Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ របា‌ក្សត្រ 4:17 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 កូន​របស់​អែសរ៉ា​គឺ​យេធើរ ម៉ារេឌ អេភើរ និង​យ៉ាឡូន។ លោក​ម៉ារេឌ​បាន​រៀបការ​ជា​មួយ​ព្រះ‌នាង​ប៊ីធា ជា​បុត្រី​របស់​ព្រះចៅ​ផារ៉ោន ហើយ​បង្កើត​បាន​ម៉ារាម សាម៉ាយ និង​យីសបា ដែល​ជា​អ្នក​សង់​ក្រុង​អែស‌ធេម៉ូរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 កូន​របស់​អែសរ៉ា គឺ​យេធើ ម៉ារេឌ អេភើរ និង​យ៉ាឡូន។ ព្រះនាង​ប៊ីធា ជា​បុត្រី​ផារ៉ោន ដែល​បាន​រៀប​ការ​ជាមួយ​ម៉ារេឌ ព្រះ​នាង​បង្កើត​បាន​ម៉ារាម សាម៉ាយ និង​យីសបា ដែល​ជា​អ្នក​សង់​ក្រុង​អែស‌ធេម៉ូរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 ឯ​កូន​របស់​អែសរ៉ា គឺ​យេធើ ម៉ារេឌ អេភើរ នឹង​យ៉ាឡូន ហើយ​ប្រពន្ធ​របស់​ម៉ារេឌ​បង្កើត​បាន​ម៉ារាម សាម៉ាយ នឹង​យីសបា ដែល​ជា​អ្នក​តាំង​ក្រុង​អែស‌ធេម៉ូរ

សូមមើលជំពូក ចម្លង

អាល់គីតាប

17 កូន​របស់​អែស‌រ៉ា​គឺ យេធើរ ម៉ារេឌ អេភើរ និង​យ៉ាឡូន។ លោក​ម៉ារេដ​បាន​រៀប‌ការ​ជា​មួយ​នាង​ប៊ីធា ជា​បុត្រី​របស់​ស្តេច​ហ្វៀរ៉អ៊ូន ហើយ​បង្កើត​បាន​ម៉ារាម សាម៉ាយ និង​យីសបា ដែល​ជា​អ្នក​សង់​ក្រុង​អែស‌ធេម៉ូរ។

សូមមើលជំពូក ចម្លង




១ របា‌ក្សត្រ 4:17
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែ ព្រះ‌បាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ទៅ​កាន់​លោក​អរ៉ៅ‌ណា​ថា៖ «ទេ យើង​ចង់​ទិញ​របស់​ទាំង​នោះ​ពី​លោក​ពេញ​ថ្លៃ ដ្បិត​យើង​មិន​អាច​យក​អ្វីៗ​ដែល​ជា​របស់​លោក​ទៅ​ថ្វាយ​ព្រះ‌អម្ចាស់ ជា​តង្វាយ​ដុត​ទាំង​មូល ដោយ​មិន​បង់​ប្រាក់​ឡើយ!»។


កូន​របស់​លោក​យេហា‌លែល​គឺ​ស៊ីភ‌ស៊ីផា ធារី‌យ៉ា និង​អសើ‌រ៉ែល។


រីឯ​ប្រពន្ធ​មួយ​ទៀត​របស់​គាត់ ដែល​ជា​ជន‌ជាតិ​យូដា បង្កើត​បាន​យេរេឌ ជា​អ្នក​សង់​ក្រុង​កេ‌ដោរ ហេប៊ើរ​ជា​អ្នក​សង់​ក្រុង​សូគរ និង​យេគូ‌ធាល​ជា​អ្នក​សង់​ក្រុង​សាណូ‌អា។


លោក​ហូឌា​រៀបការ​ជា​មួយ​ប្អូន​ស្រី​របស់​លោក​ណា‌ហាំ ហើយ​ពូជ‌ពង្ស​របស់​គេ​គឺ​ពួក​កា‌មីត ជា​អ្នក​សង់​ក្រុង​កៃឡា និង​ម៉ាកា‌ធី​ជា​អ្នក​សង់​ក្រុង​អែស‌ធេម៉ូរ។


គេ​ក៏​បាន​ចែក​ក្រុង​ជម្រក​ទាំង​ប៉ុន្មាន​ឲ្យ​កូន​ចៅ​របស់​លោក​អើរ៉ុន​ដែរ គឺ​ក្រុង​ហេ‌ប្រុន ក្រុង​លីប‌ណា និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ក្រុង​យ៉ាទៀរ ក្រុង​អែស‌ថេម៉ូរ និង​វាល​ស្មៅ​នៅ​ជុំ‌វិញ


អាណាប អែស‌ធេម៉ូរ អានីម


ព្រឹទ្ធា‌ចារ្យ​នៅ​អារ៉ូ‌អ៊ើរ ព្រឹទ្ធា‌ចារ្យ​នៅ​ស៊ីភ‌ម៉ូត ព្រឹទ្ធា‌ចារ្យ​នៅ​អែល‌ធេម៉ូ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម