិញ |
កូនរបស់អែសរ៉ា គឺយេធើ ម៉ារេឌ អេភើរ និងយ៉ាឡូន។ ព្រះនាងប៊ីធា ជាបុត្រីផារ៉ោន ដែលបានរៀបការជាមួយម៉ារេឌ ព្រះនាងបង្កើតបានម៉ារាម សាម៉ាយ និងយីសបា ដែលជាអ្នកសង់ក្រុងអែសធេម៉ូរ។
គេបានចែកទីក្រុងទាំងប៉ុន្មាន ដែលមានឈ្មោះកត់ទុកនេះដល់គេ ពីកុលសម្ព័ន្ធនៃកូនចៅយូដា កូនចៅស៊ីម្មាន និងកូនចៅបេនយ៉ាមីន ដោយចាប់ឆ្នោត។
បន្ទាប់មក លោកយ៉ូស្វេ និងពួកអ៊ីស្រាអែលទាំងអស់ ក៏ចេញពីក្រុងម៉ាកេដា ទៅក្រុងលិបណា ហើយច្បាំងនឹងក្រុងនោះ។