ព្រះយេហូវ៉ាមានព្រះបន្ទូលមកនាងថា៖ «មានប្រជាជាតិពីរនៅក្នុងផ្ទៃនាង ហើយសាសន៍ពីរដែលកើតចេញពីនាង សាសន៍មួយនឹងខ្លាំងជាងសាសន៍មួយទៀត គឺកូនច្បងនឹងបម្រើកូនប្អូន»។
១ របាក្សត្រ 5:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កូនរបស់រូបេន ជាកូនច្បងអ៊ីស្រាអែល (រូបេននេះជាកូនច្បងមែន តែដោយព្រោះគាត់ធ្វើបង្អាប់ដល់ដំណេកឪពុក បានជាអំណាចរបស់បងច្បងបានឲ្យទៅកូនយ៉ូសែប ដែលជាកូនអ៊ីស្រាអែលវិញ ហើយពង្សាវតារមិនត្រូវរាប់តាមច្បាប់បងច្បងពិតនោះទេ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នេះជាកូនចៅរបស់លោករូបេន ជាកូនច្បងរបស់លោកអ៊ីស្រាអែល -លោករូបេននេះជាកូនច្បងមែន តែដោយគាត់បានលួចរួមដំណេកជាមួយប្រពន្ធចុងរបស់ឪពុក សិទ្ធិជាកូនច្បងត្រូវបានផ្ទេរទៅឲ្យកូនៗរបស់លោកយ៉ូសែប ជាកូនរបស់លោកអ៊ីស្រាអែល។ ដូច្នេះ គេមិនអាចរាប់លោករូបេន ជាកូនច្បងបានទេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯកូនរបស់រូបេន ជាកូនច្បងអ៊ីស្រាអែល (រូបេននេះជាកូនច្បងមែន តែដោយព្រោះគាត់ធ្វើបង្អាប់ ដល់ដំណេកឪពុក បានជាអំណាចរបស់បងច្បងបានឲ្យទៅកូនយ៉ូសែប ដែលជាកូនអ៊ីស្រាអែលវិញ ហើយពង្សាវតារមិនត្រូវរាប់តាមច្បាប់បងច្បងពិតនោះទេ អាល់គីតាប នេះជាកូនចៅរបស់លោករូបេន ជាកូនច្បងរបស់អ៊ីស្រអែល -លោករូបេននេះជាកូនច្បងមែន តែដោយគាត់បានលួចរួមដំណេកជាមួយប្រពន្ធចុងរបស់ឪពុក សិទ្ធិជាកូនច្បង ត្រូវបានផ្ទេរទៅឲ្យកូនៗរបស់យូសុះ ជាកូនរបស់អ៊ីស្រអែល។ ដូច្នេះគេមិនអាចរាប់លោករូបេន ជាកូនច្បងបានទេ។ |
ព្រះយេហូវ៉ាមានព្រះបន្ទូលមកនាងថា៖ «មានប្រជាជាតិពីរនៅក្នុងផ្ទៃនាង ហើយសាសន៍ពីរដែលកើតចេញពីនាង សាសន៍មួយនឹងខ្លាំងជាងសាសន៍មួយទៀត គឺកូនច្បងនឹងបម្រើកូនប្អូន»។
នាងលេអាក៏មានទម្ងន់ ហើយបង្កើតបានកូនប្រុសមួយ នាងដាក់ឈ្មោះកូននោះថា "រូបេន" ដ្បិតនាងពោលថា៖ «ព្រះយេហូវ៉ាបានទតឃើញទុក្ខព្រួយរបស់ខ្ញុំ ឥឡូវនេះ ប្តីខ្ញុំប្រាកដជានឹងស្រឡាញ់ខ្ញុំមិនខាន»។
នៅគ្រាដែលលោកអ៊ីស្រាអែលរស់នៅក្នុងស្រុកនោះ រូបេនបានទៅរួមដំណេកជាមួយនាងប៊ីលហា ជាប្រពន្ធចុងរបស់ឪពុក ហើយលោកអ៊ីស្រាអែលបានដឹងរឿងនេះ។ រីឯកូនប្រុសរបស់លោកយ៉ាកុប មានដប់ពីរនាក់។
នេះជាបញ្ជីរាយនាមរបស់ពួកកូនចៅអ៊ីស្រាអែល ដែលចូលទៅក្នុងស្រុកអេស៊ីព្ទ គឺលោកយ៉ាកុប និងកូនប្រុសៗរបស់លោក។ រូបេនជាកូនច្បងរបស់លោកយ៉ាកុប
