ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ របា‌ក្សត្រ 6:47 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

សេមើរ​ជា​កូន​ម៉ាសលី ម៉ាសលី​ជា​កូន​មូស៊ី មូស៊ី​ជា​កូន​ម្រ៉ារី ម្រ៉ារី​ជា​កូន​លេវី។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​សេមើរ​ជា​កូន​របស់​លោក​ម៉ាស‌លី លោក​ម៉ាលី​ជា​កូន​របស់​លោក​មូស៊ី លោក​មូស៊ី​ជា​កូន​របស់​លោក​ម៉្រារី លោក​ម៉្រារី​ជា​កូន​របស់​លោក​លេវី។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

សេមើរ ជា​កូន​ម៉ាសលីៗ​ជា​កូន​មូស៊ីៗ​ជា​កូន​ម្រ៉ារីៗ​ជា​កូន​លេវី

សូមមើលជំពូក

អាល់គីតាប

លោក​សេ‌មើរ​ជា​កូន​របស់​លោក​ម៉ាស‌លី លោក​ម៉ាលី​ជា​កូន​របស់​លោក​មូស៊ី លោក​មូស៊ី​ជា​កូន​របស់​លោក​ម៉្រារី លោក​ម៉្រារី​ជា​កូន​របស់​លោក​លេវី។

សូមមើលជំពូក



១ របា‌ក្សត្រ 6:47
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​កូន​របស់​ម្រ៉ារី គឺ​ម៉ាស់លី និង​មូស៊ី កូន​របស់​ម៉ាស់លី គឺ​អេលា‌សារ និង​គីស


ព្រោះ​ការ‌ងារ​របស់​គេ គឺ​ឲ្យ​បម្រើ​ពួក​កូន​ចៅ​លោក​អើរ៉ុន សម្រាប់​ការ‌ងារ​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា ព្រម​ទាំង​នៅ​ទីលាន ហើយ​ក្នុង​បន្ទប់​ទាំង​ប៉ុន្មាន និង​ការ​សម្អាត​របស់​បរិសុទ្ធ​ទាំង​អស់ គឺ​ជា​ការ‌ងារ​របស់​ព្រះ‌ដំណាក់​នៃ​ព្រះ


ហ៊ីល‌គីយ៉ា​ជា​កូន​អាំស៊ី អាំស៊ី​ជា​កូន​បានី បានី​ជា​កូន​សេមើរ


ពួក​លេវី​ជា​បង‌ប្អូន​គេ ដែល​បាន​តម្រូវ​ឲ្យ​ធ្វើ​ការ‌ងារ​ទាំង​អស់​នៅ​ក្នុង​រោង​ឧបោ‌សថ​នៃ​ព្រះ‌ដំណាក់​របស់​ព្រះ។


តែ​ស្រែ​ចម្ការ​នៃ​ទី​ក្រុង និង​ភូមិនានា​ដែល​នៅ​ជុំ‌វិញ នោះ​បាន​ឲ្យ​ដល់​កាលែប​ជា​កូន​យេភូ‌នេ​វិញ។


កូន​របស់​ម្រ៉ារី គឺ​ម៉ាស់លី និង​មូស៊ី អ្នក​ទាំង​នេះ​ជា​ក្រុម​គ្រួសារ​របស់​លេវី តាមតំណ​វង្ស​ត្រកូល​របស់​គេ ។


ក្រោយ​ពី​បាន​រើ​រោង​ឧបោសថ​រួច​ហើយ កូន​ចៅ​គើសុន និង​កូន​ចៅ​ម្រ៉ារី ដែល​ជា​អ្នក​លី​សែង​រោង​ឧបោសថ​នោះ ក៏​នាំ​គ្នា​ចេញ​ដំណើរ។


ពួក​កូន​របស់​ម្រ៉ារី តាម​ពូជ​អំបូរ​របស់​គេ​មាន ម៉ាលី និង​មូស៊ី។ នេះ​ហើយ​ជា​ពូជ​អំបូរ​របស់​ពួក​លេវី តាម​វង្សា‌នុវង្ស​របស់​ឪពុក​គេ។


ចំនួន​អស់​អ្នក​ដែល​បាន​រាប់​ក្នុង​ពូជ​អំបូរ​ម្រ៉ារី តាម​ពូជ​អំបូរ និង​តាម​វង្សា‌នុវង្ស​របស់​ឪពុក​គេ


ហើយ​រទេះ​បួន និង​គោ​ប្រាំបី ទៅ​កូន​ចៅ​ម្រ៉ារី តាម​ការ‌ងារ​របស់​គេ ក្រោម​ការ​ដឹក‌នាំ​អ៊ីថាម៉ារ ជា​កូន​របស់​សង្ឃ​អើរ៉ុន។


ពួក​កូន​ចៅ​គើសុន ជា​អំបូរ​មួយ​ក្នុង​ពួក​លេវី គេ​ឲ្យ​ក្រុង​ខ្លះពី​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​មួយ​ចំហៀង គឺ​ក្រុង​កូឡាន​នៅ​ស្រុក​បាសាន ជា​ក្រុង​ជម្រក​សម្រាប់​អ្នក​ដែល​សម្លាប់​គេ ព្រម​ទាំង​វាល​ស្មៅ​ជុំ‌វិញ ហើយ​ក្រុង​បេអេសត្រា និង​វាល​ស្មៅ​ជុំ‌វិញ ទាំង​អស់​មាន​ពីរ​ក្រុង។


ពួក​កូន​ចៅ​ម្រ៉ារី​តាម​ពូជ​អំបូរ​របស់​គេ ទទួល​បាន​ក្រុង​ចំនួន​ដប់ពីរ ពី​កុល‌សម្ព័ន្ធ​រូបេន កុល‌សម្ព័ន្ធ​កាដ និងកុល‌សម្ព័ន្ធ​សាប់‌យូឡូន។