Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូស្វេ 10:29 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

29 បន្ទាប់​មក លោក​យ៉ូស្វេ និង​ពួក​អ៊ីស្រា‌អែល​ទាំង​អស់ ក៏​ចេញ​ពី​ក្រុង​ម៉ាកេដា ទៅ​ក្រុង​លិប‌ណា ហើយ​ច្បាំង​នឹង​ក្រុង​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

29 លោក​យ៉ូស្វេ និង​ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​មូល ចាក​ចេញ​ពី​ក្រុង​ម៉ាកេ‌ដា​ឆ្ពោះ​ទៅ​ក្រុង​លីប‌ណា ហើយ​វាយ​លុក​ក្រុង​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

29 រួច​យ៉ូស្វេ នឹង​ពួក​អ៊ីស្រាអែល​ទាំង​អស់​គ្នា ក៏​ចេញ​ពី​ក្រុង​ម៉ាកេដា​ទៅ​ដល់​លិបណា ច្បាំង​នឹង​ក្រុង​នោះ

សូមមើលជំពូក ចម្លង

អាល់គីតាប

29 យ៉ូស្វេ និង​ប្រជា‌ជន​អ៊ីស្រ‌អែល​ទាំង​មូល ចាក​ចេញ​ពី​ក្រុង​ម៉ាកេដា ឆ្ពោះ​ទៅ​ក្រុង​លីបណា ហើយ​វាយ​លុក​ក្រុង​នោះ។

សូមមើលជំពូក ចម្លង




យ៉ូស្វេ 10:29
14 ការដាក់ឲ្យឆ្លើយតបគ្នា  

រ៉ាបសា‌កេ​ក៏​ត្រឡប់​ទៅ​រក​ស្តេច​អាស‌ស៊ើរ ឃើញ​កំពុង​តែ​ច្បាំង​នឹង​ក្រុង​លិបណា​វិញ ដ្បិត​លោក​ឮ​ថា ទ្រង់​បាន​ថយ​ពី​ក្រុង​ឡាគីស​ទៅ​ហើយ។


ប៉ុន្តែ សាសន៍​អេដុម​បាន​បះ‌បោរ​ដោះ​ខ្លួន​ចេញ​ពី​អំណាច​ពួក​យូដា ដរាប​ដល់​សព្វ​ថ្ងៃ​នេះ។ នៅ​គ្រា​នោះ ក្រុង​លិបណា​ក៏​បះ‌បោរ​ដែរ។


ប៉ុន្តែ សាសន៍​អេដុម​បាន​បះ‌បោរ ដក​ខ្លួន​ពី​អំណាច​សាសន៍​យូដា ដរាប​ដល់​សព្វ​ថ្ងៃ​នេះ។ គ្រា​នោះ ពួក​ក្រុង​លិប‌ណា​ក៏​បះ‌បោរ ដក​ខ្លួន​ពី​ក្រោម​អំណាច​ទ្រង់​ដែរ ព្រោះ​ទ្រង់​បាន​បោះ‌បង់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​បុព្វ‌បុរស​របស់​ទ្រង់។


ចំណែក​រ៉ាបសា‌កេ ក៏​ត្រឡប់​ទៅ​រក​ស្តេច​អាស‌ស៊ើរ ឃើញ​កំពុង​តែ​ច្បាំង​នឹង​ក្រុង​លិបណា ដ្បិត​លោក​បាន​ឮ​ថា ទ្រង់​ថយ​ពី​ក្រុង​ឡាគីស​ទៅ​ហើយ។


ពេល​ព្រះបាទ​សេដេគា​ឡើង​សោយ‌រាជ្យ ទ្រង់​មាន​ព្រះ‌ជន្មម្ភៃ​មួយ​ឆ្នាំ​ហើយ ទ្រង់​សោយ‌រាជ្យ​នៅ​ក្រុង​យេរូ‌សាឡិម​បាន​គ្រប់​ដប់មួយ​ឆ្នាំ មាតា​ព្រះនាម​ថា​ហាមូថាល ជា​បុត្រី​យេរេមា ដែល​នៅ​ក្រុង​លិបណា។