រីឯកូនប្រុសទាំងពីររបស់កូនដែលកើតនៅស្រុកអេស៊ីព្ទ មុនដែលពុកមកនៅស្រុកនេះ គឺអេប្រាអិម និងម៉ាណាសេ ជារបស់ពុក គឺដូចជារូបេន និងស៊ីម្មាន ជារបស់ពុកដែរ។
ហើយហូសា ក្នុងវង្សម្រ៉ារីក៏មានកូន គឺស៊ីមរី ជាមេ (ដ្បិតទោះបើគាត់មិនមែនជាកូនច្បង ក៏ឪពុកបានតាំងឲ្យធ្វើជាមេដែរ)។
នេះជាបញ្ជីពួកមេគ្រួសាររបស់ឪពុកគេទាំងប៉ុន្មាន កូនរបស់រូបេន ដែលជាកូនច្បងរបស់អ៊ីស្រាអែល គឺហេណុក ប៉ាលូវ ហេស្រុន និងកើមី អ្នកទាំងនេះជាក្រុមគ្រួសាររបស់រូបេន។
ឯកេរខ្មាសប្រពន្ធរបស់ឪពុកអ្នក នោះមិនត្រូវបើកឡើយ ដ្បិតគឺជាកេរខ្មាសរបស់ឪពុកអ្នកហើយ។
បើមនុស្សណារួមដំណេកនឹងប្រពន្ធរបស់ឪពុក នោះឈ្មោះថាបានបើកកេរខ្មាសរបស់ឪពុកហើយ ត្រូវសម្លាប់អ្នកទាំងពីរនោះជាកុំខាន ឈាមគេត្រូវធ្លាក់មកលើគេវិញ។
ឈ្មោះរបស់អស់អ្នកដែលនឹងជួយការងារអ្នក មានដូចតទៅ៖ អេលីស៊ើរ ជាកូនរបស់សេដេអ៊ើរ ពីកុលសម្ព័ន្ធរូបេន។
ថ្ងៃមួយ កូរេជាកូនរបស់យីតសារ ជាចៅរបស់កេហាត់ ក្នុងពូជលេវី ព្រមទាំងដាថាន និងអ័ប៊ីរ៉ាម ជាកូនរបស់អេលាប ព្រមទាំងអូន ជាកូនរបស់ពេលេត ក្នុងពូជពង្សរូបេន
រូបេនជាកូនច្បងរបស់អ៊ីស្រាអែល។ កូនចៅរបស់រូបេនមាន អំបូរហេណុក ជាពូជពង្សរបស់ហេណុក អំបូរប៉ាលូវ ជាពូជពង្សរបស់ប៉ាលូវ
មានលេចឮសុសសាយថា ក្នុងចំណោមអ្នករាល់គ្នា មានអំពើសហាយស្មន់កើតឡើង ដែលសូម្បីតែក្នុងចំណោមសាសន៍ដទៃ មិនដែលមានឮរឿងបែបនេះផង ដ្បិតមានបុរសម្នាក់បានយកប្រពន្ធរបស់ឪពុកខ្លួន
គឺគាត់ត្រូវតែទទួលស្គាល់កូនច្បងរបស់ប្រពន្ធដែលគាត់មិនស្រឡាញ់ ដោយចែកទ្រព្យសម្បត្តិដល់កូននោះមួយជាពីរ ដ្បិតកូននោះផលដំបូងនៃកម្លាំងរបស់គាត់ ហើយសិទ្ធិរបស់កូនច្បងជារបស់កូននោះឯង»។
"ត្រូវបណ្ដាសាហើយ អ្នកណាដែលរួមដំណេកនឹងប្រពន្ធរបស់ឪពុករបស់ខ្លួន ដ្បិតអ្នកនោះបានប្រមាថឪពុករបស់ខ្លួន "។ នោះប្រជាជនទាំងអស់ត្រូវឆ្លើយព្រមគ្នាថា "អាម៉ែន!"។
ឯគោឈ្មោលដំបូង នោះមានកម្លាំងស្វាហាប់ណាស់ ស្នែងវាដូចជាស្នែងទន្សោង វានឹងច្រានសាសន៍ទាំងប៉ុន្មាន ដោយសារស្នែងនោះ ទៅដល់ចុងផែនដីបំផុត គឺជាពួកអេប្រាអិមទាំងសល់សែន និងពួកម៉ាណាសេទាំងពាន់ទាំងម៉ឺនដែរ»។
ព្រះអង្គជារូបអង្គព្រះដែលមើលមិនឃើញ ជាកូនច្បងនៃអ្វីៗទាំងអស់ ដែលព្រះបានបង្កើតមក
គ្រានោះ ពួកកូនចៅយូដានាំគ្នាចូលមកជួបលោកយ៉ូស្វេនៅគីលកាល។ លោកកាលែបជាកូនលោកយេភូនេ ជាពួកកេណាស មានប្រសាសន៍មកកាន់លោកយ៉ូស្វេថា៖ «លោកជ្រាបសេចក្ដីដែលព្រះយេហូវ៉ាបានមានព្រះបន្ទូលមកលោកម៉ូសេ ជាអ្នកសំណព្វរបស់ព្រះ ពីដំណើរខ្ញុំ និងលោក នៅកាដេស-បារនាហើយ ។