ពេលនោះ បាតសេបាក៏ក្រាបផ្កាប់មុខដល់ដី គោរពចំពោះស្តេច ទូលថា៖ «សូមឲ្យព្រះករុណាជាអម្ចាស់មានព្រះជន្មយឺនយូរជានិច្ចតទៅ»។
១ របាក្សត្រ 29:22 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេក៏បរិភោគនៅចំពោះព្រះយេហូវ៉ា ដោយអំណរជាខ្លាំងនៅថ្ងៃនោះ។ គេក៏តាំងសាឡូម៉ូន ជាបុត្រារបស់ព្រះបាទដាវីឌជាលើកទីពីរ គឺគេក៏ចាក់ប្រេងតាំងទ្រង់ឲ្យធ្វើជាអ្នកគ្រប់គ្រង ថ្វាយដល់ព្រះយេហូវ៉ា ហើយសាដុក ឲ្យធ្វើជាសង្ឃ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅថ្ងៃនោះ ពួកគេបរិភោគនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ក្រោមបរិយាកាសដ៏សែនរីករាយ។ ពួកគេប្រកាសសាជាថ្មី តែងតាំងសម្ដេចសាឡូម៉ូន ជាបុត្ររបស់ព្រះបាទដាវីឌ ជាព្រះមហាក្សត្រ ព្រមទាំងចាក់ប្រេងអភិសេកស្ដេចឲ្យធ្វើជាមេដឹកនាំរបស់ពួកគេ នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ រួចចាក់ប្រេងតែងតាំងលោកសាដុក ជាបូជាចារ្យ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេក៏បរិភោគនៅចំពោះព្រះយេហូវ៉ា ដោយសេចក្ដីអំណរជាខ្លាំងនៅថ្ងៃនោះឯង។ រួចគេតាំងសាឡូម៉ូន ជាព្រះរាជបុត្រានៃដាវីឌ ឡើងម្តងនេះទៀត ឲ្យធ្វើជាស្តេច ក៏ចាក់ប្រេងញែកទ្រង់ចេញ ថ្វាយដល់ព្រះយេហូវ៉ា ទុកជាអ្នកគ្រប់គ្រង ហើយសាដុកផង ឲ្យធ្វើជាសង្ឃ អាល់គីតាប នៅថ្ងៃនោះ ពួកគេបរិភោគ នៅចំពោះអុលឡោះតាអាឡា ក្រោមបរិយាកាសដ៏សែនរីករាយ។ ពួកគេប្រកាសសាជាថ្មី តែងតាំងស្តេចស៊ូឡៃម៉ាន ជាបុត្ររបស់ស្តេចទត ជាស្តេច ព្រមទាំងចាក់ប្រេងតែងតាំងស្តេច ឲ្យធ្វើជាមេដឹកនាំរបស់ពួកគេ នៅចំពោះអុលឡោះតាអាឡា រួចចាក់ប្រេងតែងតាំងលោកសាដុកជាអ៊ីមុាំ។ |
ពេលនោះ បាតសេបាក៏ក្រាបផ្កាប់មុខដល់ដី គោរពចំពោះស្តេច ទូលថា៖ «សូមឲ្យព្រះករុណាជាអម្ចាស់មានព្រះជន្មយឺនយូរជានិច្ចតទៅ»។
ស្ដេចមានរាជឱង្ការបង្គាប់ថា៖ «ចូរអ្នករាល់គ្នានាំពួកពលទ័ពរបស់ចៅហ្វាយអ្នក ទៅបញ្ជិះសាឡូម៉ូន ជាបុត្ររបស់យើង ឲ្យជិះលើលាកាត់របស់យើង នាំចុះទៅឯគីហុនទៅ
ស្តេចបានតាំងបេណាយ៉ាជាកូនយេហូយ៉ាដា ឲ្យធ្វើជាមេទ័ពជំនួសលោក ហើយតាំងសង្ឃសាដុកជំនួសអ័បៀថើរដែរ។
មួយទៀត ពួកណាដែលនៅជិតល្មមត្រឹមពួកអ៊ីសាខារ ពួកសាប់យូឡូន និងពួកណែបថាលី គេបានយកស្បៀងអាហារផ្ទុកលើសត្វលា អូដ្ឋ លាកាត់ និងគោមកដែរ គឺមាននំបុ័ង ផែនល្វាក្រៀម ចង្កោមទំពាំងបាយជូរ ស្រាទំពាំងបាយជូរ ប្រេង គោ និងចៀមយ៉ាងសន្ធឹក ដ្បិតមានអំណរអរនៅក្នុងពួកអ៊ីស្រាអែល។
ពេលព្រះបាទដាវីឌមានវ័យកន្លង បានស្កប់ស្កល់នឹងព្រះជន្មទ្រង់ហើយ ទ្រង់តាំងសាឡូម៉ូនជាបុត្រា ឡើងជាស្តេចលើពួកអ៊ីស្រាអែល។
នៅថ្ងៃទីម្ភៃបី ខែទីប្រាំពីរ ទ្រង់ឲ្យប្រជាជនវិលទៅទីលំនៅរបស់គេវិញ ដោយរីករាយសប្បាយ ហើយមានចិត្តត្រេកអរ ដោយព្រោះសេចក្ដីសប្បុរស ដែលព្រះយេហូវ៉ាបានប្រោសដល់ព្រះបាទដាវីឌ ដល់ព្រះបាទសាឡូម៉ូន និងអ៊ីស្រាអែលជាប្រជារាស្ត្ររបស់ព្រះអង្គ។
ប្រជាជនទាំងអស់ក៏នាំគ្នាទៅបរិភោគអាហារ និងស្រា ព្រមទាំងជូនអាហារដល់គ្នា ហើយនាំគ្នាសប្បាយរីករាយជាខ្លាំង ព្រោះគេបានយល់ព្រះបន្ទូលដែលបានប្រកាសប្រាប់ពួកគេ។
លោកយេត្រូជាឪពុកក្មេករបស់លោកម៉ូសេយកតង្វាយដុត និងយញ្ញបូជាថ្វាយដល់ព្រះ ហើយលោកអើរ៉ុន និងពួកចាស់ទុំសាសន៍អ៊ីស្រាអែល ក៏មកបរិភោគភោជនាហារជាមួយឪពុកក្មេករបស់លោកម៉ូសេនៅចំពោះព្រះដែរ។
ព្រះ មិនបានប្រហារពួកមេដឹកនាំរបស់ប្រជាជនអ៊ីស្រាអែលទាំងនោះទេ គេបានឃើញព្រះ ហើយគេនាំគ្នាបរិភោគអាហារ។
គ្មានអ្វីវិសេសដល់មនុស្សជាជាងការស៊ី ហើយផឹកទេ ព្រមទាំងឲ្យចិត្តបានរីករាយសប្បាយ ដោយផលនៃការដែលខ្លួនបានធ្វើផង ខ្ញុំក៏បានឃើញដែរថា ការនេះមកពីព្រះហស្តនៃព្រះទេ
ដូច្នេះ ខ្ញុំឲ្យតម្លៃលើការសប្បាយ ព្រោះនៅក្រោមថ្ងៃនេះ គ្មានអ្វីប្រសើសម្រាប់មនុស្សជាជាងការស៊ីផឹក និងមានចិត្តរីករាយនោះទេ ដ្បិតមានតែការទាំងនេះ ដែលជាផលពីការនឿយហត់របស់ខ្លួន ដែលនឹងនៅជាប់រាល់ថ្ងៃអស់មួយជីវិតរបស់ខ្លួន ដែលព្រះបានប្រទានឲ្យរស់នៅក្រោមថ្ងៃ។
ដូច្នេះ ចូរទៅចុះ បរិភោគអាហាររបស់ឯងដោយអំណរ ហើយផឹកស្រាទំពាំងបាយជូររបស់ឯងដោយចិត្តរីករាយផង ដ្បិតព្រះគាប់ព្រះហឫទ័យចំពោះកិច្ចការដែលឯងធ្វើហើយ។
ហើយកាលណាគេចូលទៅ នោះចៅហ្វាយនឹងចូលទៅនៅកណ្ដាលពួកគេ រួចកាលណាគេចេញទៅ នោះនឹងចេញទៅជាមួយគ្នាដែរ។
នៅទីនោះ អ្នករាល់គ្នាត្រូវបរិភោគនៅចំពោះព្រះយេហូវ៉ាជាព្រះរបស់អ្នក ហើយអ្នក និងគ្រួសាររបស់អ្នក ត្រូវអរសប្បាយក្នុងគ្រប់ទាំងការដែលអ្នកសម្រេចបាន ជារបស់ល្អទាំងប៉ុន្មានដែលព្រះយេហូវ៉ាជាព្រះរបស់អ្នកបានប្រទានពរអ្នក។