គេ​ចេញ​ពី​រីម៉ុន-ពេរេស មក​បោះ​ជំរំ​នៅ​លិបណា។


នៅ​ថ្ងៃ​នោះ លោក​យ៉ូស្វេ​ចាប់​យក​ក្រុង​ម៉ាកេដា ហើយប្រហារ​អ្នក​ក្រុង​នោះ​ដោយ​មុខ​ដាវ រួម​ទាំង​ស្តេច​របស់​គេ​ផង។ លោក​បាន​បំផ្លាញ​មនុស្ស​ទាំង​អស់​នៅ​ក្នុង​ក្រុង​នោះ គ្មាន​សល់​អ្នក​ណា​ម្នាក់​ឡើយ។ លោក​បាន​ប្រព្រឹត្ត​ចំពោះ​ស្តេច​ក្រុង​ម៉ាកេដា ដូច​លោក​បាន​ប្រព្រឹត្ត​ចំពោះ​ស្តេច​ក្រុង​យេរីខូរ​ដែរ។


ព្រះ‌យេហូវ៉ា​ក៏​បាន​ប្រគល់​ក្រុង​នោះ និង​ស្តេច​របស់​គេ មក​ក្នុង​កណ្ដាប់​ដៃ​របស់​ពួក​អ៊ីស្រា‌អែល ហើយ​លោកប្រហារ​ពួក​គេ​ដោយ​មុខ​ដាវ គឺមនុស្ស​ទាំង​ប៉ុន្មាន​នៅ​ក្នុង​ក្រុង​នោះ គ្មាន​សល់អ្នក​ណា​ម្នាក់​ឡើយ។ លោក​បាន​ប្រព្រឹត្ត​ចំពោះ​ស្តេច​ក្រុង​នោះ ដូចលោក​បាន​ប្រព្រឹត្ត​ចំពោះ​ស្តេច​ក្រុង​យេរីខូរ​ដែរ។


ស្តេច​ក្រុង​លិបណាមួយ ស្តេច​ក្រុង​អាឌូឡាមមួយ


ក្រុង​លិប‌ណា អេធើរ អាសាន


គេ​បាន​ឲ្យ​ក្រុង​ហេប្រុន និង​វាល​ស្មៅ​ជុំ‌វិញ ដល់​ពួក​កូន​ចៅ​សង្ឃ​អើរ៉ុន ទុក​ជា​ក្រុង​ជម្រក​សម្រាប់​អ្នក​ដែល​សម្លាប់​គេ ព្រម​ទាំង​ក្រុង​លិបណា និង​វាល​ស្មៅ​ជុំ‌វិញ


ពេល​នោះ គេ​បំផ្លាញ​អ្វីៗ​ទាំង​អស់​ដែល​មាន​នៅ​ក្នុង​ទី​ក្រុង ទាំង​ប្រុស ទាំង​ស្រី ទាំង​ក្មេង ទាំង​ចាស់ ទាំង​គោ ចៀម និង​លា ដោយ​មុខ​ដាវ។


ដូច្នេះ ត្រូវ​ប្រព្រឹត្ត​ចំពោះ​ក្រុង​អៃយ និង​ស្តេច​របស់​គេ ដូច​អ្នក​បាន​ប្រព្រឹត្ត​ចំពោះ​ក្រុង​យេរីខូរ និង​ស្តេច​របស់​គេដែរ។ ប៉ុន្ដែ អ្នក​អាច​យក​របស់​ទ្រព្យ និង​ហ្វូង​សត្វ ទុក​សម្រាប់​អ្នក​រាល់​គ្នា​ជា​ជ័យ‌ភណ្ឌ​បាន។ ចូរ​បង្កប់​ទ័ពវា​យ​ឆ្មក់​ពី​ខាង​ក្រោយ​ទី​ក្រុង​ចុះ»។


រីឯ​ស្តេច​ក្រុង​អៃយ លោក​បាន​ព្យួរ​នឹង​ដើម​ឈើ​មួយ ទុក​រហូត​ទល់​ល្ងាច។ លុះ​ពេល​ថ្ងៃ​លិច លោក​យ៉ូស្វេ​បង្គាប់​ឲ្យ​គេ​ដាក់​សាក​សព​ចុះ​ពី​ដើម​ឈើ យក​ទៅ​បោះ​ចោល​នៅ​មាត់​ទ្វារ​ក្រុង ហើយគេ​យក​ថ្ម​មក​បង្គរ​ជា​គំនរ​មួយ​យ៉ាង​ធំ​ពី​លើ​សាក​សពនោះ ដែល​នៅ​រហូត​ដល់​សព្វ​ថ្ងៃ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម