Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ របា‌ក្សត្រ 21:24 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

24 ប៉ុន្តែ ស្តេច​ដាវីឌ​មាន​រាជ‌ឱង្ការ​នឹង​អ័រ៉ៅ‌ណា​ថា៖ «កុំ​អី គឺ​យើង​ចង់​ទិញ​ពេញ​ថ្លៃ យើង​មិន​ព្រម​យក​របស់​ឯង ទៅ​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា ឬ​ថ្វាយ​តង្វាយ​ដុត​ណា ដោយ​ឥត​បង់​ថ្លៃ​ទិញ​នោះ​ឡើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

24 ប៉ុន្តែ ព្រះ‌បាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ទៅ​កាន់​លោក​អរ៉ៅ‌ណា​ថា៖ «ទេ យើង​ចង់​ទិញ​របស់​ទាំង​នោះ​ពី​លោក​ពេញ​ថ្លៃ ដ្បិត​យើង​មិន​អាច​យក​អ្វីៗ​ដែល​ជា​របស់​លោក​ទៅ​ថ្វាយ​ព្រះ‌អម្ចាស់ ជា​តង្វាយ​ដុត​ទាំង​មូល ដោយ​មិន​បង់​ប្រាក់​ឡើយ!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

24 តែ​ស្តេច​ដាវីឌ​ទ្រង់​មាន​បន្ទូល​នឹង​អ័រ៉ៅណា​ថា កុំ​ឡើយ គឺ​យើង​ចង់​ទិញ ដោយ​ពេញ​ថ្លៃ​វិញ យើង​មិន​ព្រម​យក​របស់​ឯង ទៅ​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា ឬ​ថ្វាយ​ដង្វាយ​ដុត​ណា ដោយ​ឥត​បង់​ថ្លៃ​ទិញ​នោះ​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

24 ប៉ុន្តែ ស្តេច​ទត​បាន​ប្រាប់​ទៅ​កាន់​លោក​អរ៉ៅ‌ណា​ថា៖ «ទេ យើង​ចង់​ទិញ​របស់​ទាំង​នោះ​ពី​លោក​ពេញ​ថ្លៃ ដ្បិត​យើង​មិន​អាច​យក​អ្វីៗ​ដែល​ជា​របស់​លោក ទៅ​ជូនអុលឡោះ‌តាអាឡា​ជា​គូរបាន​ដុត ដោយ​មិន​បង់​ប្រាក់​ឡើយ!»។

សូមមើលជំពូក ចម្លង




១ របា‌ក្សត្រ 21:24
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ទូល‌បង្គំ​នឹង​មិន​យក​អ្វី​សោះ​ឡើយ សូម្បី​តែ​ចេស​មួយ​សរសៃ ខ្សែ​ស្បែក​ជើង​មួយ ឬ​អ្វីៗ​ដែលជា​របស់​ព្រះ‌ករុណា​ឡើយ ក្រែង​ព្រះ‌ករុណា​មាន​រាជ‌ឱង្ការ​ថា "យើង​បាន​ធ្វើ​ឲ្យ​អាប់‌រ៉ាម​ក្លាយ​ជា​អ្នក​មាន"។


លោក​មាន​ប្រសាសន៍​ទៅ​អេប្រុន នៅ​ចំពោះ​មុខ​ពួក​អ្នក​ស្រុក​ថា៖ «ប្រសិន‌បើ​លោក​សុខ​ចិត្ត សូម​ស្តាប់​ខ្ញុំ​វិញ ខ្ញុំ​សូម​ជូន​ប្រាក់​តាម​តម្លៃ​ដី សូម​ទទួល​យក​ពី​ខ្ញុំ​ចុះ ដើម្បី​ឲ្យ​ខ្ញុំ​បាន​បញ្ចុះ​សព​នៅ​ទី​នោះ»។


គឺ​សូម​ឲ្យ​គាត់​ប្រគល់​ល្អាង​ម៉ាក់ពេ‌ឡា ជា​កម្មសិទ្ធិ​របស់​គាត់​មក​ខ្ញុំ គឺ​ល្អាង​ដែល​នៅ​ចុង​ចម្ការ​របស់​គាត់។ សូម​ឲ្យ​គាត់​លក់​ពេញ​ថ្លៃ​មក​ខ្ញុំ ទុក​ជា​កេរ‌អាករ​សម្រាប់​ជា​ទី​បញ្ចុះ​សព នៅ​ចំពោះ​មុខ​អ្នក​រាល់​គ្នា​ផង»។


ប៉ុន្តែ ស្តេច​មាន​រាជ‌ឱង្ការ​ទៅ​អ័រ៉ៅ‌ណា​ថា៖ «ទេ គឺ​យើង​ចង់​ទិញ​ពី​ឯង​ពេញ​តម្លៃ យើង​មិន​ព្រម​យក​របស់​ដែល​យើង​មិន​បាន​ចេញ​ថ្លៃ​ទិញ ទៅ​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា​នៃ​យើង​ឡើយ»។ ដូច្នេះ ព្រះបាទ​ដាវីឌ​ក៏​ទិញ​លាន​ស្រូវ និង​គោ​ទាំង​នោះ តម្លៃ​ជា​ប្រាក់​ហាសិប​សេកែល។


អ័រ៉ៅ‌ណា​គាត់​ទូល​តប​ថា៖ «បពិត្រ​ព្រះ‌ករុណា សូម​ទ្រង់​ទទួល​យក​ចុះ ហើយ​សូម​ឲ្យ​ព្រះ‌អម្ចាស់​ទ្រង់​ធ្វើ​តាម​តែ​បំណង​ព្រះ‌ហឫ‌ទ័យ​ព្រះ‌អង្គ​ចុះ មើល៍ ទូល‌បង្គំ​ក៏​ថ្វាយ​គោ សម្រាប់​តង្វាយ​ដុត រនាស់​បញ្ជាន់​ស្រូវ​ធ្វើ​ជា​ឧស និង​ស្រូវ​សម្រាប់​ជា​តង្វាយ​ម្សៅ​ផង ទូល‌បង្គំ​ថ្វាយ​ទាំង​អស់»។


ដូច្នេះ ព្រះ​បាទ​ដាវីឌ​ក៏​ថ្លឹង​មាស​តម្លៃ​ប្រាំមួយ​រយសេកែល​ឲ្យ​ដល់​អ័រ៉ៅ‌ណា ប្តូរ​នឹង​ទី​លាន។


កុំ​តប​ស្នង​ការ​អាក្រក់​ដោយ​ការ​អាក្រក់​ឡើយ តែ​ត្រូវ​តាំង​ចិត្ត​ធ្វើ​ល្អ​នៅ​ចំពោះ​មុខ​មនុស្ស​ទាំង​អស់​វិញ ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម