ប៉ុន្តែ ស្តេចដាវីឌមានរាជឱង្ការនឹងអ័រ៉ៅណាថា៖ «កុំអី គឺយើងចង់ទិញពេញថ្លៃ យើងមិនព្រមយករបស់ឯង ទៅថ្វាយដល់ព្រះយេហូវ៉ា ឬថ្វាយតង្វាយដុតណា ដោយឥតបង់ថ្លៃទិញនោះឡើយ»។
១ របាក្សត្រ 4:17 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កូនរបស់អែសរ៉ា គឺយេធើ ម៉ារេឌ អេភើរ និងយ៉ាឡូន។ ព្រះនាងប៊ីធា ជាបុត្រីផារ៉ោន ដែលបានរៀបការជាមួយម៉ារេឌ ព្រះនាងបង្កើតបានម៉ារាម សាម៉ាយ និងយីសបា ដែលជាអ្នកសង់ក្រុងអែសធេម៉ូរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កូនរបស់អែសរ៉ាគឺយេធើរ ម៉ារេឌ អេភើរ និងយ៉ាឡូន។ លោកម៉ារេឌបានរៀបការជាមួយព្រះនាងប៊ីធា ជាបុត្រីរបស់ព្រះចៅផារ៉ោន ហើយបង្កើតបានម៉ារាម សាម៉ាយ និងយីសបា ដែលជាអ្នកសង់ក្រុងអែសធេម៉ូរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯកូនរបស់អែសរ៉ា គឺយេធើ ម៉ារេឌ អេភើរ នឹងយ៉ាឡូន ហើយប្រពន្ធរបស់ម៉ារេឌបង្កើតបានម៉ារាម សាម៉ាយ នឹងយីសបា ដែលជាអ្នកតាំងក្រុងអែសធេម៉ូរ អាល់គីតាប កូនរបស់អែសរ៉ាគឺ យេធើរ ម៉ារេឌ អេភើរ និងយ៉ាឡូន។ លោកម៉ារេដបានរៀបការជាមួយនាងប៊ីធា ជាបុត្រីរបស់ស្តេចហ្វៀរ៉អ៊ូន ហើយបង្កើតបានម៉ារាម សាម៉ាយ និងយីសបា ដែលជាអ្នកសង់ក្រុងអែសធេម៉ូរ។ |
ប៉ុន្តែ ស្តេចដាវីឌមានរាជឱង្ការនឹងអ័រ៉ៅណាថា៖ «កុំអី គឺយើងចង់ទិញពេញថ្លៃ យើងមិនព្រមយករបស់ឯង ទៅថ្វាយដល់ព្រះយេហូវ៉ា ឬថ្វាយតង្វាយដុតណា ដោយឥតបង់ថ្លៃទិញនោះឡើយ»។
ឯប្រពន្ធរបស់គាត់ ដែលជាសាសន៍យូដា បង្កើតយេរេឌជាអ្នកសង់ក្រុងកេដោរ ហេប៊ើរ ជាអ្នកសង់ក្រុងសូគរ និងយេគូធាល ជាអ្នកសង់ក្រុងសាណូអា។
កូនរបស់ប្រពន្ធហូឌា ជាប្អូនស្រីណាហាំ គឺជាពួកអ្នកតាំងក្រុងកៃឡា ស្រុករបស់ពួកកាមីត និងក្រុងអែសធេម៉ូរ ជាស្រុករបស់ពួកម៉ាកាធី។
គេបានឲ្យទីក្រុងជម្រកទាំងប៉ុន្មានដល់ពួកកូនចៅលោកអើរ៉ុនដែរ គឺក្រុងហេប្រុន ក្រុងលិបណា និងវាលស្មៅនៅជុំវិញក្រុងយ៉ាទារ ក្រុងអែសថេម៉ូរ និងវាលស្មៅនៅជុំវិញ