ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ របា‌ក្សត្រ 3:14 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ម៉ាណា‌សេ​មាន​បុត្រ ព្រះ‌នាម​ថាអាំម៉ូន អាំម៉ូន​មាន​បុត្រ ព្រះ‌នាម​ថា​យ៉ូសៀស។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌បាទ​អាំម៉ូន ព្រះ‌បាទ​យ៉ូសៀស។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ម៉ាន៉ាសេ​មាន​បុត្រ ព្រះ‌នាម​ជា អាំម៉ូនៗ​មាន​បុត្រ ព្រះ‌នាម​ជា យ៉ូសៀស។

សូមមើលជំពូក

អាល់គីតាប

ស្តេច​អាំម៉ូន ស្តេច​យ៉ូសៀស។

សូមមើលជំពូក



១ របា‌ក្សត្រ 3:14
17 ការដាក់ឲ្យឆ្លើយតបគ្នា  

ម៉ាណា‌សេ​ក៏​ផ្ទំ​លក់​ទៅ​ជា‌មួយ​បុព្វ‌បុរស​របស់​ព្រះ‌អង្គ ហើយ​គេ​បញ្ចុះ​សព​ទ្រង់​នៅ​ក្នុង​ច្បារ​នៃ​ដំណាក់​ទ្រង់ គឺ​ក្នុង​ច្បាប់​របស់​អ៊ូសា រួច​អាំម៉ូន​ជា​បុត្រាក៏​ឡើង​សោយ‌រាជ្យ​ជំនួស​បិតា។


កាល​អាំម៉ូន​ឡើង​សោយ‌រាជ្យ ទ្រង់​មាន​ព្រះ‌ជន្ម​ម្ភៃពីរ​ឆ្នាំ ក៏​សោយ‌រាជ្យ​នៅ​ក្រុង​យេរូ‌សាឡិម​បាន​ពីរ​ឆ្នាំ មាតា​របស់​ទ្រង់​ព្រះ‌នាម​ថា មស៊ូ‌លេ‌មេត បុត្រី​របស់​ហារូស ជា​អ្នក​ស្រុក​យ៉ុតបា។


គេ​បញ្ចុះ​សព​ក្នុង​ផ្នូរ​របស់​ទ្រង់ នៅ​ច្បារ​របស់​អ៊ូសា រួច​ព្រះបាទ​យ៉ូសៀស​ជា​បុត្រា ក៏​ឡើង​សោយ‌រាជ្យ​ជំនួស​បិតា។


ពួក​អ្នក​បម្រើ​របស់​ទ្រង់ បាន​ដឹក​សព​ទ្រង់​លើ​រទេះ​ពី​មេគី‌ដោ ទៅ​ដល់​ក្រុង​យេរូ‌សាឡិម​វិញ បញ្ចុះ​នៅ​ក្នុង​ផ្នូរ​របស់​ទ្រង់​ផ្ទាល់។ រួច​ពួក​អ្នក​ស្រុក​បាន​លើក​យ៉ូអា‌ហាស ជា​បុត្រា​របស់​ព្រះបាទ​យ៉ូសៀស ចាក់​ប្រេង​តាំង​ឡើង​ជា​ស្តេច​ជំនួស​បិតា។


រួច​ផារ៉ោន-នេកោ​បាន​លើក​អេលា‌គីម ជា​បុត្រ​ព្រះបាទ​យ៉ូសៀស តាំង​ឡើង​ជា​ស្តេច​ជំនួស​ព្រះបាទ​យ៉ូសៀស ជា​បិតា ហើយ​ផ្លាស់​ព្រះ‌នាម​ទ្រង់​ទៅ​ជា​យេហូ‌យ៉ាគីម​វិញ ទ្រង់​ក៏​នាំ​យ៉ូអា‌ហាស​ទៅ​នៅ​ស្រុក​អេស៊ីព្ទ ហើយ​យ៉ូអា‌ហាស​សុគត​នៅ​ស្រុក​នោះ ។


យ៉ូថាម​មាន​បុត្រ ព្រះ‌នាម​ថា​អ័ហាស អ័ហាស​មាន​បុត្រ ព្រះ‌នាម​ថា​ហេ‌សេ‌គា ហេសេគា​មាន​បុត្រ ព្រះ‌នាម​ថា​ម៉ាណា‌សេ


បុត្រ​របស់​ព្រះបាទ​យ៉ូសៀស គឺ​បុត្រ​ច្បង ព្រះ‌នាម​ថា​យ៉ូ‌ហា‌ណាន បុត្រ​ទី​ពីរ ព្រះ‌នាម​ថា​យេហូ‌យ៉ាគីម ទី​បី​សេដេ‌គា ទី​បួន​សាលូម។


កាល​ព្រះបាទ​យ៉ូសៀស​ឡើង​សោយ‌រាជ្យ ទ្រង់​មាន​ព្រះ‌ជន្ម​ប្រាំបី​ឆ្នាំ​ហើយ ក៏​សោយ‌រាជ្យ​នៅ​ក្រុង​យេរូ‌សាឡិម​បាន​សាមសិប​មួយ​ឆ្នាំ


រួច​ពួក​អ្នក​ស្រុក​ក៏​លើក​ព្រះបាទ​យ៉ូអា‌ហាស ជា​បុត្រា​ព្រះបាទ​យ៉ូសៀស តាំង​ឡើង​ជា​ស្តេច​ជំនួស​បិតា នៅ​ក្រុង​យេរូ‌សាឡិម


កាល​ព្រះបាទ​សេដេ‌គា​ឡើង​សោយ‌រាជ្យ ទ្រង់​មាន​ព្រះ‌ជន្ម​ម្ភៃមួយ​ព្រះវស្សា ក៏​សោយ‌រាជ្យ​នៅ​ក្រុង​យេរូ‌សាឡិម​បាន​ដប់មួយ​ឆ្នាំ។


ពេល​ព្រះបាទ​យេហូ‌យ៉ាគីម​ឡើង​សោយ‌រាជ្យ ទ្រង់​មាន​ព្រះ‌ជន្ម​ម្ភៃប្រាំ​ព្រះវស្សា​ហើយ ក៏​សោយ‌រាជ្យ​នៅ​ក្រុង​យេរូ‌សាឡិម​បាន​ដប់មួយ​ឆ្នាំ ទ្រង់​បាន​ប្រព្រឹត្ត​អំពើ​ដ៏​អាក្រក់​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទ្រង់


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ សាលូម ជា​បុត្រ​យ៉ូសៀស ស្តេច​យូដា ដែល​សោយ‌រាជ្យ​ជំនួស​យ៉ូសៀស ជា​បិតា ហើយ​បាន​ចាក​ចេញ​ពី​ទី​នេះ​ទៅ​ហើយ គេ​នឹង​មិន​មក​ទី​នេះ​វិញទេ


ហេតុ​នេះ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល ស្ដី​ពី​ដំណើរ​យេហូ‌យ៉ាគីម ជា​បុត្រ​យ៉ូសៀស ស្តេច​សាសន៍​យូដា​ដូច្នេះ​ថា៖ មនុស្ស​នឹង​មិន​សោក​ស្តាយ​ដោយ​ពាក្យ​ថា ឱ​បង ឱ​ប្អូន​អើយ ក៏​មិន​ដែល​សោក​ស្តាយ​ថា ឱ​ព្រះ‌អម្ចាស់​អើយ ឬ​ថា​ព្រះ‌ករុណា​ដ៏​ឧត្តម​អើយ នោះ​ឡើយ។