Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




និក្ខមនំ 6:14 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 នេះ​ជា​បញ្ជី​ពួក​មេ​គ្រួសារ​របស់​ឪពុក​គេ​ទាំង​ប៉ុន្មាន កូន​របស់​រូបេន ដែល​ជា​កូន​ច្បង​របស់​អ៊ីស្រា‌អែល គឺ​ហេណុក ប៉ាលូវ ហេស្រុន និង​កើមី អ្នក​ទាំង​នេះ​ជា​ក្រុម​គ្រួសារ​របស់​រូបេន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 នេះ​ជា​បញ្ជី​រាយ​នាម​មេ​គ្រួសារ​នៃ​បុព្វបុរស​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល: កូន​របស់​លោក​រូបេន ដែល​ជា​កូន​ច្បង​របស់​លោក​អ៊ីស្រា‌អែល មាន​ហេណុក ប៉ាលូវ ហេត‌ស្រុន និង​កើមី។ អ្នក​ទាំង​នោះ​ជា​បុព្វបុរស​នៃ​អំបូរ​រូបេន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 នេះ​ជា​បញ្ជី​ពួក​មេ​នៃ​គ្រួសារ​ឪពុក​គេ​ទាំង​ប៉ុន្មាន ពួក​កូន​រូបេន​ដែល​ជា​កូន​ច្បង​របស់​អ៊ីស្រាអែល គឺ​ហេណុក ប៉ាលូវ ហេស្រុន នឹង​កើមី នេះ​ឯង​ជា​គ្រួ​របស់​រូបេន​ទាំង​ប៉ុន្មាន

សូមមើលជំពូក ចម្លង

អាល់គីតាប

14 នេះ​ជា​បញ្ជី​រាយ​នាម​មេ​គ្រួសារ​នៃ​បុព្វ‌បុរស​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល: កូន​របស់​លោក​រូបេន​ដែល​ជា​កូន​ច្បង​របស់​លោក​អ៊ីស្រ‌អែល មាន​ហេណុក ប៉ាលូវ ហេតស្រុន និង​កើមី។ អ្នក​ទាំង​នោះ​ជា​បុព្វ‌បុរស​នៃ​អំបូរ​រូបេន។

សូមមើលជំពូក ចម្លង




និក្ខមនំ 6:14
17 ការដាក់ឲ្យឆ្លើយតបគ្នា  

កូន​របស់​លេវី គឺ​គើសុន កេហាត់ និង​ម្រ៉ារី។


ហើយ​កូន​របស់​រូបេន គឺ​ហេណុក ប៉ាលូវ ហេស្រុន និង​កើមី។


រីឯ​ពួក​ដែល​ជា​កំពូល​លើ​វង្ស​របស់​ឪពុក​គេ គឺ​អេភើរ អ៊ីស៊ី អេលាល អាស‌រាល យេ‌រេមី ហូដា‌វា និង​យ៉ាឌាល នោះ​សុទ្ធ​តែ​ជា​អ្នក​ខ្លាំង​ពូកែ ដែល​មាន​ចិត្ត​ក្លាហាន ជា​មនុស្ស​មាន​ឈ្មោះ​ល្បី ហើយ​ជា​កំពូល​លើ​វង្ស​របស់​ឪពុក​គេ។


កូន​របស់​រូបេន​ដែល​ជា​កូន​ច្បង​អ៊ីស្រា‌អែល គឺ​ហេណុក ប៉ាលូវ ហេស្រុន កើមី។


កូន​ថូឡា គឺ​អ៊ូស៊ី រេផា‌យ៉ា យេរី‌អែល យ៉ាម៉ាយ យីបសាម និង​សាំយូ‌អែល គេ​សុទ្ធ​តែ​ជា​កំពូល​លើ​ពួក​វង្ស​របស់​ឪពុក​គេ គឺ​ថូឡា។ ពួក​នោះ​ជា​មនុស្ស​ខ្លាំង​ពូកែ ដែល​មាន​ចិត្ត​ក្លាហាន តាម​តំណ​គេ​រៀង​ខ្លួន ហើយ​នៅ​ក្នុង​រាជ្យ​ដាវីឌ​នោះ មាន​ចំនួន​ពីរ​ម៉ឺន​ពីរ​ពាន់​ប្រាំមួយ​នាក់។


កូន​របស់​បេឡា គឺ​អេស‌បូន អ៊ូស៊ី អ៊ូស៊ាល យេរីម៉ូត និង​អ៊ីរី ទាំង​អស់​មាន​ប្រាំ​នាក់ ដែល​សុទ្ធ​តែ​ជា​កំពូល​លើ​វង្ស​របស់​ឪពុក​គេ ហើយ​ជា​មនុស្ស​ខ្លាំង​ពូកែ មាន​ចិត្ត​ក្លាហាន តាម​ពង្សាវ‌តារ​របស់​គេ នោះ​បាន​រាប់​ចំនួន​ជា​ពីរ​ម៉ឺន​ពីរ​ពាន់​សាមសិប​បួន​នាក់។


កូន​របស់​អេហ៊ុឌ (ជា​ពួក​អ្នក​កំពូល​លើ​វង្ស​របស់​ឪពុក​គេ ក្នុង​ពួក​អ្នក​ស្រុក​កេបា ដែល​ត្រូវ​ផ្លាស់​ទៅ​នៅ​ក្រុង​ម៉ាណា‌ហាត់)។


នោះ​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ និង​លោក​អើរ៉ុន ជាសេចក្ដី​បង្គាប់​ដល់​កូន​ចៅ​អ៊ីស្រា‌អែល ហើយ​ដល់​ផារ៉ោន​ជា​ស្តេច​ស្រុក​អេស៊ីព្ទ ដើម្បី​នាំ​កូន​ចៅ​អ៊ីស្រា‌អែល​ចេញ​ពី​ស្រុក​អេស៊ីព្ទ។


អេលា‌សារ​ជា​កូន​អើរ៉ុន ក៏​យក​កូន​ស្រី​ម្នាក់​របស់​ពូធាល​ធ្វើ​ជា​ប្រពន្ធ ហើយ​នាង​បង្កើត​បាន​ភីនេ‌ហាស។ នេះ​ជា​ពួក​មេ​នៃ​គ្រួសារ​ឪពុក​របស់​ពួក​លេវី តាម​គ្រួសារ​របស់​គេ។


ហើយ​នៅ​ថ្ងៃ​ទី​មួយ ក្នុង​ខែ​ទីពីរ​នោះ អ្នក​ទាំង​នោះ​បាន​ប្រមូល​ក្រុម​ជំនុំ​ទាំង​អស់​មក​ជួប​ជុំ​គ្នា។ គេ​ក៏​បាន​ចុះ​ឈ្មោះ​តាម​ពូជ​អំបូរ​របស់​ខ្លួន តាម​វង្សា‌នុវង្ស​របស់​ឪពុក ឲ្យ​ត្រូវ​នឹង​ចំនួន​ឈ្មោះ ចាប់​ពី​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ គ្រប់ៗ​គ្នា


កូន​ចៅ​របស់​ស៊ីម្មាន​តាម​ពូជ​អំបូរ​របស់​ពួកគេ​មាន អំបូរ​យេមូ‌អែល ជា​ពូជពង្ស​របស់​យេមូ‌អែល អំបូរ​យ៉ាមីន ជា​ពូជពង្ស​របស់​យ៉ាមីន អំបូរ​យ៉ាគិន ជា​ពូជពង្ស​របស់​យ៉ាគិន


លោក​ម៉ូសេ​បាន​ប្រគល់មត៌ក​មួយ​ចំណែក ដល់​កុល‌សម្ព័ន្ធ​នៃ​ពួក​កូន​ចៅ​រូបេន តាម​ពូជ​អំបូរ​របស់​គេ។


ឯ​ទន្លេ​យ័រដាន់ នោះ​ជា​ព្រំ​ប្រទល់​ស្រុក​របស់​កូន​ចៅ​រូបេន នេះ​ហើយ​ជា​មត៌ក​របស់​រូបេន តាម​ពូជ​អំបូរ​របស់​គេ ព្រម​ទាំង​ទី​ក្រុង និង​ភូមិ​ទាំង​ប៉ុន្មាន​ផង។


នេះ​ជា​មត៌ក​ដែលប្រជា‌ជន​អ៊ីស្រា‌អែល​បាន​ទទួល​នៅ​ស្រុក​កាណាន ដែល​សង្ឃ​អេលា‌សារ និង​លោក​យ៉ូស្វេ​ជា​កូន​លោក​នុន និង​ពួក​មេ​លើ​វង្សា‌នុវង្ស​របស់​កុល‌សម្ព័ន្ធ​នៃ​ប្រជា‌ជន​អ៊ីស្រា‌អែល​បាន​ចែក​ឲ្យ។


នេះ​ហើយ​ជា​មត៌ក​ទាំង​ប៉ុន្មាន ដែល​សង្ឃ​អេលា‌សារ និងលោក​យ៉ូស្វេ ជា​កូនលោក​នុន ព្រម​ទាំងពួក​មេ​លើ​វង្សា‌នុវង្ស​នៃ​កុល‌សម្ព័ន្ធ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល បាន​ចែក​ឲ្យ​ដោយ​ចាប់​ឆ្នោត​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ត្រង់​មាត់​ទ្វារ​ត្រសាល​ជំនុំ​នៅ​ស៊ីឡូរ។ ដូច្នេះ គេ​ក៏​បាន​បែង​ចែក​ស្រុក​នោះ​ចប់​សព្វ​គ្រប់​ជា​ស្ថាពរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម